(CT) នៅក្រុងកឹងធើ ទើបប្រព្រឹត្តឡើងនូវព្រឹត្តិការណ៍ Agritechnica Asia Live ២០២២ រៀបចំឡើងដោយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ សហការជាមួយនឹងគណៈកម្មាធិការប្រជាជនក្រុងកឹងធើ សម្ព័ន្ធសមាគមអាល្លឺម៉ង់ និងវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ។
អ្នកតំណាងកាត់ខ្សែបូបើកព្រឹត្តិការណ៍។
Agritechnica Asia Live ២០២២ ក្រោមប្រធានបទ “យន្តូបនីយកម្មព្រមៗគ្នា ឆ្ពោះទៅកាន់ខឿនកសិកម្មប្រកបដោយចីរភាព” គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ ដែលបង្ហាញពីវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទនៅឆ្នាំ ២០២២ ។ Agritechnica Asia Live ២០២២ មានការចូលរួមពីអ្នកតំណាង ភ្ញៀវមកទស្សនា ក្នុងស្រុកនិងអន្តរជាតិចំនួន ៤.០០០ នាក់។ ព្រឹត្តិការណ៍នេះ មានសកម្មភាពសំខាន់ៗ ដូចជា៖ ការបង្ហាញទម្រង់អនុវត្តផលិតកម្ម បច្ចេកវិទ្យានិងម៉ាស៊ីនកសិកម្មលើវាលស្រែ; ការដាក់តាំង ការតាំងពិព័រណ៍បច្ចេកវិទ្យា គ្រឿងចក្រ ឧបករណ៍កសិកម្ម ផលិតផលនៃកម្មវិធីឃុំមួយផលិតផលមួយ (OCOP)។ ទន្ទឹមនឹងនោះ នៅមានចង្កោមសិក្ខាសាលា ដោយមានប្រធានបទចាំបាច់ជាច្រើន មានដូច៖ សិក្ខាសាលាយន្តូបនីយកម្មព្រមៗគ្នា ឆ្ពោះទៅកាន់ខឿនកសិកម្មប្រកបដោយចីរភាព សិក្ខាសាលាពិគ្រោះយោបល់កសាងមជ្ឈមណ្ឌលយន្តកម្មកសិកម្មតំបន់វាលរាបទន្លេគឺវឡុង ។ល។ នេះជាឱកាសសម្រាប់ភាគីដែលពាក់ព័ន្ធ រួមគ្នាពិភាក្សា ចែករំលែកបទពិសោធន៍ល្អៗ និងទង្វើច្នៃប្រតិដ្ឋ ដើម្បីជំរុញការអនុវត្តយន្តូបនីយកម្មព្រមៗគ្នាក្នុងការផលិតកសិកម្ម។ ក្នុងឱកាសនេះ អង្គភាពអាជីវកម្មនិងសហករណ៍នៅក្រុងកឹងធើ និងតំបន់វាលរាបទន្លេគឺវឡុង បានចូលរួមដាក់តាំង និងឧទ្ទេសនាមផលិតផល OCOP ជាច្រើនរបស់តំបន់ផងដែរ៕
ខាញ់ទ្រុង-ថាច់ធី