បងសើុងសយ ជាលេខាសាខាបក្ស ប្រធានភូមិស្វឹងមិញ ២ ឃុំទ្រុងថាញ់ ស្រុកវ៉ុងលីម ខេត្តវិញឡុង តែងផ្តោតការយកចិត្តទុកដាក់ដល់ការសិក្សារបស់ប្អូនៗសិស្សានុសិស្សក្នុងភូមិ។
លេខាសាខាបក្សភូមិ សើុងសយ (ខាងឆ្វេង) រួមជាមួយគ្រូបង្រៀនទទួលបន្ទុកផ្នែកខាងការងារធ្វើឧត្តានកម្មអប់រំ កំពុងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យឧត្តានកម្មនៅតាមផ្ទះប្រជាជន
នៅភូមិស្វឹងមិញ ២។
ដោយសារស្ថានភាពគ្រួសារជួបការលំបាក ម៉្លោះហើយ បន្ទាប់ពីលាចាកសិក្ខាបទ បងសើុងសយ ក៏ផ្តើមកសាងសេដ្ឋកិច្ចគ្រួសារ។ ឆ្នាំ ១៩៩០ គាត់ចូលរួមការងាររណសិរ្សនៅមូលដ្ឋាន។ បងសើុងសយ រៀបរាប់៖ “កាលនោះគឺដំណាក់កាលសែនលំបាក អំពីហេដ្ឋារចលនាសម្ព័ន្ធ ពិសេសគឺនៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូចជា ភូមិស្វឹងមិញ ២ ជាដើម។ មាមីងក្នុងភូមិចង់ទៅផ្សារ ឬត្រូវការទៅទីស្នាក់ការឃុំគឺមានតែធ្វើដំណើរដោយថ្មើរជើងប៉ុណ្ណោះ ទាំងការទទួលព័ត៌មាន ឬក៏អនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងដាំដុះ ចិញ្ចឹមសត្វ ហាក់ដូចគ្មានសោះ។ ម្យ៉ាងវិញទៀត មេគ្រួសារជនជាតិខ្មែរជាច្រើនមានវ័យចំណាស់ មាមីងទំនាក់ទំនងភាសាខ្មែរជាចម្បង ដូច្នេះ ការចលនា ផ្សព្វផ្សាយគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋក៏ជួបការលំបាកណាស់ដែរ”។ ផ្តើមពីភាពជាក់ស្តែងទាំងនេះ ធ្វើឱ្យបងសើុងសយ មានការរំពឹងគិតហើយក៏សម្រេចចិត្តចូលរួមសកម្មភាពការងាររណសិរ្សនៅមូលដ្ឋាន ធ្វើជាស្ពានតភ្ជាប់ ដើម្បីជំនួយការរដ្ឋអំណាចក្នុងការផ្សព្វផ្សាយកម្មវិធី គម្រោងនានានៅតំបន់ជនជាតិឱ្យកាន់តែមានប្រសិទ្ធភាព។ ក្រោយពីធ្វើការនៅមូលដ្ឋានបានមួយរយៈ គាត់បានបញ្ជូនឡើងធ្វើការនៅក្រុមប្រឹក្សាប្រជាជនឃុំទ្រុងថាញ់។ មុននឹងចូលនិវត្តន៍នៅឆ្នាំ ២០១៩ គាត់ធ្វើជាអនុប្រធានក្រុមប្រឹក្សាប្រជាជនឃុំ។ ចាប់ពីតាំងឆ្នាំ ២០១៩ រហូតមកទល់នឹងបច្ចុប្បន្ន គាត់ទទួលតំណែងជាលេខាសាខាបក្ស ប្រធានភូមិស្វឹងមិញ ២ ។
ជាអ្នកអស់ពីចិត្តនឹងវិស័យអប់រំ ដូច្នេះសកម្មភាពដើម្បីការអភិវឌ្ឍវិស័យអប់រំ បង្កើនកម្រិតប្រជាបញ្ញានៅមូលដ្ឋាន បងសើុងសយ យល់ច្បាស់ពីស្ថានភាពគ្រួសារនីមួយៗក្នុងភូមិ។ លោកគ្រូ ឡេត្វឹងកឹត គ្រូបង្រៀនសាលាអនុវិទ្យាល័យទ្រុងថាញ់ ឱ្យដឹង៖ “បងសយ ក្តាប់ច្បាស់ពីស្ថានភាពគ្រួសារក្នុងភូមិ ម្ល៉ោះហើយ គ្រួសារណាមានកូនចៅឋិតក្នុងអាយុចូលរៀន គាត់ស្គាល់ទាំងអស់។ ពេលទៅពិនិត្យធ្វើ បច្ចុប្បន្នភាពទិន្នន័យឧត្តានកម្មក្នុងភូមិម្តងៗ គាត់តែងចូលរួមពុំដែលខាន។ ចំពោះការងារធ្វើឧត្តានកម្មអប់រំនៅគ្រប់កម្រិត យើងខ្ញុំតែងនិយាយលេងសើចថា “បងសយគឺជាអ្នកតាស្រុក” ដូច្នេះ ពេលត្រូវការព័ត៌មានអ្វីគឺសួរគាត់ចុះ”។ ចូលគ្រប់ផ្ទះចលនាសិស្សទៅរៀន បងសើុងសយ កាន់តែយល់ច្បាស់ពីស្ថានភាពរបស់គ្រួសារនីមួយៗ ផ្តើមពីនោះគាត់ធ្វើបែបបទលើកស្នើឃុំដើម្បីស្វែងរកទម្រង់ល្អៗ ដើម្បីជំនួយដល់ការងាររកស៊ីឱ្យបានសមស្រប គ្រួសារខ្លះសមស្របនឹងការចិញ្ចឹមគោ គ្រួសារខ្លះ ធ្វើស្រែចម្ការ គ្រួសារខ្លះទៀតសមស្របនឹងការលក់ដូរកំប៉ិកកំប៉ុក ។ល។ បងស្រី ថាច់ធីម៉ាយ ផ្ទះនៅមាត់ប្រឡាយអ៊ុងបោង ឱ្យដឹង៖ “អាស្រ័យបានពូសើុងសយ គាត់ឧទ្ទេសនាម ទើបខ្ញុំបានរដ្ឋជំនួយពូជសត្វចិញ្ចឹម ខ្ញុំកំពុងពង្រីកហ្វូងគោឱ្យបានច្រើនក្បាល ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ គិតគូរចិញ្ចឹមកូនទាំង ២ នាក់ឱ្យរៀនសូត្របានចប់ចុងចប់ដើម”។
បងឡេវ៉ាន់យុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ ឱ្យដឹង៖ “បងសើុងសយ មិនត្រឹមតែអនុវត្តសម្រេចភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យនោះទេ គាត់ថែមទាំងខ្នះខ្នែង អនុវត្តសម្រេចល្អភារកិច្ចដែលពាក់ព័ន្ធដល់វិស័យអប់រំទៀតផង”៕
ហាថាញ់-មុនី