ស្របក្នុងឱកាសខួបអនុស្សាវរីយ៍ ៤៧ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី (៣០/៤/១៩៧៥ - ៣០/៤/ ២០២២) និងខួបអនុស្សាវរីយ៍ ១៣៦ ឆ្នាំ ទិវាពលកម្មអន្តរជាតិ (១/៥/១៨៨៦-១/៥/២០២២) យើងរួមគ្នាមកស្វែងយល់អំពីប្រវត្តិសាស្រ្ត និងអត្ថន័យដ៏សំខាន់ទាំងពីរនេះ។
* ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី ៣០/៤
រថក្រោះរបស់កងទ័ពរំដោះបានវាយចូលវិមានឯករាជ្យនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥។
(រូបថត៖ភាពយន្តកងទ័ពប្រជាជន)
មុននេះ ៤៧ ឆ្នាំ យុទ្ធនាការវាយប្រហារទូទៅនិងការក្រោកឈរឡើងនៃនិទាឃរដូវឆ្នាំ ១៩៧៥ ដែលជាចំណុចកំពូលគឺយុទ្ធនាការហូជីមិញប្រវត្តិសាស្រ្ត បានទទួលជោគជ័យទាំងស្រុង។ វេលាថ្ងៃត្រង់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទ្វារវិមានឯករាជ្យត្រូវបានបុករម្លំ។ នៅម៉ោង ១១ៈ៣០ នាទី ទង់កងទ័ពរំដោះបានបក់រវិចនៅទីស្នាក់ការកណ្ដាលនៃរដ្ឋាភិបាលសៃហ្គង ក្នុងក្តីរីករាយស្វាគមន៍របស់ប្រជាជន។ ចាប់តាំងពីពេលនោះ ភូមិភាគខាងត្បូងបានរំដោះទាំងស្រុង ទឹកដីវៀតណាម បានឯកភាពតែមួយ។
ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ បានកត់ត្រាក្នុងប្រវត្តិសាស្រ្ដជាតិ គឺជាព្រឹត្តិការណ៍យ៉ាងត្រចះត្រចង់ ដែលនាំប្រទេសយើងឈានទៅរកយុគៈសម័យថ្មី គឺសម័យឯករាជ្យជនជាតិនិងលទ្ធិសង្គមនិយម។ ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពយើង ចាប់តាំងពីពេលនោះ បានផ្ដុំកម្លាំងនិងស្មារតីផ្សះផ្សាស្លាកស្នាមសង្គ្រាម កសាងជីវភាពថ្មី; កសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម។
មហាជ័យជម្នះនិទាឃរដូវឆ្នាំ ១៩៧៥ ដូចជាការអះអាងរបស់បក្សយើង គឺព្រឹត្តិការណ៍ដ៏សំខាន់ មានកម្រិតអន្តរជាតិដ៏មហិមានិងមានលក្ខណៈយុគៈសម័យយ៉ាងជ្រាលជ្រៅ ធ្វើឱ្យរំភើបចិត្តមិត្តភក្ដិនិងប្រជាជន ជឿនលឿនទូទាំងសកលលោក។ របាយការណ៍នយោបាយរបស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នៅក្នុងមហាសន្និបាតលើកទី IV បានគូសបញ្ជាក់៖ “ចំពោះពិភពលោក ភាពជោគជ័យរបស់ប្រជាជនយើងបានវាយកម្ទេចនូវការវាយបកយ៉ាងធំបំផុតរបស់ចក្រពត្តិនិយម