ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

01/08/2022 - 14:59

អា​ទិភាព​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍

- ក្រសួង​សំ​ណង់​ ទើប​ប្រ​កាស​ឱ្យ​ប្រើ​សា​រា​ចរ​លេខ​ ០១/២០២២/TT-BXD ស្តីពី​ការ​ណែ​នាំ​អនុវត្ត​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រនៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ក្រី​ក្រ ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ ដំណាក់​កាល​ ២០២១ -២០២៥។​

គ្រួ​សារ​ខ្មែរ​ជា​ច្រើន​នៅ​ស្រុក​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​ ត្រូវ​ការ​ឧបត្ថម្ភ​សម្រាប់​សាង​សង់​ផ្ទះ​ថ្មី​។​
   រូប៖ ថាញឡុង

យោង​តាម​សារា​ចរ ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ ត្រូវ​ធានា​គោល​ការណ៍​បើក​ចំ​ហប្រ​ជា​ធិប​តេយ្យ ពង្រីក​សិទ្ធិ​ធ្វើ​ម្ចាស់​និង​ការ​ចូល​រួម​យ៉ាង​សកម្ម​ ភាព​ម្ចាស់​ការ​របស់​សហគមន៍​និង​ប្រ​ជា​ជន​។​ អា​ទិភាព​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​នៅ​ភូមិ​ភាគ​ និង​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​នៅ​នឹង​កន្លែង​ ដើម្បី​អនុវត្ត​ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រនៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ក្រី​ក្រចំ​ណុះ​កម្ម​វិធី​។​ ឧបត្ថម្ភ​ដោយ​ផ្ទាល់​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​តាម​លំ​ដាប់​លំ​ដោយ​។​ អា​ទិភាព​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​និង​គ្រួ​សារ​ក្រី​ក្រ​មាន​សមា​ជិក​ជាអ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍។​

កៀរ​គរ​តាម​រយៈ​ប្រ​ភព​ទុន​ផ្សេង​ៗ​ដើម្បី​អនុវត្ត​ គួបផ្សំ​រវាង​រដ្ឋ​និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​ តាម​គោល​ការណ៍​៖ រដ្ឋ​ឧបត្ថម្ភ​សហ​គមន៍​គាំ​ទ្រ គ្រួ​សារ​ចាត់​ចែង​សាង​សង់​ដោយ​ខ្លួន​ឯង​។​

គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ដែល​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ ស្ថិត​ក្នុង​ករណី​មួយ​ក្នុង​ចំ​ណោម​ករណី​ខាង​ក្រោម​៖ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​មិន​ទាន់​មាន​ផ្ទះ​ ឬ​ផ្ទះ​មិន​មាំ​មួន​ (ក្នុង​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​ចំ​នួន​ ៣ គឺ​ធារ-គ្រឹះ​, គ្រោង​ឆ្អឹង​-ជញ្ជាំង​និង​ដំ​បូល​ តិច​បំ​ផុត​មាន​រចនា​សម្ព័ន្ធ​ចំ​នួន​ពីរ ធ្វើ​ពី​សម្ភារៈ​មិន​មាំមួន​) ។​ ផ្ទៃ​ដី​ធារផ្ទះ​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​ៗ​របស់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​តិច​ជាង​ ៨ ម៉ែត្រការ៉េ ។​ សម្រាប់​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ​ដែល​មិន​ទាន់​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ តាម​រយៈ​កម្ម​វិធី​ គម្រោង​ គោល​នយោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋ​ អង្គ​ការ​នយោ​បាយ​-សង្គម​ ឬ​អង្គ​ការ​សង្គម​ដទៃ​ទៀត​។​

សារាចរ​បាន​លើក​ឡើង​ច្បាស់​ អា​ទិភាព​ឧបត្ថម្ភ​មុន​ដល់​មុខ​សញ្ញា​តាម​លំ​ដាប់​លំ​ដោយ​ ដូច​ខាង​ក្រោម​៖ គ្រួ​សារ​ក្រី​ក្រជាជន​ជាតិ​ភាគ​តិច​; គ្រួ​សារ​ក្រី​ក្រ​មាន​សមា​ជិក​ជា​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍; គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ មាន​សមាជិក​ស្ថិត​ក្នុង​មុខ​សញ្ញា​គាំ​ពារ​សង្គម​; គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​ (មនុស្ស​ចាស់​ គ្មាន​ទីពឹង​ ពិការ​); គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ស្ថិត​នៅ​តំ​បន់​ច្រើន​កើត​មាន​គ្រោះ​ធម្ម​ជាតិ​ និង​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ឯទៀត​ក្រៅ​ពីនោះ​។​

ទន្ទឹម​នឹង​នោះ​ សារា​ចរ​ក៏​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ពី​កម្រិត​ឧបត្ថម្ភ​ផង​ដែរ​ ផ្ទះ​សាង​សង់​ថ្មី​ឧបត្ថម្ភ​ ៤០ លាន​ដុង​/គ្រួ​សារ​ ផ្ទះ​ជួស​ជុល​ឧបត្ថម្ភ​ ២០ លាន​ដុង​/គ្រួ​សារ​ពី​ថវិកា​មជ្ឈិម​។​ ក្រោយ​ពី​បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី​ ឬ​ជួស​ជុល​ផ្ទះ​ត្រូវ​ធានា​មាន​ផ្ទៃ​ដី​ប្រើ​ប្រាស់​យ៉ាង​តិច​បំ​ផុត​ ៣០ ម៉ែត្រការ៉េ ធា​នា​ “ ៣ រឹង​” (ធារ-គ្រឹះ​រឹង​ គ្រោង​ឆ្អឹង​-ជញ្ជាំង​រឹង​និង​ដំបូល​រឹង​) ហើយ​ផ្ទះ​មាន​អា​យុ​កាល​ពី​ ២០ ឆ្នាំ​ឡើង​ទៅ​។​ ផ្នែក​ធារ-គ្រឹះ​ គ្រោង​ ឆ្អឹង​-ជញ្ជាំ​ង និង​ដំបូល​ផ្ទះ​ ត្រូវ​បាន​ធ្វើ​ពី​សម្ភារៈ​ដែល​មាន​គុណ​ភាព​ល្អ​ មិន​ធ្វើ​ពីប្រ​ភេទ​សម្ភារៈ​បណ្ដោះ​អា​សន្ន​ ឆាប់​ខូច​ ងាយ​ឆេះ​ជា​ដើម​។​

សារា​ចរ​នេះ​មាន​សុពល​ភាព​ ចាប់​ពីថ្ងៃ​ទី ១៥/៨/២០២២៕​

  ប្រ​ភព​ៈ chinhphu.vn- ប្រែសម្រួលៈ វិមាន​ 

ចែករំលែកអត្ថបទ