រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ហូវអាឡឺន បានចុះហត្ថលេខាប្រកាសឱ្យប្រើសេចក្តីសម្រេចលេខ ៥២៣/QĐ-UBDT ស្តីពីការប្រកាសឱ្យប្រើផែនការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៧៨/NQ-CP ចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ របស់រដ្ឋាភិបាល ដាក់ចេញកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣-NQ/TW ចុះថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២២ របស់ការិយាល័យនយោបាយ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការការពារប្រទេស សន្តិសុខតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ។
ការិយាល័យជនជាតិស្រុកត្រឹងវ៉ាន់ថើយ ខេត្តកាម៉ាវ សួរសុខទុក្ខគ្រួសារអ្នកមានប្រជាប្រិយនៅឃុំខាញ់ហឹង។ រូបថត៖ ថាញ់ឡុង
ឆ្លងតាមរយៈនោះ រដ្ឋមន្ត្រីប្រធានគណៈកម្មាធិការជនជាតិ សំណូមពរ៖ នាយកដ្ឋានអង្គភាពនានា ផ្អែកលើមុខងារ ភារកិច្ចដែលបានប្រគល់ដឹកនាំកិច្ចសហការជាមួយនឹងស្ថាប័ន អង្គភាពដែលជាប់ពាក់ព័ន្ធ ធ្វើសេនាធិការជូនគណៈកម្មាធិការជនជាតិ៖ បន្តធ្វើឱ្យជាក់ស្តែង ស្ថាប័នភាវូបនីយកម្ម រៀបចំផ្សព្វផ្សាយអនុវត្តនូវបទបញ្ជាសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋានរបស់បក្ស រដ្ឋាភិបាល រដ្ឋសភា និងសេចក្តីសម្រេចឯកសារចង្អុលការ ដឹកនាំរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ដែលជាប់ពាក់ព័ន្ធដល់ការងារជនជាតិ គោលនយោបាយជនជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ក្នុងនោះ មានតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ខេត្តនានាតំបន់វាលរាបទន្លេគឺវឡុង។ ផ្តុំកម្លាំងចង្អុលការ រៀបចំផ្សព្វផ្សាយអនុវត្តព្រមៗគ្នា មានប្រសិទ្ធភាពនូវកម្មវិធី គម្រោងគោលនយោបាយជនជាតិនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ខេត្តនានាតំបន់វាលរាបទន្លេគឺវឡុង តាមសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល និងថ្នាក់ដឹកនាំមានសមត្ថកិច្ច ពិសេសគឺគម្រោងទូទៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ និងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០; ដំណាក់កាលទី I ៖ ២០២១-២០២៥។ អនុវត្ត ឬសហការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្ត ក្រុងនានាតំបន់វាលរាបទន្លេគឺវឡុងក្នុងការកាត់បន្ថយ សាមញ្ញភាវូបនីយកម្មបែបបទរដ្ឋបាល ជំរុញការប្រែក្លាយឌីជីថល អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ផ្សារភ្ជាប់នឹងអភិវឌ្ឍចីរភាព អភិរក្សនិងអភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ និងខេត្តនានាតំបន់វាលរាបទន្លេគឺវឡុង។
ប្រធាននាយកដ្ឋាន អង្គភាពនានាស្ថិតក្រោមឱវាទនៃគណៈកម្មាធិការជនជាតិ ទទួលបន្ទុកក្នុងការបញ្ជ្រាប រៀបចំអនុវត្តនូវភារកិច្ចនិងខ្លឹមសារការងារតាមមុខងារ ភារកិច្ចដែលបានលើកឡើងក្នុងផែនការអនុវត្ត ធានាគុណភាព និងប្រសិទ្ធភាព៕
យោង៖ baodantoc.vn - វិមាន