14/11/2022 - 14:41

បាក​លីវ​៖ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​

ដើម្បី​ផ្សព្វ​ផ្សាយ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ដំណាក់​កាល​ ២០២១-២០២៥ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ បាន​ចង្អុល​ការ​ដល់​ស្ថាប័ន​ អង្គ​ភាព​និង​ភូមិ​ភាគ​នានា​ប្រ​ញាប់​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​គម្រោង​ដើម្បី​សម្រេច​ល្អ​ភារកិច្ច​ ត្រូវ​តាម​ល្បឿន​ដំ​ណើរ​ការ​ដែល​បាន​កំ​ណត់​។​

ជាច្រើន​ឆ្នាំ​មក​នេះ​ ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​របស់​រដ្ឋ​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​វិនិ​យោគ​កសាង​ផ្លូវ​ជន​បទ​យ៉ាង​សុក្រឹត។​

ខេត្ត​បាក​លីវ​ មាន​ស្រុក​ចំ​នួន​ ៥ ទីរួម​ខេត្ត​ ១ ក្រុង​១ ដោយ​មាន​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ចំ​នួន​ ៦៤; ក្នុង​នោះ​ មាន​ ១៤/៦៤ ឃុំ​សង្កាត់​ ទីប្រ​ជុំ​ជន​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ស្រូប​អត្រា​ ៩,២%។​ ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​សរុប​គឺ​ ១.៥៨២ គ្រួ​សារ​ ស្រូប​អត្រា​ជា​ង​ ១៣,៦% បើ​ប្រៀប​នឹង​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ទូទាំង​ខេត្ត​។​ លោក​លឿង​វ៉ាន់​-ផ អនុប្រ​ធាន​គណៈ​ជន​ជាតិ​-សាសនា​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ “ជន​រួម​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ រស់​នៅ​ដោយ​ប្រ​កប​របរ​កសិកម្ម​និង​ជួញ​ដូរ​ជា​លក្ខណៈ​គ្រួ​សារ​ ភាគ​ច្រើន​ប្រ​មូល​ផ្តុំ​នៅ​តំ​បន់​ជន​បទ​ ជីវ​ភាព​សេដ្ឋ​កិច្ច​នៅ​មាន​ការ​លំ​បាក​ច្រើន​។​ អា​ស្រ័យ​ហេតុ​នោះ​ កម្ម​វិធី​នឹង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​”។​

មាន​គម្រោង​វិនិ​យោគ​ជា​ច្រើន​ ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​បាក​លីវ​ ក៏​មាន​លក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ លំ​នឹង​ជីវ​ភាព​។​

បើ​តាម​ផែន​ការ​ ដើម​ទុន​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ដំណាក់​កាល​ ២០២១-២០២៥ លើ​ភូមិ​សាស្រ្ត​ខេត្ត​បាក​លីវ​ មាន​ដើម​ទុន​អនុវត្ត​សរុប​ជាង​ ៦៧,១ ពាន់​លាន​ដុង​។​ ក្នុង​នោះ​ ថវិកា​មជ្ឈិម​ឧបត្ថម្ភ​គឺ​ជាង ​៥៨,៤ ពាន់​លាន​ដុង​; ដើម​ទុន​បដិភាគ​ថវិកា​ភូមិ​ភាគ​ជាង​ ៨,៧ ពាន់​លាន​ដុង​។​ ដូច្នេះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាន​ប្រ​គល់​ផែន​ការ​ដើម​ទុន​ឆ្នាំ​ ២០២២ សម្រាប់​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​ ៣ ក្នុង​នោះ​ កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ គឺ​មាន​ជាង​ ២៧,៤ ពាន់​លាន​ដុង​។​

លោក​ផាងថាញ​យី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ឱ្យ​ដឹង​៖ “ខេត្ត​បាន​បញ្ជាក់​ថា​ កម្ម​វិធី​ទិស​ដៅ​ជាតិ​មាន​ផលប្រ​យោជន៍​ដ៏​ធំ​ធេង​មក​លើ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​ ហើយ​ក៏​បាន​ចង្អុល​ការ​ដល់​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ធា​នា​រាល់​សំ​ណូម​ពរទៅ​តាម​ការ​កំ​ណត់​។​ រៀង​រាល់​សប្តាហ៍​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ តែង​ដាស់​តឿន​ជំរុញ​ល្បឿន​ដំ​ណើរ​ការ​ និង​រំសាយ​ដើម​ទុន​ជា​ដើម​។​ តាម​ការ​គ្រោង​ទុក​ដល់​ថ្ងៃ​ ៣១ ខែ​មក​រា​ ឆ្នាំ​ ២០២៣ អាច​នឹង​សម្រេច​ជា​ស្ថាពរ​នូវ​រាល់​ខ្លឹម​សារ​ ទិស​ដៅ​ ភាគ​កម្រិត​តាម​ផែន​ការ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ឆ្នាំ​ ២០២២; ទន្ទឹម​នឹង​នោះ​ រំសាយ​ឱ្យ​អស់​តាម​ផែន​ការ​ដើម​ទុន​ដែល​បាន​ប្រ​គល់​ជូន​”៕​

                                     លីធាន​-លីសៀ

ចែករំលែកអត្ថបទ