រយៈពេលកន្លង ស្រុកកូវង៉ាង ខេត្តត្រាវិញ បានពង្រីកប្រសិទ្ធភាពនូវចលនាជំរុញការសិក្សា ជំរុញបញ្ញា។
ប្អូនថាច់ធីម៉ារី បានសមាគមជំរុញការសិក្សាស្រុកកូវង៉ាង ចលនាសប្បុរសជនឧបត្ថម្ភកង់។
បច្ចុប្បន្ន ទូទាំងស្រុកកូវង៉ាង មានភូមិ អនុសង្កាត់និងសាលារៀនទាំង ១០០% បានបង្កើតសាខាសមាគមជំរុញការសិក្សា (ដោយមានសាខាសមាគមជំរុញការសិក្សាចំនួន ១៦៥); មានស្ថាប័ន អង្គភាពចំនួន ៩៤,៨២% និងមូលដ្ឋានជំនឿសាសនាចំនួន ៨២,០៥% មានអង្គការជំរុញការសិក្សា; ទូទាំងស្រុកមានសមាជិកជំរុញការសិក្សាចំនួន ៣៥.៩១៧ នាក់ ស្រូបអត្រា ២៦,២៧% នៃចំនួនប្រជាជន។
អនុវត្តសេចក្តីសម្រេចចិត្តអាណត្តិកាល ២០១៥-២០២០ ស្រុកបង្កើតមូលនិធិជំរុញការសិក្សាបានជិត ២៧ ពាន់លានដុង ក្នុងនោះ មានទឹកប្រាក់ ១៤,៣៨ ពាន់លានដុងនិងកង់ ១.៥៧៩ គ្រឿង សៀវភៅសរសេរ ៦១៩.៧១០ ក្បាល សៀវភៅពុម្ព ៩.០៥០ ក្បាលនិងសិក្ខូបករណ៍និងសម្លៀកបំពាក់។ល។ ផ្តល់ជូនអាហារូបករណ៍ឧបត្ថម្ភគាំពារដល់សិស្ស និស្សិតក្រីក្រសង្វាតរៀនសូត្រ ១៩.២២៨ លើកនាក់។ ពិសេស ស្រុកនៅទាំងចលនាសប្បុរសជនឧបត្ថម្ភអាហារូបករណ៍ដល់សិស្សក្រីក្រចំនួន ១០ នាក់ មួយចំណែកៗតម្លៃ ១៥ លានដុង/ឆ្នាំសិក្សា និងបានបន្តរក្សាខ្ជាប់ក្នុងរយៈពេល ១០ ឆ្នាំមកនេះ។
រៀងរាល់ឆ្នាំ នៅថ្ងៃទី ៤ នៃបុណ្យចូលឆ្នាំថ្មីវៀតណាម សមាគមជំរុញការសិក្សាស្រុកបានរៀបចំផ្តល់ជូនអាហារូបករណ៍ជំរុញការសិក្សា ជំរុញបញ្ញាដល់និស្សិតកំពុងសិក្សាមហាវិទ្យាល័យ អនុមហាវិទ្យាល័យនានានៅក្នុងនិងក្រៅខេត្ត។ និស្សិតង្វៀងហ្វាយណាម នៅភូមិបើកិញ ១ ឃុំមីហ្វា ស្រុកកូវង៉ាង ជានិស្សិតឆ្នាំទី ៣ ផ្នែកភាសាកូរ៉េនៃមហាវិទ្យាល័យសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ក្រុងហូជីមិញ បានទទួលអាហារូបករណ៍នេះរៀងរាល់ឆ្នាំ។ ប្អូនហ្វាយណាម សំណេះសំណាល៖ គ្រួសារប្អូនស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ មានតែសិក្សាឱ្យបានពូកែប៉ុណ្ណោះ ទើបមានឱកាសកែលម្អជីវភាពនាពេលអនាគត ម្ល៉ោះហើយ ប្អូនតែងខំប្រឹងសិក្សារៀនសូត្រ។ អាស្រ័យការឧបត្ថម្ភរបស់សមាគមជំរុញ ការសិក្សានិងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ ទើបប្អូនបានសិក្សារហូតដល់សព្វថ្ងៃ។
