ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/07/2022 - 14:38

ពន្លឿន​ល្បឿន​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​

យោង​តាម​របាយ​ការណ៍​របស់​ការិ​យាល័យ​សម្រប​សម្រួល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០។​ រយៈ​ពេល​ ៦ ខែដើម​ឆ្នាំ​ ២០២២ គណៈ​កម្មា​ធិការ​ជន​ជាតិ​បាន​សហ​ការ ​ធ្វើ​សេនា​ធិការ​កាន់​តែសុក្រឹតលើ​ឯក​សារ​ណែនាំ​ពាក់​ព័ន្ធ​នឹង​យន្ត​ការ​ គោល​នយោ​បាយ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ រួម​មាន ​អនុ​ក្រឹត្យ​ចំ​នួន​ ០២ សារាចរ​ចំ​នួន​ ០២ សេចក្តី​សម្រេច​ចំ​នួន​ ០២ សេចក្តី​ណែនាំ​ចំ​នួន​ ០២។​

​រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន ដឹក​នាំ​កិច្ច​ប្រ​ជុំ​ជា​មួយ​ការិ​យាល័យ​សម្រប​សម្រួល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ។​

បច្ចុប្បន្ន​ សេចក្តី​ពង្រាង​សារាចរ​និង​សេចក្តី​ណែនាំ​សម្រាប់​ការ​អនុវត្ត​គម្រោង​ អនុ​គម្រោង​ខ្លឹម​សារ​ចំ​ណុះ​កម្ម​វិធី​ក្រៅ​ពីនោះ​ កំ​ពុង​បាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​និង​ក្រសួង​ ផ្នែក​នានា​ ដឹក​នាំ​គ្រប់​គ្រង​ ប្រ​ញាប់​ធ្វើ​ការ​ស្រាវ​ជ្រាវ​ ពិនិត្យ​ ផ្ទៀង​ផ្ទាត់​ ធ្វើ​ឱ្យ​សុក្រឹតដើម្បី​ប្រ​កាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ។​ល។​ បច្ចុប្បន្ន​ មាន​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ ៤៨/៥០ បាន​បង្ហើយ​ការ​ងារ​កសាង​ ពង្រឹង​គណៈ​ចង្អុល​ការ​ថ្នាក់​ខេត្ត​ ក្នុង​នោះ​ ចាត់​តាំង​សម​មិត្ត​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ធ្វើ​ជាប្រ​ធាន​គណៈ​ចង្អុល​ការ​ សម​មិត្ត​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ជាអនុប្រ​ធាន​គណៈ​ចង្អុល​ការ​ ឬ​ជា​សមា​ជិក​ប្រ​ចាំ​ការ​; ដាក់​ចេញ​លក្ខន្តិកៈ​សកម្ម​ភាព​របស់​គណៈ​ចង្អុល​ការ​; ភូមិ​ភាគ​មួយ​ចំ​នួន​បាន​ផ្សព្វ​ផ្សាយ​បង្កើត​ និង​ដាក់​ចេញ​លក្ខន្តិកៈ​សកម្ម​ភាព​របស់​ក្រុម​ការ​ងារ​អំ​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​; មាន​ភូមិ​ភាគ​មួយ​ចំ​នួន​បាន​បង្កើត​ការិ​យាល័យ​សម្រប​សម្រួល​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០២៥ ដើម្បី​ជំនួយ​ការ​ដល់​គណៈ​ចង្អុល​ការ​ក្នុង​ការ​គ្រប់​គ្រង​ រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​លើ​ភូមិ​សាស្ត្រ​ខេត្ត​។​

រយៈ​ពេល​ ៦ ខែចុង​ឆ្នាំ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​បាន​កំ​ណត់​ទិស​ដៅ​ បន្ត​ការ​រៀប​ចំ​អនុវត្ត​នូវ​សកម្ម​ភាព​ ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​ ចំ​ណុះ​កម្ម​វិធី​ការ​ងារ​ឆ្នាំ​ ២០២២ របស់​គណៈ​ចង្អុល​ការ​មជ្ឈិម​ ក្រុម​ការ​ងារ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។​ ពន្លឿន​ការ​បង្ហើយ​ឯក​សារ​ណែនាំ​; ផ្សព្វ​ផ្សាយ​ការ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​; ណែ​នាំ​ភូមិ​ភាគ​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​វិនិ​យោគ កម្ម​វិធី​ធានា​ទាន់​ពេល​ ត្រឹម​ត្រូវ​តាម​ផែន​ការ​; ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ គម្រោង​ ផែន​ការ​ឃោ​សនា​ផ្សព្វ​ផ្សាយ; បង្កើន​ការ​ងារ​ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​និង​រាយ​ការណ៍​វាយ​តម្លៃ​ពីលទ្ធ​ផល​នៃ​ការ​អនុវត្ត​កម្ម​វិធី​តាម​កាល​កំ​ណត់​ ។​ល។​

រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន សំ​ណូម​ពរ៖ ការិ​យាល័យ​សម្រប​សម្រួល​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ នាយក​ដ្ឋាន​ អង្គ​ភាព​នានា​ដែល​ពាក់​ព័ន្ធ​ គប្បី​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​រាល់​ភារ​កិច្ច​ ផ្អែក​លើ​ស្មារតី​ធ្វើ​ការ​ប្រ​កប​ដោយ​លក្ខណៈ​វិទ្យា​សាស្ត្រ​ ស្វា​ហាប់​និង​ច្នៃ​ប្រ​តិដ្ឋ​ ដោះ​ស្រាយ​ការ​លំ​បាក​ទាន់​ពេល​ អនុវត្ត​ត្រឹម​ត្រូវ​តាម​ច្បាប់​ សម្រេច​រួច​រាល់​ការ​ងារ​ធានា​ត្រឹម​ត្រូវ​តាម​បែប​បទ​ តាម​ពេល​វេលា​និង​ល្បឿន​ដំណើរ​ការ​។​ រដ្ឋ​មន្ត្រី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ស្នើ​ឱ្យ​នាយក​ដ្ឋាន​ អង្គ​ភាព​នានា​ គប្បី​បង្កើន​កិច្ច​សហការជិត​ស្និទ្ធ​ ធានា​ការ​ងារ​ឱ្យ​មាន​ការ​ស៊ី​សង្វាក់​គ្នា​ និង​ផ្សព្វ​ផ្សាយ​អនុវត្ត​ព្រម​ៗ​គ្នា​៕​

          យោង​៖ គណៈ​កម្មា​ធិការ​ជន​ជាតិ​-មុនី​

ចែករំលែកអត្ថបទ