លោកថាច់ឃីម កើតឆ្នាំ ១៩៥១ (យុទ្ធជនពិការ ៣/៤) នៅភូមិកៃរ៉ង ឃុំផុងថាញ់ ស្រុកកូវកែ ខេត្តត្រាវិញ ជាគំរូលេចធ្លោមួយរូបក្នុងចំណោមគំរូលេចធ្លោអំពីយុទ្ធជនពិការ ឆ្លងកាត់ការលំបាកក្នុងជីវភាព។
លោកថាច់ឃីម លើកបង្ហាញប័ណ្ណសរសើរដែលប្រធានរដ្ឋប្រទាន។
ជាមួយនឹងផ្ទៃដី ៣ កុងដែលឪពុកម្ដាយចែកឱ្យលោកថាច់ឃីម បានធ្វើស្រែ និងដាំឈើហូបផ្លែ ជីកស្រះចិញ្ចឹម ត្រីឡាព្យា ត្រីទីឡាព្យាក្រហម ត្រីប្រា។ល។ ព្រមជាមួយនោះ សង់រោងចិញ្ចឹមគោ។ បច្ចុប្បន្ន គ្រួសារយុទ្ធជនពិការថាច់ឃីម មានគោមេ ៥ ក្បាលឋិតក្នុងដំណាក់កាលបង្កើតកូន។ ផ្ដើមពីទម្រង់ចិញ្ចឹមសត្វ គ្រួសារលោកថាច់ឃីម រកបានប្រាក់ចំណូលប្រមាណ ៦០ លានដុង/ឆ្នាំ។ សេដ្ឋកិច្ចគ្រួសារបានលំនឹងបន្តិចម្តងៗ ប្ដីប្រពន្ធលោកថាច់ឃីម សន្សែសន្សំប្រាក់ទិញបន្ថែមបានដីស្រែ ២ កុង។ អាស្រ័យខិតខំធ្វើការរកស៊ី ទើបគ្រួសារយុទ្ធជនពិការថាច់ឃីម មានជីវភាពលំនឹង។
ផ្លូវបេតុងនៅភូមិកៃរ៉ង ដែលគ្រួសារលោកថាច់ឃីមចូលរួមបរិច្ចាគដីកសាង។
លោកថាច់ឃីម ឱ្យដឹង៖ “ក្រោយពីបញ្ចប់កាតព្វកិច្ចយោធាឆ្នាំ ១៩៨៥ ខ្ញុំវិលមករួមរស់ជាមួយនឹងគ្រួសារ។ ឆ្នាំ ១៩៩២ ខ្ញុំបានចូលរួមជាសមាជិកសមាគមអតីតយុទ្ធជន ហើយសកម្មភាពនៅសាខាសមាគមភូមិ។ អាស្រ័យចូលរួមចលនាសមាគមក៏ទទួលបានផលប្រយោជន៍ជាច្រើន ពិសេសគឺបានបុលទុនអនុគ្រោះដើម្បីអភិវឌ្ឍផលិតកម្ម ចិញ្ចឹមសត្វ។ អាស្រ័យហេតុនោះ ការងាររកស៊ីរបស់គ្រួសារខ្ញុំក៏កាក់កបពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីខិតខំធ្វើការរកស៊ី ខ្ញុំនិងគ្រួសារខ្នះខ្នែងបង្កើតទំនាក់ទំនងសាមគ្គី ផ្សារភ្ជាប់ចំណងមិត្តភាពរវាងភូមិផងរបងជាមួយ អស់ពីចិត្តពីថ្លើមចូលរួមចលនានៅភូមិភាគ”។
ជាអ្នកធ្លាប់បំពេញការងារក្នុងបរិស្ថានហ្វឹកហ្វឺនល្អខាងសីលធម៌ ផ្នត់រស់នៅ លើកកម្ពស់ស្មារតីស្នេហាមាតុភូមិ ផ្សារភ្ជាប់ជាមួយប្រជាជន លោកថាច់ឃីម តែងបង្ហាញនូវស្មារតីស្រឡាញ់ប្រជាជន ជិតដិតជាមួយប្រជាជន តែងឈានមុខក្នុងការអនុវត្តចលនានៅភូមិភាគ។
លោកឡឹមថាញត្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំផុងថាញ់ ឱ្យដឹង៖ “យុទ្ធជនពិការ ថាច់ឃីម មានកិត្តិយសបានរដ្ឋប្រទានមេដាយតស៊ូប្រឆាំងអាមេរិកសង្រ្គោះជាតិ ចំណាត់ថ្នាក់ លេខ ១ ។ ក្រោយពីរំសាយពីជួរទ័ព គាត់គឺគំរូឆ្លងកាត់ការលំបាក កសាងគ្រួសារសុខដុមរមនា សុភមង្គល។ លោកថាច់ឃីម ខ្នះខ្នែងចូលរួមនិងចលនាគ្រួសារប្រជាជនសាមគ្គីចូលរួមរាល់ចលនាបដិវត្តន៍ កសាងជនបទថ្មី។ ថ្មីៗនេះ គ្រួសារគាត់ជាគំរូក្នុងការបរិច្ចាគដី ដំណាំសម្រាប់កសាងផ្លូវបេតុងប្រវែង ៣០០ ម៉ែត្រ និងចំនួនទឹកប្រាក់ ១ លានដុង”៕
សឺនម៉ាល័យ-ថាច់ធី