មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/06/2022 - 09:29

កម្មា​ភិបាល​រណសិរ្ស​ អស់​ពីចិត្ត​ដើម្បី​ប្រ​ជា​ជន​

បង​គឹម​យ័ញ​ធារ ប្រ​ធាន​គណៈ​កម្ម​ការ​ការ​ងារ​រណសិរ្ស​ភូមិ​ក្បាល​ទូក​ ឃុំ​ឡុង​ហ៊ីប ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ បាន​មាមីង​គោរព​រាប់​អាន ពីព្រោះ​គាត់​តែង​ឈាន​មុខ​គំ​រូ​របស់​បក្ខ​ជន​ និង​អស់​ពីចិត្ត​ពីថ្លើ​ម​ដើម្បី​ប្រ​ជា​ជន​។​

បង​គឹមយ័ញ​ធារ បង្ហាញ​ពីទម្រង់​ចិញ្ចឹម​គោ​របស់​គ្រួ​សារ​គាត់​។​

ក្រោយ​រយៈ​ពេល​ចូល​រួម​សកម្ម​ភាព​នៅ​តាម​សមាគម​ អង្គ​ការ​មហា​ជន​នានា​នៅ​ភូមិ​ភាគ​ ឆ្នាំ​ ២០១៦ បង​គឹម​យ័ញ​ធារ បាន​ឧទ្ទេស​នាម​ធ្វើ​ជាប្រ​ធាន​គណៈ​កម្ម​ការ​ ការ​ងារ​រណសិរ្ស​ភូមិ​ក្បាល​ទូក​។​ បង​តែង​មក​វត្ត​ក្បាល​ទូក​ ដើម្បី​ឃោ​សនា ចលនា​ព្រះ​សង្ឃ​ និង​ពុទ្ធ​បរិស័ទ​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រ​យ័ត្ន​ ប្រ​ឆាំង​ឧបាយ​កល “បម្រែ​បម្រួល​សន្តិ​ភាព​” របស់​អា​នុភាព​អមិត្ត​។​ បង​ធារនៅ​ទាំង​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ វប្ប​ធម៌​សង្គម​ និង​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ​ទៀត​ផង​។​ បង​បាន​ចូល​រួម​ចលនា​ ដើម្បី​ភូមិ​ក្បាល​ទូក​មាន​គ្រួ​សារ​សម្រេច​បទ​ដ្ឋាន​ គ្រួ​សារ​វប្ប​ធម៌​ជន​បទ​ថ្មី​ ៩៥%; ទេស​ភាព​ បរិស្ថាន​ភ្លឺ​-បៃតង​-ជ្រះ​-ស្អាត​។​ ក្រៅ​ពីនោះ​ គាត់​នៅ​ទាំង​ចូល​រួម​អនុវត្ត​បាន​ល្អ​នូវ​ការ​ងារ​សុខុមាល​ភាព​សង្គម​ គិត​គូរ​ដល់​អ្នក​ក្រ ចលនា​កសាង​ផ្ទះ​មហា​សាម​គ្គី​បាន​ ១១ ខ្នង​។​ល។​ ក្នុង​ការ​ធ្វើ​សកម្ម​ភាព​ បង​គឹមយ័ញ​ធារ តែង​ស្វះ​ស្វែង​រិះ​រករៀន​សូត្រ​បទ​ពិសោធន៍​ ធ្វើ​បាន​ល្អ​នូវ​តួនាទី​ក្នុង​នាម​ជា​បក្ខ​ជន​មួយ​រូប​។​ បង​គឹម​យ័ញ​ធារ ឱ្យ​ដឹង​៖ “ជា​បក្ខ​ជន​ ម្ល៉ោះ​ហើយ​ ខ្ញុំ​តែង​ឈាន​មុខ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​; ត្រូវ​ឆ្លៀត​ឱកាស​ដើម្បី​ប្រ​កប​ការ​ងារ​រកស៊ី​ គិត​គូរ​ជីវ​ភាព​រស់​នៅ​។​ ក្រៅ​ពីនោះ​ ខ្ញុំ​នៅ​ទាំង​សកម្ម​ចលនា​មាមីង​កសាង​ផ្លូវ​ជន​បទ​ ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​ទៀត​ផង​។​ មាមីង​ខ្មែរ​ភាគ​ច្រើន​ខ្វះ​ដី​ ផលិត​កម្ម​ ខ្វះ​ដើម​ទុន​ មិន​សូវ​យល់​ដឹង​ពីវិទ្យា​សាស្រ្ត​បច្ចេក​ទេស​ ដើម្បី​អនុវត្ត​ទៅ​ក្នុង​ការ​ផលិត​។​ ព្រោះ​ហេតុ​នោះ​ ខ្ញុំ​ត្រូវ​តែ​ជួយ​មាមីង​ឱ្យ​មាន​ដើម​ទុន​ផលិត​កម្ម​ បច្ចេក​ទេស​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ មាន​ការ​ងារ​ធ្វើ​ ដើម្បី​រក​បាន​ប្រាក់​ចំ​ណូល​ ទើប​សង្ឃឹម​ថា​អាច​ចាក​ផុត​ពីភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​បាន​”។​

កម្មា​ភិបាល​នៃ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ថ្កូវ​ និង​ឃុំ​ឡុង​ហ៊ីប ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​បង​គឹម​យ័ញ​ធារ (ពាក់​អាវ​ពណ៌​ខៀវ​)។​

បង​ថាច់​គឹមសី ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​ហ៊ីប បញ្ជាក់​ឱ្យ​ដឹង៖ “លោក​គឹម​យ័ញ​ធារ តែង​សហ​ការ​បាន​ល្អ​ជា​មួយ​នឹង​អង្គ​ការ​មហា​ជន​នានា​ សកម្ម​ជំរុញ​ការ​ឃោ​សនា ចលនា​ប្រ​ជា​ជន​អនុវត្ត​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​។​ ពិសេស​ គឺ​ការ​ចលនា​រៀន​សូត្រ​ និង​ធ្វើ​តាម​ឧត្តម​គតិ​សីល​ធម៌​ ឥរិយា​បថ​ហូជី​មិញ​ និង​ការ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី​ ទីក្រុង​ស៊ី​វិ​ល័យ​”។​ លោក​ធារ ជាអ្នក​សកម្ម​ស្វា​ហាប់​ក្នុង​ការ​ងារ​ បាន​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត​ និង​ឈាន​មុខ​ក្នុង​រាល់​ការ​ចលនា​។​ ពិសេស​ គាត់​តែង​ឈាន​មុខ​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​ចូល​រួម​កសាង​ជន​បទ​ថ្មី​។​ គ្រួ​សារ​លោក​ធារ បាន​បរិច្ចាគ​ដី​ដើម្បី​ធ្វើ​ផ្លូវ​ និង​ដាំ​ឈើ​លម្អ​ អនា​ម័យ​បរិស្ថាន​ រួម​ចំ​ណែក​ជា​មួយ​នឹង​ភូមិ​ភាគ​អនុវត្ត​សម្រេច​នូវ​លក្ខឋាន​បរិស្ថាន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​”៕​

                               សើុង​ម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