10/10/2022 - 10:51

ការ​អប់​រំតំ​បន់​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​

រយៈ​ពេល​កន្លង​ ខេត្ត​គៀង​យ៉ាង​បាន​ផ្ដុំ​កម្លាំង​អភិវឌ្ឍ​ការ​អប់រំ​តំបន់​ជន​ជាតិ​ភាគ​តិ​ច​ តំ​បន់​ព្រំ​ដែន​ កោះ​សមុទ្រ​ ម្ល៉ោះ​ហើយ​គុណ​ភាព​អប់រំរួម​ ក្នុង​ទូទាំង​ខេត្ត​ត្រូវ​បាន​កើន​ឡើង​។​

សិស្ស​សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​គៀង​យ៉ាង​ ក្នុង​ម៉ោង​អនុវត្ត​ជាក់​ស្ដែង​។
​ រូប​ថត​៖ ហ្វិញ​យ៉ាវ

តាម​របាយ​ការណ៍​របស់​ផ្នែក​អប់រំ​ខេត្ត​គៀង​យ៉ាង​ ឆ្នាំ​សិក្សា​ ២០២១-២០២២ ទូទាំង​ផ្នែក​មាន​អង្គ​ភាព​សាលា​រៀន​ចំ​នួន​ ៦៣៦ ក្នុង​នោះ​ សាលា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​ចំ​នួន​ ២៩៦ ស្រូប​អត្រា​ ៤៨,៤៥% (កើន​ ១,១២% បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​សិក្សា​ ២០២០-២០២១)។​ ផ្អែក​លើ​មូល​ដ្ឋាន​សាលា​រៀន​ដែល​មាន​ស្រាប់​ ខេត្ត​បាន​កៀរ​គរ​សិស្ស​ចូល​រៀន​ចំ​នួន​ ១០.៧៨៩ ក្រុម​/ថ្នាក់​ ដោយ​មាន​សិស្ស​ទាំង​អស់​ ៣៣២.៥០ ៧នាក់​។​ ក្នុង​នោះ​ សិស្ស​ជន​ជាតិ​ភាគ​តិច​កំ​ពុង​រៀន​នៅ​គ្រប់​កម្រិត​សិក្សា​គឺ​ ៤១.០៩១ នាក់​ (កម្រិត​បឋម​សិក្សា​ ២១.៧៦១ នាក់​; កម្រិត​អនុវិទ្យា​ល័យ​ ១៤.៨៧៩នាក់​ និង​កម្រិត​វិទ្យា​ល័យ​ ៤.៤៥១ នាក់​ ស្រូប​អត្រា​ ១៣,៧%)។​ បច្ចុប្បន្ន​ ទូទាំង​ខេត្ត​មាន​សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​ ៦ កៀរ​គរ​សិស្ស​ចូល​រៀន​ជាង​ ១.៦០០ នាក់​ និង​សាលា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​គៀង​យ៉ាង​ បង្រៀន​មុខ​របរ​ជូន​សិស្ស​ជន​ជាតិ​ ភាគ​តិច​ជាង​ ៦០០ នាក់​។​ ខេត្ត​គៀង​យ៉ាង​ បច្ចុប្បន្ន​មាន​សា​លា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វាសិក​សម្រេច​បទ​ដ្ឋាន​ជាតិ​ ៣/៦ មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ ២,៣៩% បាន​រៀន​សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​។​ អ្នក​គ្រូ​ចូវ​ហ្វិញ​យ៉ាវ នាយិកា​សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ “សាលា​បាន​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​យ៉ាង​សម​រម្យ​ មាន​គ្រូ​បង្រៀន​ទទួល​បន្ទុក​គ្រប់​មុខ​វិជ្ជា​ ម្ល៉ោះ​ហើយ​គុណ​ភាព​បង្រៀន​និង​រៀន​អភិវឌ្ឍន៍​ឥត​ឈប់​ឈរ​។​ ក្នុង​ពិធី​អនុស្សាវ​រីយ៍​ ៣០ ឆ្នាំ​បង្កើត​សាលា​រៀន​កន្លង​ហើយ​ សាលា​មាន​កិត្តិ​យស​ទទួល​បាន​ប័ណ្ណ​សម្រេច​បទ​ដ្ឋាន​ជាតិ​”។​

សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​គៀង​យ៉ាង​មាន​ទីធ្លាធំ​ទូលាយ​ បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​សិស្ស​ចូល​រួម​សកម្ម​ភាព​ក្រៅ​កម្ម​វិធី​សិក្សា​។​  រូប​ថត​៖ ហ្វិញ​យ៉ាវ

អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​របស់​ភូមិ​ភាគ​ ម្ល៉ោះ​ហើយ​គុណ​ភាព​បង្រៀន​និង​រៀន​ក្នុង​សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​កើន​ឡើង​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ អត្រា​សិស្ស​បញ្ចប់​កម្រិត​អនុវិទ្យា​ល័យ​ វិទ្យា​ល័យ​រៀង​រាល់​ឆ្នាំ​សម្រេច​ជាង​ ៩៩%។​ អត្រា​សិស្ស​ចោល​រៀន​ក្រោម​ ២%។​ មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​ក្រោយ​ពី​បញ្ចប់​កម្រិត​វិទ្យា​ល័យ​ ក៏​បាន​ប្រ​ឡង​ជាប់​ចូល​រៀន​មហា​វិទ្យា​ល័យ​ អនុ​មហា​វិទ្យា​ល័យ​។​ ទូទាំង​ខេត្ត​មាន​សាលា​ចំ​ណេះ​ទូទៅ​ ១៤,៩% នៅ​តាម​ឃុំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ មាន​បង្រៀន​អក្សរ​ខ្មែរ​ ។​

 តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ គុណ​ភាព​បង្រៀន​និង​រៀន​នៅ​តាម​សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ និង​សាលា​ចំ​ណេះ​ទូទៅ​តាម​ឃុំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ត្រូវ​បាន​កើន​ឡើង​ទាំង​បរិមាណ​ និង​គុណ​ភាព​។​ ទន្ទឹម​នឹង​នោះ​ ការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ ក្នុង​ការ​បង្រៀន​ និង​គ្រប់​គ្រង​ បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ផ្លាស់​ថ្មី​និង​បង្កើន​គុណ​ភាព​អប់រំ​ជន​ជាតិ​។​ ក្រៅ​ពីនោះ​ ខណៈ​ពេល​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ សិស្ស​ គ្រូ​បង្រៀន​នៅ​តំ​បន់​លំ​បាក​ ក៏​មាន​ភាព​ងាយ​ស្រួល​ដើម្បី​រៀន​សូត្រ​ លើក​កម្ពស់​កម្រិត​វិជ្ជា​ ជាជំហាន​ឆ្លើយ​តប​តម្រូវ​ការ​អភិវឌ្ឍ​អប់​រំរួម​ក្នុង​ទូទាំង​ខេត្ត​៕​ 

             ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