15/08/2022 - 14:22

អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​អភិ​វឌ្ឍអប់​រំនៅ​តំ​បន់​ជន​ជាតិ​

រយៈ​ពេល​កន្លង​ ភូមិ​ភាគ​នានា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​ជា​ច្រើន​ បន្ត​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​អភិវឌ្ឍ​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​

សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទ្រីតូង​ ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​ បាន​វិនិ​យោគ​កសាង​សម​រម្យ​ រួម​ចំ​ណែក​លើ​កកម្ពស់​គុណ​ភាព​បង្រៀន​និង​រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។​

លោក​ត្រឹង​ត្វឹង​ខាញ់​ នាយក​រង​នៃ​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​អា​ង​យ៉ាង​ ឱ្យ​ដឹង​៖ ដើម្បី​អភិវឌ្ឍ​ការ​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ទន្ទឹម​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តា​ល​ខេត្ត​ បាន​ចង្អុល​ការ​ដល់​សាលា​រៀន​នានា​ អនុវត្ត​នូវ​វិធាន​ការ​ជា​ច្រើន​ព្រម​ៗ​គ្នា​។​ ពិសេស​ គឺ​ក្នុង​អំ​ឡុង​ពេល​ជំងឺ​ COVID-១៩ ប្រែប្រួល​ស្មុគ​ស្មាញ​ ការ​បង្រៀន​និង​រៀន​នៅ​តំ​បន់​ជន​ជាតិ​នៅ​តែ​រក្សា​ខ្ជាប់​ដដែល​។​ គ្រូ​បង្រៀន​នៅ​សាលា​នានា​ បាន​រវាស​រវៃ ច្នៃ​ប្រ​តិដ្ឋ​ក្នុង​ការ​ប្រើ​ប្រាស់​ផ្នែក​ទន់ ដូច​ជា៖ Google Meet; K១២ Online, Microsoft Teams, Zoom Meeting។​ល។​ ដើម្បី​រៀប​ចំ​បង្ហាត់​បង្រៀន​អន​ឡាញ​ ប្រើ​ប្រាស់​កម្ម​វិធី​ Google form ដើម្បី​ប្រ​គល់​លំ​ហាត់​ដល់​សិស្ស​ ។​ល។​ ក្រុម​ឯក​ទេស​របស់​សាលា​ បាន​កសាង​ផែន​ការ​ ខ្លឹម​សារ​បង្ហាត់​បង្រៀន​សម​ស្រប​ជា​មួយ​នឹង​សិស្ស​គ្រប់​រូប​; បង្កើន​ការ​ផ្លាស់​ថ្មី​នូវ​វិធាន​ការ​បង្ហាត់​បង្រៀន​ ជួយ​ឱ្យ​សិស្ស​សកម្ម​និង​ម្ចាស់​ការ​ក្នុង​ការ​រៀន​សូត្រ​។​ សិស្ស​ដែល​ខ្សោយ​ សាលា​តែង​កសាង​ផែន​ការ​បង្រៀន​កួរ​ ដើម្បី​ប្អូន​ៗ​តាម​ទាន់​ខ្លឹម​សារ​កម្ម​វិធី​សិក្សា​ ខណៈ​សិស្ស​បាន​វិល​មក​ចូល​រៀន​ផ្ទាល់​ក្នុង​សា​លា​។​ល។​ អា​ស្រ័យ​ហេតុ​នោះ​ ឆ្នាំ​សិក្សា​ ២០២១ -២០២២ ខេត្ត​អាង​យ៉ាង​ បន្ត​សម្រេច​បាន​ល្អ​នូវ​ផែន​ការ​អប់​រំជន​ជាតិ​នៅ​លើ​ភូមិ​សាស្រ្ត​។​

