14/11/2022 - 14:41

ធានា​សុវត្ថិ​ភាព​ដល់​អ្នក​ចរា​ចរណ៍

នៅ​តំ​បន់​ជន​រួម​ជាតិ​នៃ​ខេត្ត​ហូវ​យ៉ាង​ ទន្ទឹម​នឹង​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​សុក្រឹត គឺ​មាន​ទាំង​ប្រ​ព័ន្ធ​អំ​ពូល​ភ្លើ​ង​អុជ​បំ​ភ្លឺ​និង​ផ្លាក​សញ្ញា​ចរា​ចរណ៍ ដើម្បី​ធានា​សុវត្ថិ​ភាព​ដល់​អ្នក​ចរា​ចរណ៍។​

ផ្លូវ​ចូល​ភូមិ​លេខ ​៤ ឃុំ​វ៉ីប៊ិញ

តាម​ប្រ​សាសន៍​លោក​ស្រី​ង្វៀង​ធីប៊ិត​ឡង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​វ៉ីប៊ិញ ស្រុក​វ៉ីធ្វី បាន​ឱ្យ​ដឹង​៖ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ បាន​សហ​ការ​ជា​មួយ​នឹង​សម្ព័ន្ធ​យុវ​ជន​ស្រុក​វ៉ីធ្វី រៀប​ចំ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​សំ​ណង់​យុវ​ជន​ “បំ​ភ្លឺ​ផ្លួវ​ជន​បទ​” នៅ​តាម​ដងផ្លូវ​មាត់​ប្រ​ឡាយ​ ៨ ពាន់​ នៅ​ភូមិ​លេខ​ ៤។​  សំ​ណង់​មាន​ប្រ​វែង​ជាង​ ១ គ.ម។​ ប្រ​ព័ន្ធ​អំ​ពូល​ភ្លើង​អុជ​បំ​ភ្លឺ​ជា​ប្រ​ភេទ​អំ​ពូលភ្លើង​ប្រើ​ថាម​ពល​ព្រះ​អា​ទិត្យ​ ត្រូវ​បាន​ដាក់​ភ្ជាប់​ជា​មួយ​បង្គោល​ទង់​ជាតិ​និង​បដា​ផ្សព្វ​ផ្សាយ ម្ល៉ោះ​ហើយ​ មិន​ត្រឹម​តែបំ​ភ្លឺ​នៅ​ពេល​យប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​សោ​ភណ​ភាព​សម្រាប់​ដង​ផ្លូវ​ពេល​ថ្ងៃ​ទៀត​ផង​។​ សំ​ណង់​នេះ​បាន​កសាង​ពីប្រ​ភព​ទុន​សង្គមូបនីយ​កម្ម​។​ ខណៈ​ពេល​ផ្លូវ​និង​អំ​ពូល​ភ្លើង​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ មាមីង​នៅ​ទីនេះ​ក៏​បាន​ម្ចាស់​ការ​រៀប​ចំ​សម្អាត​បរិស្ថាន​ ធ្វើ​របង​ ដាំ​ផ្កា​លម្អ​៘ ដើម្បី​ធានា​ដងផ្លូវ​មាន​សុវត្ថិ​ភាព​ និង​ស្អាត​បាត​។​ លោក​ពូលី​ហ្វាង​ នៅ​ភូមិ​លេខ​ ៤ ឱ្យ​ដឹង​៖ “ប្រ​ព័ន្ធ​ផ្លូវ​ថ្នល់​ អំ​ពូលភ្លើ​ង​អុជ​បំ​ភ្លឺ​ បាន​បង្ក​លក្ខណៈ​ឱ្យ​មាមីង​ពង្រីក​មុខ​របរ​រក​ស៊ី​ផ្សេង​ៗ​សម​ស្រប​ ព្រម​ទាំង​ការ​ធ្វើ​ដំ​ណើរ​ទៅ​វត្ត​នៅ​ឯក្បាល​ប្រ​ឡាយ​ ៨ ពាន់​ក៏​ងាយ​ស្រួល​ផង​ដែរ​”។​

ផ្លាក​សញ្ញា​ចរា​ចរណ៍​ដាក់​នៅ​ក្បែរ​ស្ពាន​គិញ​តេ ឃុំ​ទ្រឿង​ឡុង​ A។

តាម​ប្រ​សាសន៍​លោក​គីហ៊ីវ​ថាញ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ អនុវត្ត​នូវ​គោល​នយោ​បាយ​ឧបត្ថម្ភ​ដាច់​ដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ខេត្ត​ហូវ​យ៉ាង​ បាន​វិនិ​យោគ​ធ្វើ​ផ្លូវ​រាប់​រយ​គីឡូ​ម៉ែត្រនិង​ធ្វើ​ស្ពាន​ជន​បទ​ជាច្រើន​ខ្សែ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ​។​ ទន្ទឹម​នឹង​នោះ​ គោល​នយោ​បាយ​ឧបត្ថម្ភ​ដាច់​ដោយ​ឡែក​ នៅ​ទាំង​ជួយ​ពង្រីក​មុខ​របរ​រក​ស៊ី​ ម្ល៉ោះ​ហើយ​ជីវ​ភាព​តំ​បន់​ជន​រួម​ជាតិ​ត្រូវ​បាន​កើន​ឡើង​ មាមីង​ក្នុង​ភូមិ​មាន​ទោ​ចក្រ​យាន​យន្ត​ស្ទើរ​តែ​គ្រប់​ផ្ទះ​ទាំង​អស់​។​ អា​ស្រ័យ​ហេតុ​នោះ​ ដើម្បី​ធានា​សុវត្ថិ​ភាព​ចរា​ចរណ៍ គណៈ​ជន​ជាតិ​ ក៏​បាន​សហ​ការ​ជា​មួយ​អង្គ​ភាព​នានា​ដែល​ពាក់​ព័ន្ធ​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ចរា​ចរណ៍។​ តាម​ប្រ​សាសន៍​លោក​ប៊ូយ​ហុង​ណាម​ ប្រ​ធាន​នគរ​បាល​ឃុំ​ទ្រឿង​ឡុង​ A ស្រុក​ចូវ​ថាញ់ A ដើម្បី​ញុាំង​អ្នក​ចរា​ចរណ៍ឱ្យ​អនុវត្ត​តាម​សេច​ក្តី​កំ​ណត់​នៃ​ច្បាប់​ អង្គ​ភាព​ក៏​បាន​សហ​ការ​នឹង​អង្គ​ភាព​នានា​ដែល​ពាក់​ព័ន្ធ​ ជំរុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​នៅ​តាម​ភូមិ​ស្រុក​ ត្រួត​ពិនិត្យ​មើល​ និង​ស្នើ​ឱ្យ​ដាក់​ផ្លាក​សញ្ញា​ចរា​ចរណ៍​នៅ​តាម​ចំ​ណុច​ ផ្លូវ​ប្រ​សព្វ​គ្នា​ ផ្លូវ​បែក​ជា​បី និង​បែក​ជា​បួន​ ឬ​នៅ​ចំ​ណុច​ផ្លូវ​តូច​ចេញ​មក​ផ្លូវ​ធំ​៘ ៕​                   

                                  ហាថាញ-លីសៀ

ចែករំលែកអត្ថបទ