ចំណែកប្អូនថាច់ធីម៉ារី នៅភូមិកឹមហឿង ឃុំមីហ្វា (សិស្សថ្នាក់ទី ៩ អនុវិទ្យាល័យមីហ្វា) ជាសិស្សរៀនពូកែច្រើនឆ្នាំបន្តបន្ទាប់ គ្រួសារស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ ឱពុកមានជំងឺប្រចាំកាយ បាត់បង់កម្លាំងពលកម្ម រៀងរាល់ថ្ងៃក្រៅពីម៉ោងសិក្សា ប្អូនម៉ារី ត្រូវថែទាំឪពុកនិងប្អូន កំពុងរៀនថ្នាក់ទី ៤ ។ លោកស្រីត្រឹងធីយ៉ៀង ជាកម្មាភិបាលទទួលបន្ទុកជំរុញការសិក្សាឃុំមីហ្វា ឱ្យដឹង៖ ក្នុងរយៈពេលជាង ១ ឆ្នាំមកនេះ គ្រួសារប្អូនម៉ារីរស់នៅដោយសារការឧបត្ថម្ភរបស់ភូមិភាគ។
ចលនាប្រិតសំចៃ “ចិញ្ចឹមជ្រូកដីជំរុញការសិក្សា” របស់ស្រុក តែងបានអង្គការ បុគ្គល ជាច្រើនចូលរួមគាំទ្រ និងរួមវិភាគទាន។ ៥ ឆ្នាំកន្លង ទូទាំងស្រុកចិញ្ចឹមជ្រូកដីជំរុញការសិក្សាបាន ១២៦.០១៧ ក្បាល (សមូហភាព និងបុគ្គល) ដោយទឹកប្រាក់ប្រិតសំចៃបានជិត ៥៦,២ ពាន់លានដុង។
លោកង្វៀងវ៉ាន់ស្វឹង ប្រធានសមាគមជំរុញការសិក្សាស្រុកកូវង៉ាង ឱ្យដឹង៖ រាល់បទបញ្ជាសេចក្តីសម្រេចចិត្តរបស់បក្ស រដ្ឋ ស្ដីពីការងារជំរុញការសិក្សា ជំរុញបញ្ញា កសាងសង្គមរៀនសូត្រ បានប្រកាសដាក់ឱ្យប្រើទាន់ពេល ការងារផ្សព្វផ្សាយបានជំរុញខ្លាំងក្លា សមស្របនឹងទឹកចិត្តប្រជាជន។ ជាពិសេស ការងារដឹកនាំចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមជាមួយនឹងកិច្ចសហការ គួបផ្សំរបស់គណៈ ផ្នែក អង្គការមហាជន រួមនឹងការចូលរួមដោយព្រមៗគ្នានៃទូទាំងប្រព័ន្ធនយោបាយ បានបង្កឥទ្ធិពលខ្លាំងក្លាចំពោះការអប់រំនិងបណ្តុះបណ្តាល។ ចលនាប្រឡងប្រណាំងកសាង “គ្រួសាររៀនសូត្រ” “វង្សត្រកូលរៀនសូត្រ” “សហគមន៍ជំរុញការសិក្សា” នៅលើភូមិសាស្រ្តស្រុក បានជំរុញយ៉ាងខ្លាំងក្លា បង្កជាបុព្វបទអនុវត្តជោគជ័យទិសដៅកសាងសង្គមរៀនសូត្រក្នុងដំណាក់កាលបច្ចុប្បន្ននេះ៕
យោង៖ កាសែតត្រាវិញ-វិមាន