មូលនិធិអាហារូបករណ៍វ៉ឺអាយ៉ិន និងក្លឹប “ដើម្បីហ្វាងសា-ទ្រឿងសាជាទីស្រឡាញ់” បានធ្វើពិធីផ្ដល់ជូនអាហារូបករណ៍វ៉ឺអាយ៉ិនដល់សិស្សជនជាតិភាគតិចនិងសិស្សនៅតំបន់កោះសមុទ្រ កូនកម្មាភិបាល- យោធិនជំនាញនៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង។
![ផ្ដល់ជូនអាហារូបករណ៍ ១១០ ចំណែកដល់សិស្សជនជាតិភាគតិច តំបន់កោះសមុទ្រខេត្តសុកត្រាំង](https://baocantho.com.vn/image/fckeditor/upload/2022/20220403/images/khmer/72.jpg)
គណៈកម្មការរៀបចំជូនអាហារូបករណ៍ដល់សិស្ស។
ឆ្លងតាមរយៈនោះ មូលនិធិអាហារូបករណ៍ ”វ៉ឺអាយ៉ិន” និងក្លឹប “ដើម្បីហ្វាងសា-ទ្រឿងសាជាទីស្រឡាញ់” បានប្រគល់ជូនអាហារូបករណ៍ “វ៉ឺអាយ៉ិន” ចំនួន ៥៥ ចំណែក និងអាហារូបករណ៍ក្លឹប “ដើម្បីហ្វាងសា-ទ្រឿងសាជាទីស្រឡាញ់” ចំនួន ៣៥ ចំណែកដល់សិស្សជនជាតិភាគតិចដែលមានស្ថានភាពក្រីក្រ ឆ្លងកាត់លំបាករៀនពូកែ និងអាហារូបករណ៍ចំនួន ២០ ចំណែកដល់កូនចៅរបស់កងទ័ពការពារព្រំដែនខេត្តសុកត្រាំង។ អាហារូបករណ៍មួយចំណែកៗមានតម្លៃ ១លានដុង។
អាហារូបករណ៍គឺជាអំណោយផ្នែកខាងស្មារតី ជាប្រភពកម្លាំងលើកទឹកចិត្តដ៏ធំធេងដល់សិស្សដែលខិតខំឆ្លងកាត់ស្ថានភាពលំបាក ដើម្បីបន្តការរៀនសូត្រ៕
យ្វីអាញ-វិមាន