គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបាកលីវ ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្តដល់សមូហភាពនិងបុគ្គលដែលសម្រេចបានស្នាដៃឆ្នើមក្នុងការងាររណសិរ្ស។
យោងតាមប្រសាសន៍លោក ង្វៀងវ៉ាន់ហ្វា អនុវត្តការចលនាកសាងជនបទថ្មី រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ ចលនាប្រជាជនរួមវិភាគទានបានជាង ៣៤ ពាន់លានដុង បរិច្ចាគដីជាង ១៤៣.០០០ ម៉ែត្រការ៉េ កម្លាំងពលកម្មបានជាង ១៨៨.០០០ ថ្ងៃសម្រាប់ការកសាងជនបទថ្មី។ ទូទាំងខេត្តក៏បានចលនាមូលនិធិ “ដើម្បីអ្នកក្រ” បានជាង ៤៤,៨ ពាន់លានដុង ជួយឧបត្ថម្ភនិងសាងសង់ផ្ទះមហាសាមគ្គីបាន ១.៥៨៩ ខ្នង ជូនគ្រួសារជនជាតិភាគតិច គ្រួសារក្រីក្រ។ ធ្វើការចលនារៃអង្គាសទឹកប្រាក់ ឧបត្ថម្ភគាំទ្រការបង្ការ ប្រឆាំងជំងឺ COVID- ១៩ បានជាង ១២៣ ពាន់លានដុង…៕
យ្វីអាញ-មុនី