11/07/2022 - 16:29

បង្ក​មូល​ដ្ឋាន​គ្រឹះ​បង្កើន​គុណ​ភាព​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​

រយៈ​ពេល​កន្លង​ ផ្នែក​អប់រំ​ក្រុង​កឹង​ធើ សហការ​ជា​មួយ​ភូមិ​ភាគ​នានា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ដើម្បី​កសាង​គម្រោង​អភិវឌ្ឍ​ការ​អប់រំ​ឱ្យ​សម​ស្រប​នឹង​ភូមិ​ភាគ​នីមួយ​ៗ​។​

សិស្ស​សាលា​អនុវិទ្យា​ល័យ​ដុង​ថាំង ចេញ​លេង​នៅ​ទីធ្លា​សាលា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​។​

តាម​ប្រ​សាសន៍​ លោក​ហ្វិញ​វ៉ាន់​ហ្វាច់ ប្រ​ធាន​ការិ​យា​ល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​កើ-ដ ក្នុង​ផែន​ការ​អភិវឌ្ឍ​បណ្តាញ​សា​លា​រៀន​របស់​ស្រុក​ ផ្នែក​បាន​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​ធ្វើ​ឱ្យ​សុក្រឹត​មូល​ដ្ឋាន​សាលា​រៀន​នៅ​តំ​បន់​ជន​ជាតិ​ ដើម្បី​បង្ក​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​អភិវឌ្ឍ​ការ​អប់រំ​របស់​ភូមិ​ភាគ​។​ អា​ស្រ័យ​ហេតុ​នេះ​ ថើយ​ដុង​ ថើយ​ស្វឹង​ និង​ទីប្រ​ជុំ​ជន​កើ-ដ ដុង​ថាំង​គឺ​ជា​ភូមិ​សាស្ត្រ​ដែល​មាន​សាលា​រៀន​សម្រេច​បទ​ដ្ឋាន​ជាតិ​មុន​គេ​បង្អស់​របស់​ស្រុក​។​ លោក​យ័ញ​ថាញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ថើយ​ដុង​ មាន​ប្រ​សាសន៍​៖ “សាលា​រៀន​សម​រម្យ​ លោក​គ្រូ​អ្នក​គ្រូ​បង្រៀន​ពូកែ​ គឺ​ជា​លក្ខណៈ​ចម្បង​ដើម្បី​ជម្នះ​ស្ថាន​ភាព​សិស្ស​បោះ​បង់​ការ​សិក្សា​ ឬ​ការ​ចលនា​សិស្ស​ចូល​រៀន​មិន​សម្រេច​អត្រា​ ១០០%។​ កំ​ណត់​បាន​បញ្ហា​ខាង​លើ​ ឃុំ​ក៏​បាន​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​លើ​ រួម​ជា​មួយ​ការិ​យាល័យ​អប់រំ​វិនិ​យោគ​ដល់​ផ្នែក​អប់រំ​ឃុំ​។​ មក​ទល់​បច្ចុប្បន្ន​ សាលា​រៀន​ទាំង​អស់​នៅ​លើ​ភូមិ​សាស្រ្ត​សុទ្ធ​សឹង​សម្រេច​បទ​ដ្ឋាន​ជាតិ​”។​

មាន​គំ​និត​ដូច​លោក​យ័ញ​ថាញ់​ដែរ​ បង​ហ្វិញ​តៀង​យុង សំ​ណេះ​សំ​ណាល​៖  “ផ្លូវ​ថ្នល់​បាន​កសាង​រួច​ស្រេច​អស់​ហើយ​ ដូច្នេះ​ គ្រួ​សារ​ជាច្រើន​ចង់​ទៅ​ធ្វើ​ការ​នៅ​ទីប្រ​ជុំ​ជន​ថើយ​ឡាយ​ ទីប្រ​ជុំ​ជន​កើ-ដ តែនៅ​ជាប់​កូន​តូច ម្ល៉ោះ​ហើយ​ មាន​តែ​ប្តី​ឬ​ប្រ​ពន្ធ​ម្នាក់​គត់​ដែល​អាច​ទៅ​ធ្វើ​បាន។​ ប៉ុន្តែ​តាំង​ពី​សាលា​មតេ្តយ្យ​ដុង​ថាំងនិង​សាលា​បឋម​សិស្សា​ដុង​ថាំង​សម្រេច​បទ​ដ្ឋាន​ជាតិ​ អាច​រៀប​ចំ​ឱ្យ​សិស្ស​រៀន​អឌ្ឍ​អន្តេ​វា​សិក​ ម៉្លោះ​ហើយ​ មាន​គ្រួ​សារ​ជា​ច្រើន​រកបាន​ប្រាក់​ចំ​ណូល​បន្ថែម​ ដោយ​ប្រ​ភព​ចំ​ណូល​របស់​ប្តី​ប្រ​ពន្ធ​ទាំង​ពីរ​នាក់​ “។​

ពូចូវ​ណាំ អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ថើយ​ហ្វា B ទីប្រ​ជុំ​ជន​កើ-ដ ឱ្យ​ដឹង​៖  “ឥឡូវ​នេះ​ ខ្ញុំ​តិច​ទៅ​ចលនា​អា​ណាព្យា​បាល​នាំ​កូន​ទៅ​រៀន​ណាស់​ ព្រោះ​អី​ នរណា​ក៏​មាន​ស្មារតី​ភ្ញាក់​រលឹក​ ឱ្យ​កូន​ចៅ​ទៅ​រៀន​ទាំង​អស់​។​ អា​ណាព្យា​បាល​សិស្ស​ខ្លះ​បាន​និយាយ​ថា​ ឥឡូវ​សាលា​រៀន​ស្អាត​ជាង​ផ្ទះ​យើង​ទៀត​ ដូច្នេះ​ឱ្យ​កូន​ទៅ​រៀន​សម្រាក់​ពេល​ថ្ងៃ​ក្នុង​សាលា​ស្រួល​ជាង​”។​

ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ តាំង​ពី​ថ្នាក់​មត្តេយ្យ បឋម​សិក្សា​ បាន​បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​ប្អូន​ៗ​ជក់ចិត្ត​ដិត​អារម្មណ៍​រៀន​សូត្រ​ ហើយ​មិន​បោះ​បង់​ការ​សិក្សា​នៅ​កម្រិត​សិក្សា​បន្ត​បន្ទាប់​ទៀត​។​ លោក​គ្រូ​ឡេ​វ៉ាន់​យុង នាយក​សាលា​វិទ្យា​ល័យ​ទ្រុង​អាង​ មាន​ប្រ​សាសន៍​៖ “សិស្ស​ជន​ជាតិ​ខ្មែរ​ស្តាប់​បង្គាប់​ណាស់​។​ ប្អូន​ៗ​តែង​មាន​គំ​និត​រៀន​សូត្រ​ឱ្យ​បាន​ខ្ពស់​ ដើម្បី​ឱ្យ​ឪ​ពុក​ម្តាយ​រីក​មុខ​រីក​មាត់​នឹង​គេ”៕​ 

            ហា​ថាញ-ប្រែ​សម្រួល​៖ លេង​មី

 

ចែករំលែកអត្ថបទ