ក្នុងកម្មវិធីនៃកិច្ចប្រជុំលើកទី ១៦ គណៈអចិន្ត្រៃយ៍នៃរដ្ឋសភាបានផ្តល់មតិលើរបាយការណ៍របស់រដ្ឋាភិបាល ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីទិសដៅ ជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងដំណាក់កាល ២០២១ - ២០៣០ (កម្មវិធី)។
រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន ធ្វើបទបង្ហាញរបាយការណ៍
នៅក្នុងកិច្ចប្រជុំ។
កម្មវិធីនេះត្រូវបាននាយករដ្ឋមន្ត្រីអនុម័តនៅក្នុងសេចក្តីសម្រេចលេខ ១៧១៩/QĐ-TTg ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ មានខ្លឹមសារជាមូលដ្ឋានដោយរួមបញ្ចូលជាង ១០០ គោលនយោបាយជាក់ស្តែងក្នុងដំណាក់កាល ២០១៦ - ២០២០ គួបផ្សំនូវគោលនយោបាយថ្មីមួយចំនួនទើបបានកសាងសម្រេច ។ សរុបកម្មវិធីនេះរួមមានគម្រោងចំនួន ១០ អនុគម្រោងចំនួន ១៤ ដោយមាន ៣៦ ខ្លឹមសារគោលនយោបាយសមាសភាគ អាស្រ័យក្រសួង ផ្នែក ចំនួន ២៣ ចូលរួមគ្រប់គ្រង និងរៀបចំផ្សព្វផ្សាយអនុវត្ត។
គិតមកដល់ដំណាច់ខែសីហា ឆ្នាំ ២០២២ (ខណៈពេលរាយការណ៍) មានឯកសារផ្សេងគ្នាចំនួន ២៣១ ត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីប្បញ្ញត្តិ ណែនាំ រៀបចំអនុវត្តរាល់ខ្លឹមសារស្តីពីយន្តការ គោលនយោបាយ និងណែនាំ រៀបចំអនុវត្តកម្មវិធីទិសដៅជាតិសម្រាប់ជនជាតិភាគតិច និងតំបន់ភ្នំ ផ្តើមពីមជ្ឈិមរហូតដល់មូលដ្ឋាន; មកដល់ពេលនេះ មជ្ឈិមបានបង្កើត និងពង្រឹងគណៈចង្អុលការនៃកម្មវិធីទិសដៅជាតិ; ដាក់ឱ្យប្រើប្រាស់លក្ខន្តិកសកម្មភាព និងកម្មវិធីការងារឆ្នាំ ២០២២ របស់គណៈចង្អុលការមជ្ឈិម ។ បង្កើតក្រុមការងារ ការិយាល័យសម្របសម្រួល.. មាន ៥០/៥០ ភូមិភាគបានផ្សព្វផ្សាយអនុវត្តកម្មវិធីដែលបានបង្កើត ពង្រឹងគណៈចង្អុលការបណ្តាកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២១-២០២៥ នៅថ្នាក់ខេត្ត...
ថ្លែងមតិក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភា វឿងឌិញហ្វែ បានអះអាងថា នេះជាកម្មវិធីមានចំណុចចាប់ផ្តើម ប៉ុន្តែគ្មានចំណុចបញ្ចប់នោះទេ ព្រោះនេះជាបុព្វហេតុយូរអង្វែង។ អាស្រ័យហេតុនោះ នៅពេលខាងមុខ រដ្ឋាភិបាលចាំបាច់ត្រូវពន្លឿនសន្ទុះ ពង្រឹងយន្តការសម្របសម្រួល; គណៈកម្មាធិការបក្ស និងរដ្ឋអំណាចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ចូលរួម ជំរុញខ្លាំងក្លាទូរគមនាគមន៍ បង្កើតជាចលនាសង្គម និងចលនាប្រឡងប្រណាំង។ ប្រធានរដ្ឋសភា វឿងឌិញហ្វែ បានសង្កត់ធ្ងន់ថា តាមរយៈបទពិសោធន៍ជាក់ស្តែងនៃកម្មវិធីទិសដៅទាំងពីរដែលកំពុងផ្សព្វផ្សាយ ធនធានរបស់រដ្ឋក៏មានកម្រិតចាំបាច់ត្រូវកៀរគរពីសង្គម ប្រជាជន អ្នកសប្បុរសទាំងក្នុងនិងក្រៅប្រទេស សហគមន៍អាជីវកម្ម… ក្រុមប្រឹក្សាជនជាតិ បណ្តាស្ថាប័នរបស់រដ្ឋសភា បង្កើនការជំនួយរដ្ឋាភិបាល និងក្រសួង ផ្នែកនានាផ្សព្វផ្សាយអនុវត្ត។
យោង៖ cema.gov.vn ស្រែសម្រួល-វ៉ាន់តឹន