ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/07/2022 - 15:43

អ្នក​តំ​ណាង​ជាង​ ១០០ រូប​ ចូល​រួម​ហ្វឹក​ហ្វឺន​ឃោស​នា ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ច្បាប់​ស្ដី​ពី​ជន​ជាតិ​

គណៈ​ជន​ជាតិ​ នគរ​បាល​ខេត្ត​ត្រា​វិញ​ បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ថ្កូវ​ រៀប​ចំ​សន្និ​បាត​ឃោស​នា ផ្សព្វ​ផ្សាយ​នូវ​គោល​នយោ​បាយ​ច្បាប់​ ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ឆ្នាំ​ ២០២២ ដល់​អ្នក​តំ​ណាង​ចូល​រួម​ជិត​ ១០០ រូប​ តំ​ណាង​ឱ្យ​ព្រះ​សង្ឃ​ និង​គណៈ​កម្ម​ការ​វត្ត​ខ្មែរ​នានា​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ថ្កូវ​។​

លោក​ ហា​ថាញ​សើុង អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ​ ថ្លែង​ក្នុង​សន្និ​បាត​ហ្វឹក​ហ្វឺន​ឃោសនា ផ្សព្វ​ផ្សាយ គោល​នយោ​បាយ​ច្បាប់​។​

ព្រះ​សង្ឃ​ និង​គណៈ​កម្ម​ការ​វត្ត​ខ្មែរ​នានា​នៅ​ស្រុក​ថ្កូវ​ បាន​ស្តាប់​ការ​លើក​ឡើង​នូវ​ប្រ​ធាន​បទ​ចំ​នួន​ ២ រួម​មាន៖ ការ​ងារ​ជន​ជាតិ​ និង​គោល​នយោ​បាយ​ជន​ជាតិ​; ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​អ្នក​តំ​ណាង​ដែល​ចូល​រួម​ហ្វឹក​ហ្វឺន​ ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​បាន​ទាន់​ពេល​ ដើម្បី​ឃោ​សនា ផ្សព្វ​ផ្សា​យ ចលនា​ពុទ្ធ​បរិស័ទ​ លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ឧបាយ​កល​សកម្ម​ភាព​របស់​ឧក្រិដ្ឋ​កម្ម​ អា​នុភាព​អមិត្ត​។​ ទន្ទឹម​នឹង​នោះ​ សកម្ម​ចូល​រួម​រក​ឃើញ​ ថ្កោល​ទោស​ តស៊ូ​ បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​៕​

                           សើុង​ម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