កន្លងហើយ នៅឃុំប៊ិញភូ ស្រុកកាងឡុង គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ សហការជាមួយវិទ្យាស្ថានសេដ្ឋកិច្ចបៃតង ក្រុមហ៊ុន Ice-Loft រៀបចំពិធីសម្ពោធគម្រោង “ទម្រង់បង្ហាញ ឃ្លាំងត្រជាក់វៃឆ្លាត”។
ទម្រង់ឃ្លាំងត្រជាក់វៃឆ្លាត។
“ទម្រង់បង្ហាញឃ្លាំងត្រជាក់វៃឆ្លាត” គឺជាគម្រោងដំបូងបង្អស់ អនុវត្តនៅខេត្តត្រាវិញ និងទូទាំងតំបន់វាលរាបទន្លេគឺវឡុង ទំហំវិនិយោគជាង ១ លាន USD អាស្រ័យរាជរដ្ឋាភិបាលបែលហ្ស៊ិក ធ្វើហិរញ្ញប្បទាន។ ទម្រង់ត្រូវបានកសាងលើផ្ទៃដីទំហំប្រមាណ ១.០០០ ម៉ែត្រការ៉េ។ ដោយបំពាក់ឧបករណ៍បច្ចេកវិទ្យាទំនើបៗ ទម្រង់នឹងជួយរក្សាកសិផលរបស់កសិករ រក្សាគុណភាពស្រស់ បានយូរ ឆ្លើយតបទៅនឹងតម្រូវការនៃស្តង់ដារនីហរ័ណ។ ក្រៅពីនោះ ទម្រង់នៅទាំងបំពាក់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ជួយប្រិតសំចៃអគ្គិសនី ការចំណាយនិងការពារបរិស្ថានក្នុងរយៈពេលដំណើរការ៕
សឺនម៉ាល័យ-មុនី