14/06/2022 - 09:40

វិធី​ដោះ​ស្រាយ​ពេល​ឈឺ​ក្បាល​ជង្គង់​ក្រោយ​ពីហាត់​ប្រាណ​ លេង​កីឡា​

អ្នក​ហាត់​ប្រាណ​ លេង​កីឡា​ភាគ​ច្រើន​តែង​ជួប​ប្រ​ទះ​ស្ថាន​ភាព​ឈឺ​ក្បាល​ជង្គង់​។​ មូល​ហេតុ​ បណ្ដាល​មក​ពី​ការ​ចលនា​បំ​ផុត​គឺ​ពេល​រត់ទាត់​បាល់​។​ល។​ ក្បាល​ជង្គង់​ត្រូវ​ទទួល​រង​សម្ពាធ​ធ្ងន់​ បើ​ជ្រើស​រើស​វិញ្ញា​សាកីឡា​មិន​បាន​សម​ស្រប​ហាត់​មិន​បាន​ត្រឹម​ត្រូវ​ ឬ​ហាត់​ខុស​របៀប​ ហាត់​ហួស​កម្លាំង​ ផ្តើម​ចលនា​មិន​បាន​ល្អ​ គឺ​ងាយ​នឹង​ឈឺ​ក្បាល​ជង្គង់​ណាស់​។​

រូប​ថត​ជាឧទាហរណ៍​។​

ប្រសិនបើ​ហាត់​ហួស​កម្លាំង​ លោក​អ្នក​គប្បី​បន្ធូរ​បន្ថយ​ការ​ហាត់​ធ្ងន់​ នឹង​អាច​កាត់​បន្ថយ​បាន​ការ​ឈឺ​ចាប់​។​ ទន្ទឹម​នឹង​នោះ​ គប្បី​ថែទាំ​ម្តុំដែល​ឈឺ​ដោយ​វិធី​ម៉ាស្សា​ជា​ប្រ​ចាំ​ ចាប់​ពីគល់​ភ្លៅចុះ​រហូត​ដល់​កំ​ភួន​ជើង​ ដើម្បី​បង្កើន​សរ​សៃ​ឈាម​ចិញ្ចឹម​បំ​ប៉ន​។​ ខណៈ​ពេល​ម៉ាស្សា គប្បី​យក​ចិត្ត​ទុក​ដាក់​មើល​ តើ​មាន​សាច់​ដុំ​កន្លែង​ណា​ដែល​មួល​រឹង​ឬ​ទេ ដើម្បី​ម៉ាស្សាឱ្យ​ធូរ​ស្រាល​។​ ពិសេស​ នៅ​ត្រង់​សន្លាក់​ក្បាល​ ជង្គង់​ លោក​អ្នក​គប្បី​យក​ដៃ​សង្កត់​មើល​ តើ​កន្លែង​ណា​ឈឺ​ខ្លាំង​ គឺ​ម៉ាស្សា​ត្រង់​កន្លែង​នោះ​ឱ្យ​បាន​ច្រើន​។​ ការ​ម៉ាស្សានេះ​ដំបូង​អាច​បណ្តាល​ឱ្យ​ឈឺ​ ប៉ុន្តែ​សន្សឹម​ៗ​ក៏​បាត់​ឈឺ​ទៅ​វិញ​។​

ក្រៅ​ពីនោះ​ លោក​អ្នក​អាច​ស្អំ​ទឹក​កក​ដោយ​កន្សែង​ត្រជាក់​។​ នេះ​ជាវិធី​សាស្រ្ត​ប្រតិ​កម្ម​ រហ័ស​ងាយ​ស្រួល​អនុវត្ត​នៅ​ផ្ទះ​ ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ ព្រម​ទាំង​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​ចំ​ពោះ​ករណី​ទាំង​ឡាយ​ ដូច​ជា​៖ រលាក​សន្លាក់​ស្រួច​ស្រាវ​ ជំងឺ​រលាក​សន្លាក់​ហ្គោដ ឈឺ​កញ្ចឹង​ក ស្មា ខ្នង​ ក្បាល​ជង្គង់​ស្រួច​ស្រាវ​ និង​គ្រេច​សរ​សៃ​ ភ្លាត់​សន្លាក់​ដោយ​លេង​កីឡា គ្រោះ​ថ្នាក់​ចរាចរណ៍​ឬ​គ្រោះ​ថ្នាក់​ពលកម្ម​ ចលនា​ហួស​កម្រិត​ និង​ធ្វើ​ការ​ខុស​ឥរិយា​បថ​ជា​ដើម​។​ លោក​អ្នក​អាច​ប្រើ​ប្រ​ភព​ធាតុ​ ត្រជាក់​ផ្សេង​ៗ​គ្នា​ តួយ៉ាង​ដូច​៖ ថង់​ទឹក​កក កញ្ចប់​ទឹក​កក ថង់ត្រជាក់​វេជ្ជ​សាស្រ្ត​។​ល។​ ដាក់​ពីលើ​ម្តុំដែល​ឈឺ​ក្នុង​រង្វង់​ពី ១៥-២០ នាទី​ ហើយ​ក្នុង​មួយ​ថ្ងៃ​ធ្វើ​ដូច្នេះ​ប្រ​មាណ​ពី ៣-៤ ដង។​

ប្រ​សិន​ឈឺ​ខ្លាំង​ ថែទាំ​ប្រ​មាណ​មួយ​សប្តាហ៍​ បើ​ឃើញ​មិន​បាន​ធូរ​ស្រាល​ ៥០% ទេនោះ​ ល្អ​បំ​ផុត​គួរ​ឆាប់​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​។​ តាម​ពិត​ទៅ​ មាន​មនុស្ស​ជា​ច្រើន​ ដំបូង​គ្រាន់​តែឈឺ​សន្លាក់​ជង្គង់​តែម្ខាង​ ម្ល៉ោះ​ហើយ​ក៏​ធ្វេស​ប្រ​ហែស​មិន​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​ ឬ​មិន​បាន​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ មើល​ដំណាក់​កាល​ហ្វឹក​ហាត់​របស់​ខ្លួន​។​ ស្ថាន​ភាព​នេះ​បើ​អូស​បន្លាយ​យូរ​ទៅ​ នឹង​ធ្វើ​ឱ្យ​ឈឺ​កាន់​តែធ្ងន់​ឡើង​ៗ​ បណ្តាល​ឱ្យ​មាន​អា​ការៈ​ប្រែប្រួល​ធ្ងន់​ធ្ងរ​នៅ​សន្លាក់​ជង្គង់​ ចុះ​ខ្សោយ​ សន្លាក់ជង្គង់​ ចាំ​បាច់​ត្រូវ​មាន​ការ​អន្តរា​គមន៍​ពីវេជ្ជ​សាស្រ្ត​។​ ព្រោះ​ហេតុ​នោះ​ លោក​អ្នក​មិន​គប្បី​ធ្វេស​ប្រ​ហែស​ឡើយ​៕​

យោង​៖ វេជ្ជ​បណ្ឌិត​ ង្វៀង​ត្រុង​ធ្វី (មជ្ឈ​មណ្ឌល​វេជ្ជ​សាស្រ្ត​កីឡា​ Starsmec អតីត​វេជ្ជ​បណ្ឌិត​ក្រុម​ជម្រើស​ជាតិ​ និង​ U២៣ វៀត​ណាម​)

 

ចែករំលែកអត្ថបទ