ដែលភ្ជង់តម្រង់កងកម្លាំងបដិវត្តន៍ក្រោយពីសង្គ្រាមលោកលើកទីពីរច្រានថយសមរភូមិរបស់ចក្រពត្តិនិយម បើកទូលាយសមរភូមិរបស់សង្គមនិយម ផ្ដាច់ខ្សែការពារមួយដ៏សំខាន់របស់ចក្រពត្តិអាមេរិកនៅអាស៊ីអាគ្នេយ៍ ធ្វើឱ្យជ្រួលច្របល់យុទ្ធសាស្រ្តប្រឆាំងបដិវត្តន៍ទូទាំងសកលលោករបស់វា រុញច្រានអាមេរិក ធ្លាក់ក្នុងសភាពការណ៍លំបាកដែលពុំធ្លាប់មានធ្វើឱ្យចុះខ្សោយប្រព័ន្ធចក្រពត្តិនិយម បង្កើនកម្លាំងបន្ថែមនិងជំហរវាយប្រហាររបស់ចលនាបដិវត្តន៍សម័យកាលនាំមកក្ដីជំនឿនិងក្ដីរីករាយ ជូនមនុស្សរាប់រយលាននាក់នៅគ្រប់ទិសទីលើសកលលោក ដែលកំពុងតស៊ូដើម្បីបុព្វហេតុឯករាជ្យជាតិ ប្រជាធិបតេយ្យនិងសង្គមនិយម”។
ខួបអនុស្សាវរីយ៍ ៤៧ ឆ្នាំ ទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី ក្នុងស្ថានភាពទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ព យើងកំពុងរួមចិត្តរួមថ្លើមបង្ការប្រឆាំងជំងឺ COVID-១៩។ យើងរំលឹកឡើងវិញទំព័រប្រវត្តិសាស្រ្ដដ៏ក្លាហានរបស់ជនជាតិ ស្វែងយល់ឡើងវិញដំណាក់ការប្រយុទ្ធតស៊ូ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមជាមួយនោះ មានការយល់ដឹងកាន់តែជ្រាលជ្រៅថែមទៀត តម្លៃនិងមេរៀនបទពិសោធន៍ ត្រូវបានបូកសរុបអំពីភាពជាក់ស្ដែងនៃការតស៊ូប្រឆាំងរបស់ជនជាតិ ដើម្បីជំនួយកម្លាំងស្មារតីក្នុងដំណើរការកសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយមរឹងមាំ។
*ទិវាពលកម្មអន្តរជាតិ ១/៥
ទិវាពលកម្មអន្តរជាតិឬថ្ងៃទី១ ខែឧសភា គឺថ្ងៃខួបអនុស្សាវរីយ៍និងជាថ្ងៃសកម្មភាពនៃការចលនារបស់ពលករអន្តរជាតិនិងរបស់កម្មករ។
ឆ្នាំ ១៨៨៦ នៅក្រុងឧស្សាហកម្មធំ Chicago មហាសន្និបាតសម្ព័ន្ធពលកម្មអាមេរិក បានចេញសេចក្ដីសម្រេចចិត្តលើកឡើងយ៉ាងច្បាស់៖ “ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៨៨៦ ថ្ងៃពលកម្មរបស់កម្មករគ្រប់រូបគឺ ៨ ម៉ោង”។ ហេតុតែជ្រើសយកថ្ងៃទី ១ ខែឧសភា ដ្បិតអីនោះគឺថ្ងៃចាប់ផ្ដើមមួយឆ្នាំគណនេយ្យ សឹងតែគ្រប់រោងចក្រសហគ្រាសនៅអាមេរិក។ ក្នុងថ្ងៃនេះ កិច្ចសន្យាថ្មីរវាងកម្មករនិងនិយោជកនឹងត្រូវបានចុះហត្ថលេខា។ មូលធននិយមអាចដឹងជាមុនការសម្រេចចិត្តរបស់កម្មករដោយឥតមានលេសបដិសេធន៍។
