14/11/2022 - 14:41

ជូន​រង្វាន់​ជា​បន្ទាន់​ដល់​នគរ​បាល​ស្រុក​កេ​សាច់សម្រេច​ស្នាដៃ​ឆ្នើម​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​

នគរ​បាល​ខេត្ត​សុក​ត្រាំង​ ទើប​ជូន​រង្វាន់​ជា​បន្ទាន់​ដល់​នគរ​បាល​ស្រុក​កេ​សាច់ ព្រោះ​សម្រេច​បាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​។​

នគរ​បាល​ខេត្ត​សុក​ត្រាំង​ ជូន​លិខិត​សរ​សើរ​និង​ប្រាក់​រង្វាន់​ជាបន្ទាន់​ដល់​នគរ​បាល​ស្រុក​កេសាច់។

តាម​រយៈ​នោះ​ នៅ​ថ្ងៃ​ទី ៥ ខែវិច្ឆិកា​ អនុវត្ត​ចំ​ណុច​ខ្ពស់​ក្នុង​ការ​វាយ​លុក បង្រ្កាប​បទ​ល្មើស​ ធានា​សន្ដិសុខ​សណ្ដាប់​ធ្នាប់​ក្នុង​ទិវា​បុណ្យ​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ លើក​ទី ៨ និង​បុណ្យ​អកអំ​បុក​-ប្រ​ណាំង​ទូក​-ង ខេត្ត​សុក​ត្រាំង​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ លើក​ទី ៥ ឆ្នាំ​ ២០២២ នគរ​បាល​ស្រុក​កេ​សាច់ បាន​ប្រ​ទះ​ឃើញ​មុខ​សញ្ញា​ង្វៀង​ថាញ​តឹម កើត​ឆ្នាំ​ ១៩៧៤ នៅ​សង្កាត់​តឹង​តាវ ខ័ណ្ឌ​ប៊ិញ​តឹង​ ក្រុង​ហូជី​មិញ​ ដឹក​ជញ្ជូន​បារី​រត់​ពន្ធ​ចំ​នួន​ ១០.២០០ កញ្ចប់​។​ នគរ​បាល​ស្រុក​កេសាច់ បាន​ឃាត់​ខ្លួន​មុខ​សញ្ញា​ជា​បណ្ដោះ​អា​សន្ន​ ដើម្បី​ធ្វើ​ការ​សើុប​អង្កេត​និង​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​។​

ដើម្បី​បង្ក​ជា​កម្លាំង​ចលករ​ លើក​ទឹក​ចិត្ត​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​កម្លាំង​នគរ​បាល​ស្រុក​កេ​សាច់ បន្ត​អនុវត្ត​ល្អ​ការ​ងារ​វាយ​លុក បោស​សម្អាត​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​ សណ្ដាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​ នគរ​បាល​ខេត្ត​បាន​ជូន​លិខិត​សរ​សើរ​និង​ប្រាក់​រង្វាន់​ជា​បន្ទាន់​ចំ​នួន​ ៥ លាន​ដុង​ដល់​នគរ​បាល​ស្រុក​កេ​សាច់ និង​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​កេ​សាច់​ក៏​ជូន​រង្វាន់​ជា​បន្ទាន់​ចំ​នួន​ ៥ លាន​ដុង​ដល់​នគរ​បាល​ស្រុក​កេ​សាច់​ដែល​សម្រេច​បាន​ស្នាដៃ​ឆ្នើម​ផង​ដែរ​៕​

យ្វី​អាញ - ថាច់​ធី

 

ចែករំលែកអត្ថបទ