វីរុសអុតស្វា អាចនឹងឆ្លងពីមនុស្សទៅមនុស្ស តាមរយៈ ៖
+ ប៉ះពាល់ទៅលើស្នាមអុជក្រហម ពងទឹកបែក ឬសារធាតុរាវចេញពីខ្លួនអ្នកកើតជំងឺអុតស្វា។
+ តាមការដកដង្ហើមចូលក្នុងរយៈពេលនិយាយប្រាស្រ័យជិតគ្នាយូរពេក ឬប៉ះពាល់ជិតស្និទ្ធដូចការឱបថើប ឬរួមសង្វាសជាដើម។
ពងជំងឺអុតស្វាលើដៃកុមារម្នាក់។ (រូប៖ Reuters/TTXVN)
+ រាល់សម្ភារៈប្រើប្រាស់ ដូច៖ សម្លៀកបំពាក់ ខ្នើយ ភួយ ពូក។ល។ ដែលជ្រុលប៉ះជាមួយពងទឹកបែកឬសារធាតុរាវចេញពីខ្លួនរបស់អ្នកជំងឺ។
+ ស្រ្តីមានផ្ទៃពោះអាចនឹងចម្លងវីរុសទៅទារកតាមរយៈទងសុក។
- មនុស្សក៏អាចនឹងឆ្លងជំងឺអុតស្វាពីសត្វដែលកើតជំងឺ ដូចត្រូវសត្វក្រញៅខាំ។ល។ ខណៈធ្វើមុខម្ហូប ឬទទួលទានសាច់សត្វដែលកើតជំងឺ។
- ជំងឺអុតស្វាអាចនឹងឆ្លងនៅពេលចាប់ផ្តើមមានរោគសញ្ញារហូតដល់ពេលពងកន្ទួល ឬពងទឹកបែកជាសះស្បើយនិងស្បែកថ្មីត្រូវបានដុះឡើង។ វដ្ដជំងឺជាទូទៅអូសបន្លាយចាប់ពី ២-៤ សប្តាហ៍។
- អ្នកដែលមិនមានរោគសញ្ញានៃជំងឺអុតស្វា មិនអាចនឹងឆ្លងវីរុសទៅអ្នកផ្សេងបានឡើយ។
- នៅពេលបច្ចុប្បន្ននេះ គេមិនទាន់ច្បាស់ថាតើជំងឺអុតស្វាអាចនឹងឆ្លងតាមរយៈមេជីវិតញី ឬមេជីវិតឈ្មោលនៅឡើយទេ។
វិធីបង្ការជំងឺអុតស្វា៖
- ចៀសវាងការនិយាយទាក់ទងជិតដិត ប៉ះទៅលើស្បែកអ្នកដែលមានពងកន្ទួល មើលទៅហាក់ដូចជំងឺអុតស្វា៖
+ កុំប៉ះទៅលើពងទឹកបែក ឬស្នាមរបួសអ្នកកើតជំងឺអុតស្វា។
+ មិនត្រូវឱបថើប ស្ទាបអង្អែល ឬរួមសង្វាសជាមួយនឹងអ្នកដែលកើតជំងឺអុតស្វា។
+ មិនត្រូវប្រើប្រាស់សម្ភារៈហូបចុករួមគ្នា ឬប្រើពែងកែវទឹកជាមួយនឹងអ្នកកើតជំងឺអុតស្វា។
- មិនត្រូវប៉ះឬចាប់កាន់ដោយដៃទទេទៅលើភួយ ពូក ខ្នើយ សម្លៀកបំពាក់ឬកន្សែងងូត ទឹក។ល។ របស់អ្នកដែលកើតជំងឺអុតស្វា។
- គប្បីលាងជម្រះដៃឱ្យបានញឹកញាប់ដោយសាប៊ូនិងទឹកស្អាត ឬចែលអាល់កុល។
- ប្រសិនបើទៅកាន់តំបន់ភូមិភាគកណ្តាល និងខាងលិចអាហ្វ្រិក គប្បីចៀសវាងទៅជិតសត្វដែលអាចនឹងចម្លងវីរុសអុតស្វា ភាគច្រើនជាប្រភេទថនិកសត្វ។ ទន្ទឹមនឹងនោះ ត្រូវចៀសវាងសត្វដែលឈឺស្គម ឬសត្វងាប់ ក៏ដូចជាចៀសវាងប៉ះភួយ កម្រាល ខ្នើយ ពូក ឬវត្ថុដែលសត្វកើតជំងឺបានប៉ះ។
ប្រសិនបើលោកអ្នកកើតជំងឺអុតស្វា
- ធ្វើចត្តាឡីស័កនៅផ្ទះ។
- ប្រសិនបើលោកអ្នកឡើងពងកន្ទួល ឬមានរោគសញ្ញាផ្សេងៗនោះ គប្បីធ្វើចត្តាឡីស័កក្នុងបន្ទប់ដាច់ដោយឡែក ឬតំបន់ឆ្ងាយដាច់ដោយឡែកពីមនុស្ស ឬសត្វចិញ្ចឹមក្នុងផ្ទះ។
- ទំនាក់ទំនងភ្លាមៗទៅនឹងបុគ្គលិកពេទ្យដើម្បីទទួលបានការពិគ្រោះ ណែនាំនិងពិនិត្យព្យាបាលជំងឺ៕
យោង៖ TTXVN-លីសៀ