មណ្ឌលទេសចរណ៍ម្លប់ដើមជ្រៃ ស្ថិតនៅភូមិញើងខាញ់ ឃុំញើងងៀ ស្រុកផុងដៀង ក្រុងកឹងធើ មិនត្រឹមតែជាកន្លែងទេសចរណ៍ប្រកបដោយលក្ខណៈពិសេសប៉ុណ្ណោះទេ ថែមទាំងមានភាពអស្ចារ្យ ប្រកបដោយអត្ថន័យផ្នែកខាងជំនឿទៀតផង។
ផ្លូវចូលមណ្ឌលកេរដំណែលតភ្ជាប់នឹងផ្លូវជាតិ ៦១ C។
យោងតាមសារមន្ទីរក្រុងកឹងធើ នៅខាងមុខនៃមណ្ឌលកេរដំណែល ម្លប់ដើមជ្រៃ គឺជាកន្លែងធ្វើសកម្មភាពបដិវត្តន៍ក្នុងការតស៊ូប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិក។ ដោយសារការបំផ្លិចបំផ្លាញពីគ្រាប់រំសេវនៃភ្នក់ភ្លើងសង្គ្រាម ទើបដើមជ្រៃមានមែកតែ ២.៧៤០ ម៉ែត្រការ៉េប៉ុណ្ណោះ។ បច្ចុប្បន្ន លូតលាស់ឡើងវិញជាបណ្តើរៗ ដោយគ្របដណ្ដប់លើផ្ទៃសរុបប្រមាណ ៤.០០០ ម៉ែត្រការ៉េ។ តាមចាស់ព្រឹទ្ធាចារ្យនៅតំបន់ជនបទញើងខាញ់ ឱ្យដឹង៖ ដើមជ្រៃមានអាយុកាលជាង ១៥០ ឆ្នាំហើយ។ នៅឆ្នាំ ១៩៦៨ បច្ចាមិត្របានទម្លាក់គ្រាប់ពីលើយន្តហោះមកចំគល់ជ្រៃ ម្ល៉ោះហើយត្រូវឆេះខ្លោច។ ប៉ុន្តែឬសជុំវិញវារបន្តោងដុះដាលជានិច្ច។ កាលពីឆ្នាំ ២០១៣ គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ១២២៥/QĐ-UBND រៀបចំណាត់ថ្នាក់ម្លប់ដើមជ្រៃជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ក្រុង។ ក៏ក្នុងឆ្នាំនេះដែរ សមាគមការពារធម្មជាតិនិងបរិស្ថានវៀតណាម បានទទួលស្គាល់ម្លប់ដើមជ្រៃជាដើមឈើកេរដំណែលវៀតណាម។
រូបភាពមួយចំនួនក្នុងមណ្ឌលកេរដំណែលម្លប់ដើមជ្រៃ។
កេរដំណែលម្លប់ដើមជ្រៃនៅចម្ងាយពីមជ្ឈមណ្ឌលខណ្ឌនិញកេវជាង ១០គ.ម។ នេះជាកន្លែងប្រកបដោយលក្ខណៈពិសេស ខណៈដែលភ្ញៀវទេសចរមកដល់តំបន់តីដូ។ ពិសេស គឺដើមជ្រៃដ៏ធំ មានអាយុកាលជាង ១៥០ ឆ្នាំ ត្រូវបានទទួលស្គាល់ជាដើមឈើកេរដំណែលវៀតណាម ហើយបន្តលូតលាស់ដោយឥតឈប់ឈរ។ ម្យ៉ាងទៀត ដើមជ្រៃនេះជាដើមឈើកេរដំណែលដំបូងបង្អស់នៅវាលរាបទន្លេគឺវឡុង។ មកដល់ទីនេះ ភ្ញៀវទេសចរអាចនឹងមានការភ្ញាក់ផ្អើល ពីព្រោះភាពត្រសុំត្រសាយនៃដើមជ្រៃ។ ដើមជ្រៃមានកម្ពស់ប្រមាណ ១៥ ម៉ែត្រ មែកស្លឹកចោលម្លប់សាខា ផ្តល់ម្លប់ត្រជាក់គ្របដណ្តប់មួយតំបន់។ គយគន់ពីចម្ងាយ ដើមជ្រៃហាក់បីដូចជាផ្ទាំងសំណាញ់ដ៏ធំគ្របដណ្តប់បរិវេណទីសក្ការបូជាកោម៉ីវបា ឫសចាក់ប្រទាក់ខ្វាត់ខ្វែង ដុះយោនយានប្រទាក់ពាសពេញលើមុខដី បង្កជាផ្ទាំងគំនូរប្រកបដោយលក្ខណៈពិសេសដ៏ចំណែកមួយ និងហាក់មានភាពអស្ចារ្យ ប្រសិនបើភ្ញៀវទេសចរមកកាន់ទីនេះចំពេលដែលមេឃកំពុងងងឹតភ្លៀង។ នៅថ្ងៃ ២៨ ខែ២ (ចន្ទគតិ) រៀងរាល់ឆ្នាំ នៅទីនេះមានរៀបចំពិធីសក្ការបូជារំលឹកដល់ដូនថឿងដុងកូហី និងវត្ថុសក្តិសិទ្ធិទាំងឡាយផងដែរ។
ចាប់តាំងពីដងផ្លូវបេតុងតភ្ជាប់ពីកេរដំណែលចេញទៅផ្លូវជាតិ ៦១ C កសាងសម្រេចរួចរាល់ ភ្ញៀវទេសចរមកកាន់ទីនេះកាន់តែច្រើនឡើងៗ។ ពិសេសមណ្ឌលកេរដំណែលថែមទាំងទាក់ទាញភ្ញៀវទេសចរ ពីព្រោះបន្ទប់សំណាក់នៅទីនេះសាងសង់ជាលក្ខណៈបន្ទប់លម្ហែកាយនិងមានសេវាកម្មម្ហូបអាហារបម្រើជូនភ្ញៀវទេសចរ ពេលមកកាន់ទីសក្ការបូជា កោម៉ីវបា ឬទស្សនាកម្សាន្តដើមឈើកេរដំណែលនេះ៕
ហាថាញ-លីសៀ