មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/06/2022 - 09:05

ឡុង​វិញ​ ផ្តុំ​កម្លាំង​កសាង​ជន​បទ​ថ្មី​គំ​រូ​

​ជា​ឃុំ​ជាប់​មាត់​សមុទ្រ​ឡុង​វិញ​របស់​ស្រុក​យ្វៀង​ហាយ​ ខេត្ត​ត្រា​វិញ​ មាន​ភាព​ផ្លាស់​ថ្មី​ដោយ​ឥត​ឈប់​ឈរ​តាំង​ពីបាន​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ កម្រិត​ខ្ពស់​កាល​ពី​ឆ្នាំ​ ២០២០ ។​ ផ្អែក​លើ​មូល​ដ្ឋាន​ ដែល​សម្រេច​បាន​ឃុំ​កំ​ពុង​ផ្តុំ​កម្លាំង​កសាង​ជន​បទ​ថ្មី​គំ​រូ​។​

លោក​ថាច់​ង៉ុក​ឡេ បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​។​

តាម​ប្រ​សាសន៍​លោក​តាំង​វ៉ូវ​ផុង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​វិញ​ សម្រេច​បាន​លទ្ធ​ផល​ដូច​សព្វ​ថ្ងៃ​នេះ​ គឺ​អា​ស្រ័យ​ការ​ចូល​រួម​របស់​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ ការ​ស្រប​គំ​និត​ការ​ជ្រោម​ជ្រែង​របស់​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​។​ ជាក់​ស្តែង​ប្រ​ជា​ជន​ សកម្ម​ចូល​រួម​បរិច្ចាគ​ដី​ ដំណាំ​រួម​ផ្សំ​រួម​វិភាគ​ទាន​ប្រាក់​កាស​ កម្លាំង​ពល​កម្ម​ធ្វើ​ទំ​នប់​ធារា​សាស្រ្ត​ កសាង​ផ្លូវ​គមនា​គមន៍​ជន​បទ​; អនុវត្ត​នូវ​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ដើម្បី​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំណាំ​ សត្វ​ចិញ្ចឹម​ កែប្រែ​ ចម្ការ​ចាស់​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួ​សារ​ដើម្បី​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ បង្ក​ជា​ទេស​ភាព​បរិស្ថាន​ភ្លឺ​-បៃតង​-ជ្រះ​-ស្អាត​។​ល។​ លោក​ថាច់​ថឿង នៅ​ឃុំ​ឡុង​វិញ​ ឱ្យ​ដឹង​៖ “ពីមុន​ ប្រ​ជា​ជន​ធ្វើ​ដំណើរ​ទៅ​មក​លំ​បាក​ ពេល​ភ្លៀង​ម្តង​ៗ​ទឹក​លិច​ផ្លូវ​។​ ព្រោះ​ហេតុ​នោះ​ គ្រួ​សារ​ខ្ញុំ​បាន​បរិច្ចាគ​ដី​ ៣៦០ម២ ដើម្បី​រដ្ឋ​ធ្វើ​ផ្លូវ​បេតុង​។​ ខ្ញុំ​នៅ​ទាំង​ចលនា​មាមីង​បរិច្ចាគ​ដី​សម្រាប់​ធ្វើ​ផ្លូវ​ដូច​ខ្ញុំ​។​ មក​ទល់​ពេល​នេះ​ មាន​ផ្លូវ​ធ្វើ​ដំ​ណើរ​ទៅ​មក​ងាយ​ស្រួល​ ម្ល៉ោះ​ហើយ​ការ​ដោះ​ដូរ​ទំ​និញ ក៏​ដូច​ជា​សិស្ស​ទៅ​សាលា​រៀន​បាន​ងាយ​ស្រួល​ដែរ​”។​

ផ្លូវ​ជន​បទ​ថ្មី​នៅ​ឃុំ​ឡុង​វិញ​។​

លោក​តាំង​វ៉ូវ​ផុង ឱ្យ​ដឹង​បន្ថែម​៖ ដើម្បី​លើក​កម្ពស់​គុណ​ភាព​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ឃុំ​បន្ត​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​ជូន​ប្រ​ជា​ជន​ អំ​ពី​ទិស​ដៅ​តម្រូវ​ការ​ ខ្លឹម​សារ​កសាង​ឃុំ​ជន​បទ​ថ្មី​គំ​រូ​។​ បន្ទាប់​ពីនោះ​ ឃុំ​ចង្អុល​ការ​ដល់​ភូមិ​នានា​ បន្ត​អនុវត្ត​នូវ​បទ​បញ្ជា​លេខ​ ១៥ របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ស្តីពី​បង្កើន​ការ​គ្រប់​គ្រង​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​ការ​ពារ​បរិស្ថាន​ ដាំ​ដើម​ឈើ​ ធ្វើ​របង​ ដាំ​ផ្កា​លម្អ​តាម​សង​ខាង​ផ្លូវ​។​ អា​ស្រ័យ​កៀរ​គរ​ បាន​ល្អ​នូវ​ប្រ​ភព​កម្លាំង​ ពង្រីក​ខ្លាំង​ក្លា​តួនាទី​របស់​ប្រ​ជា​ជន​ ឃើញ​ថា​មាន​សំ​ណង់​សា​ធា​រណៈ​ជាច្រើន​នៅ​ឃុំ​ឡុង​វិញ​ បាន​និង​កំ​ពុង​លើក​កម្ពស់​គុណ​ភាព​ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​គំ​រូ​ក្នុង​ពេល​ខាង​មុខ​។​ ឃុំ​ឡុង​វិញ​កំ​ពុង​វិវឌ្ឍន៍ រៀង​រាល់​ថ្ងៃ​ ជីវ​ភាព​ប្រ​ជា​ជន​និយាយ​រួម​ ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​កាន់​តែធូរ​ធារ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕​

                                សើុងម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