សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង សហការជាមួយការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកមីស្វៀង ទើបរៀបចំពិធីប្រឡងសញ្ញាបត្របាលីរងឆ្នាំសិក្សា ២០២១- ២០២២ នៅមណ្ឌលប្រឡងវត្តព្រែកត្រកួន និងធ្វើពិធីប្រកាសលទ្ធផលនិងជូនរង្វាន់ដល់សមណសិស្សជាប់ពិន្ទុខ្ពស់បំផុត។
សមណសិស្ស និងសិស្សចូលរួមប្រឡងថ្នាក់បាលីរងនៅមណ្ឌលប្រឡងវត្តព្រែកត្រកួន។
សមណសិស្សប្រឡងថ្នាក់បាលីរងរួមមាន ៧ វិញ្ញាសា៖ គណិតវិទ្យា ភាសាវៀត ធម្មបទ វេយ្យាករណ៍បាលី សរសេរតាមអាន វេយ្យាករណ៍ខ្មែរ ពុទ្ធប្រវត្តិ និងព្រះវិន័យ។ លទ្ធផលសមណសិស្សប្រឡងថ្នាក់បាលីរងជាប់ ៩១/៩៧ អង្គ/រូប។ គណៈមេប្រយោគជូនរង្វាន់ដល់សមណសិស្សចំនួន ១០ អង្គ ដែលជាប់ពិន្ទុខ្ពស់បំផុត។
នេះគឺសម័យប្រឡងដើម្បីវាយតម្លៃលទ្ធផលនៃការសិក្សារបស់សមណសិស្ស ទន្ទឹមនឹងនោះ ក៏ជាមូលដ្ឋានដើម្បីជម្រើសសិស្សចូលរៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ នៅឆ្នាំសិក្សាខាងមុខ៕
យ្វីអាញ-មុនី