 មិន​ដោយ​ឡែក​តែខេត្ត​អាង​យ៉ាង​ប៉ុណ្ណោះ​ទេ ភូមិ​ភាគ​ជាច្រើន​ទៀត​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករនៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ក៏​អនុវត្ត​បាន​ល្អ​នូវ​គោល​នយោ​បាយ​អភិ​ឌ្ឍ​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ផង​ដែរ​។​ តួយ៉ាង​ដូច​៖ ក្រុង​កឹង​ធើ បន្ត​អនុវត្ត​នូវ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ០១/២០១៥ /NQ-HĐND ចុះ​ថ្ងៃ​ទី ១០ ខែ​កក្កដា​ ឆ្នាំ​ ២០១៥ របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​ ស្តីពី​ឧបត្ថម្ភ​កម្រៃ​សិក្សា​ដល់​សិស្ស​ និស្សិត​ ជាជន​ជាតិ​ភាគ​តិច​។​ រីឯ​ខេត្ត​បាក​លីវ​ បាន​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ ដោះ​ស្រាយ​ការ​លំ​បាក​ក្នុង​ការ​អនុវត្ត​របប​គោល​នយោ​បាយ​ឧបត្ថម្ភ​អភិវឌ្ឍ​អប់រំ ​និង​អនុវត្ត​ការ​ផ្លាស់​ថ្មី​កម្ម​វិធី​ និង​សៀវ​ភៅ​សិក្សា​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ ចំ​ណែក​​ខេត្ត​ត្រា​វិញ​ បាន​កសាង​ផែន​ការ​អនុវត្ត​គម្រោង​ បង្កើន​ការ​បង្រៀន​ភាសា​វៀត​ដល់​កុមារ​មតេ្តយ្យ​ និង​សិស្ស​បឋម​សិក្សា​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដំណាក់​កាល​ ២០២១-២០២៥។​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ បាន​ប្រ​កាស​ឱ្យ​ប្រើ​ផែន​ការ​លេខ​ ៨០/KH-UBND ចុះ​ថ្ងៃ​ទី ៣០ ខែមីនា​ ឆ្នាំ​ ២០២២ ស្ដី​ពីការ​បន្ត​ផ្សព្វ​ផ្សាយ​ដំណាក់​កាល​ ២ “បង្កើន​ការ​បង្រៀន​ភាសា​វៀត​ដល់​កុមារ​មតេ្តយ្យ​ និង​សិស្ស​បឋម​សិក្សា​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ដល់​ឆ្នាំ​ ២០២៥”។ល។​

តាម​ប្រ​សាសន៍​លោក​ តាវ​វៀត​ថាំង នាយក​រង​នៃ​នាយក​ដ្ឋាន​ភូមិ​ភាគ​ III គណៈ​កម្មា​ធិការ​ជន​ជាតិ​ មិន​ត្រឹម​តែគិត​គូរ​ពី​ការ​បង្ហាត់​បង្រៀន​ប៉ុណ្ណោះ​ទេ ភូមិ​ភាគ​នានា​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករនៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ក៏​បាន​ជំរុញ​ការ​រៀប​ចំ​ទិវា​ជួប​ជុំ​ពិគ្រោះ​ជម្រើស​សិស្ស​ និង​តម្រង់​ទិស​វិជ្ជា​ជីវៈឆ្នាំ​ ២០២២ ដល់​សិស្ស​ និស្សិត​; ណែនាំ​ពីបែប​បទ​ឱ្យ​បុល​ប្រាក់​ ចំ​ពោះ​សិស្ស​ និស្សិត​ដែល​មាន​ស្ថាន​ភាព​គ្រួ​សារ​លំ​បាក​ ដើម្បី​ទិញ​កុំ​ព្យូទ័រ​ ឧប​ករណ៍​រៀន​អន​ឡាញ​។​ សកម្ម​ភាព​គិត​គូរ​ឧបត្ថម្ភ​ ជូន​អំ​ណោយ​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ និស្សិត​ឆ្លង​កាត់​លំ​បាក​រៀន​ពូកែ​; កុមារ​កំ​ព្រា​អា​ស្រ័យ​ជំងឺ​ COVID -១៩ ក្នុង​នោះ​មាន​កូន​ចៅ​ជន​រួម​ជាតិ​ភាគ​តិច​ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ​ក៏​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​។​ល។​ នេះ​ជា​សកម្ម​ភាព​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​សម្រាប់​អភិវឌ្ឍ​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​វាល​រាប​ទន្លេ​គឺ​វឡុង​៕​

                                   ថាញ​ឡុង​-វិមាន​

ចែករំលែកអត្ថបទ