ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

04/04/2022 - 14:32

ខេត្ត​សុក​ត្រាំង​ រៀបចំ​ពិធី​ជួប​ជុំ​ព្រះ​ចៅ​អធិ​ការ​ និង​គណៈ​កម្ម​ការ​វត្ត​ខ្មែរ​

គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ សហការ​ជា​មួយ​នឹង​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ រៀប​ចំ​ពិធី​ជួប​ជុំ​ព្រះ​ចៅ​អធិ​ការ​ និង​គណៈ​កម្ម​ការ​វត្ត​ខ្មែរ​លើ​ភូមិ​សាស្រ្ត​។​

ទិដ្ឋ​ភាព​នៃ​ពិធី​ជួប​ជុំ​។​ 

ក្នុង​ពិធី​ជួប​ជុំ​ ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ មន្ទីរ​ គណៈ​ ផ្នែក​ខេត្ត​ ផ្ដល់​ព័ត៌​មាន​ខ្លឹម​សារ​មួយ​ចំ​នួន​៖ ស្ថាន​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​ ឆ្នាំ​ ២០២១; រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​សមាគម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​ អា​ណត្តិ​កាល​ ២០២២-២០២៧; សេចក្ដី​សម្រេច​លេខ​ ០៤-NQ/TU របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ស្ដី​ពីការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដំណាក់​កាល​ ២០២១-២០២៥ និង​កំ​ណត់​ទិស​ដៅ​ឆ្នាំ​ ២០៣០ លើ​ភូមិ​សាស្រ្ត​ខេត្ត​; ផែន​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ដំណាក់​កាល​ទី១ ឆ្នាំ​ ២០២១-២០២៥ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​; សេចក្ដី​សម្រេច​លេខ​ ៨៦១/QĐ-TTg ចុះ​ថ្ងៃ​ទី ៤ ខែមិថុនា​ ឆ្នាំ​ ២០២១ របស់​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ផ្ដល់​សច្ចា​ប័ន​បញ្ជី​ឈ្មោះ​ឃុំ​តំ​បន់​ III តំ​បន់​ II តំ​បន់​ I ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១- ២០២៥៕​

      លីធាន​-ថាច់​ធី

ចែករំលែកអត្ថបទ