ថ្ងៃទី១ ខែឧសភា ឆ្នាំ ១៨៨៦ ដោយសារការទាមទាររបស់កម្មករមិនបានបំពេញឱ្យបានពេញលេញ កម្មករនៅទូទាំងសហរដ្ឋអាមេរិក បានចូលរួមធ្វើកូដកម្ម ដើម្បីដាក់សម្ពាធនិយោជក អនុវត្តតាមការទាមទាររបស់ពួកគេ។ លើកដំបូងគឺការធ្វើកូដកម្មនៅក្រុង Chicago។ មានមនុស្សប្រហែល ៤០ ពាន់នាក់ ធ្វើពហិការមិនចូលរោងចក្រ។ ពួកគេផ្ដុំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវ លើកបដា “ចាប់ពីថ្ងៃនេះតទៅ គ្មានកម្មករណាធ្វើការលើសពី ៨ ម៉ោងក្នុងមួយថ្ងៃ! ធ្វើការងារ ៨ ម៉ោង សម្រាក ៨ ម៉ោង សប្បាយកម្សាន្ត ៨ ម៉ោង!”។ ការតស៊ូបានទាក់ទាញអ្នកចូលរួមកាន់តែច្រើនឡើង។
ថ្ងៃទី ១ ខែឧសភា ត្រូវបានចាត់ទុកជាថ្ងៃអបអរសាទរជ័យជម្នះដែលសម្រេចបានបង្ហាញពីការប្ដេជ្ញាចិត្តបំពេញភាកិច្ចថ្មី និងបង្ហាញពីសាមគ្គីភាពជាមួយកម្មករមកពីប្រទេសផ្សេងៗ។ ថ្ងៃទី ១ ខែឧសភា គឺថ្ងៃគោរពដល់កម្លាំងពលករតស៊ូដើម្បីសន្ដិភាព លទ្ធិប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម។
នៅវៀតណាម ក្រោយពីបក្សកម្មុយនិស្ដដុងយឿងបានបង្កើតឡើង (ឆ្នាំ១៩៣០) វណ្ណៈកម្មករវៀតណាម បានយកថ្ងៃទី ១ ខែឧសភារៀងរាល់ឆ្នាំ ជាចំណុចកំពូលនៃចលនាតស៊ូប្រឆាំងអាណានិគមនិងចក្រពត្តិ ដណ្ដើមឯករាជ្យ–សេរីភាព–ប្រជាធិបតេយ្យ និងផលប្រយោជន៍សេដ្ឋកិច្ចសង្គម។ ឆ្នាំ ១៩៣៦ ដោយសារជ័យជម្នះរបស់រណសិរ្សប្រជាប្រិយបារាំង និងរណសិរ្សប្រជាធិបតេយ្យដុងយឿង ទិវាពលកម្មអន្តរជាតិបានប្រារព្ធឡើងជាសាធារណៈលើកដំបូងនៅហាណូយ។ ជាពិសេសថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៩៣៨ មានបាតុកម្មដ៏ធំរបស់ប្រជាជនរាប់សិបពាន់នាក់បានធ្វើឡើងនៅមណ្ឌលដូវសៅ ហាណូយ ជាមួយនឹងការចូលរួមអំពីផ្នែកមុខរបរ និងយេនឌ័រ ចំនួន ២៥ គឺ៖ កម្មកររថភ្លើង កម្មករបោះពុម្ព កសិករ ស្រ្តី មនុស្សចាស់ អ្នកអក្សរសាស្រ្ត អ្នកកាសែត។ល។ នេះជាការប្រមូលផ្ដុំដ៏ធំបំផុតក្នុងសម័យចលនាប្រជាធិបតេយ្យ (១៩៣៦- ១៩៣៩) ជាការបង្ហាញពីកម្លាំងសាមគ្គីរបស់កម្មករដឹកនាំដោយបក្ស។ វាបង្ហាញពីការរីកចម្រើន គួរឱ្យកត់សម្គាល់ក្នុងសិល្បៈរៀបចំ និងដឹកនាំរបស់បក្សយើង។
សព្វថ្ងៃ ទិវាពលកម្មអន្តរជាតិបានក្លាយជាថ្ងៃបុណ្យដ៏អស្ចារ្យរបស់វណ្ណៈកម្មករ និងប្រជាជនវៀតណាម៕
កាសែតកឹងធើភាសាខ្មែរសរុប - ប្រែសម្រួល៖ ថាច់ធី