ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារឡុងប៊ិញ (កងទ័ពការពារព្រំដែនខេត្តអាងយ៉ាង) ឱ្យដឹង៖ ទើបចេញសេចក្តីសម្រេចធ្វើបណ្តឹងរឿងក្តីព្រហ្មទណ្ឌ “រៀបចំឱ្យអ្នកដទៃឆ្លងដែនខុសច្បាប់”។ ទន្ទឹមនឹងនោះ បំពេញបែបបទ និងប្រគល់សំណុំរឿងក្តីដល់ការិយាល័យសន្តិសុខសើុបអង្កេតនគរបាលអាងយ៉ាង បន្តការសើុបអង្កេត បំភ្លឺ និងវិនិច្ឆ័យតាមដែនសមត្ថកិច្ច។
កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារឡុងប៊ិញសួរចម្លើយ ង្វៀងវ៉ាន់ពុង។
មុននោះ ប្រហែលជាម៉ោង ៩ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារឡុងប៊ិញ បានសហការជាមួយនឹងនគរបាលឃុំខាញ់អាង និងនគរបាលស្រុកអាងភូ ដើរល្បាត ធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។ លុះទៅដល់ហាងយ៉-ដុង (ស្ថិតនៅភូមិអាងខាញ់ ឃុំខាញ់អាង) ក្រុមការងារបានប្រទះឃើញង្វៀងធីកឹង (កើតឆ្នាំ ១៩៥៥) និងវ៉ហ្វាងណាម (កើតឆ្នាំ ១៩៩១ ជាកូនបង្កើតរបស់មុខសញ្ញាកឹង ស្នាក់នៅស្រុកថើយឡាយ ក្រុងកឹងធើ) មានអាការៈគួរឱ្យសង្ស័យ ម្ល៉ោះហើយក៏ធ្វើការពិនិត្យ។ ឆ្លងតាមរយៈនោះ ង្វៀងធីកឹង និងវ៉ហ្វាយណាម បានសារភាព៖ អាស្រ័យមានតម្រូវការនាំមុខសញ្ញាកឹង ទៅរស់នៅប្រទេសកម្ពុជា ម្ល៉ោះហើយណាមបានទាក់ទងជាមួយនឹងមុខសញ្ញាមួយចំនួនទៀត រកវិធីនាំពីរនាក់ម៉ែកូនឆ្លងដែនខុសច្បាប់ ដោយទឹកប្រាក់ ៣,៥ លានដុង។
ផ្តើមពីចម្លើយសារភាពខាងលើ ប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារឡុងប៊ិញ បានចាត់កម្លាំងចុះទៅពិនិត្យបញ្ជាក់ រួចបានដឹងថា ង្វៀងវ៉ាន់ពុង (កើតឆ្នាំ ១៩៧១ នៅភូមិអាងហ្វា ឃុំខាញ់អាង) មានជាប់ពាក់ព័ន្ធនឹងរឿងនេះ ម្ល៉ោះហើយ បានអញ្ជើញមកទីស្នាក់ការសួរចម្លើយ។ ង្វៀងវ៉ាន់ពុង បានសារភាពនូវទង្វើរៀបចំឱ្យអ្នកដទៃឆ្លងដែនខុសច្បាប់ទៅប្រទេសកម្ពុជា ដើម្បីទទួលប្រាក់ឈ្នួល ៤០០.០០០ ដុង។ មុននោះ កាលពីថ្ងៃទី ២ ខែសីហា ពុងនិងស្រ្តីម្នាក់ទៀត ឈ្មោះធូ (រស់នៅប្រទេសកម្ពុជា) ក៏បានរៀបចំឱ្យវ៉ហ្វាយណាម ឆ្លងដែនខុសច្បាប់ពីប្រទេសកម្ពុជាចូលមកវៀតណាម៕
យោង៖ កាសែតអាងយ៉ាង-វិមាន