មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/03/2022 - 14:20

ភាព​ផ្លាស់​ថ្មី​នៅ​ឃុំ​ដុង​ថាញ់

ដុង​ថាញ់ ជាឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​ពីរ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​កររបស់​ស្រុក​ប៊ិញ​មិញ​ ខេត្ត​វិញ​ឡុង​ ។​ អា​ស្រ័យ​មាន​គោល​នយោ​បាយ​វិនិ​យោ​គពិសេស​របស់​រដ្ឋ​ ឃុំ​នៅ​មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រចំ​នួន​ ១៦ គ្រួ​សារ​ប៉ុណ្ណោះ​។​

 ផ្លូវ​ជន​បទ​ថ្មី​នៅ​ឃុំ​ដុង​ថាញ់។​

ដើម្បីផ្តោត​លើ​ការ​លើក​កម្ពស់​លក្ខឋាន​ជន​បទ​ថ្មី​ ឆ្នាំ​ ២០២១ ឃុំ​ដុង​ថាញ់ បាន​កសាង​រួច​រាល់​ស្ពាន​បៃថឿ នៅ​ភូមិ​ដុង​ហ្វា២ បើក​ឱ្យ​ប្រើ​ប្រាស់​ផ្លូវ​បេតុង​ជាប់​ជាមួយ​ស្ពាន​នេះ​។​ មក​ទល់​ពេល​នេះ​ ដងផ្លូវ​តភ្ជាប់​រវាង​ភូមិ​ធានា​ឱ្យ​ប្រ​ជា​ជន​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ និង​ដឹក​ជញ្ជូន​ទំ​និញ​។​ ព្រម​ជាមួយ​នោះ​ កំ​ពុង​វិនិ​យោគ​ប្រ​ព័ន្ធ​ធារា​សាស្ត្រ​បិទ​ជិត​ ដើម្បី​ធានា​ប្រ​ភព​ទឹក​ស្រោច​ស្រព​សម្រាប់​ផលិត​កសិកម្ម​។​ ក្នុង​ឆ្នាំ​នេះ​ដែរ​ ឃុំ​រៀប​ចំ​ជីក​ប្រ​ឡាយ​បាមូ នៅ​ភូមិ​ដុង​ហ្វា២ ទំ​នប់​ដា នៅ​ភូមិ​ហ្វាថាញ់២ និង​ប្រ​ឡាយ​រាយ​រង​នៅ​ភូមិ​ហ្វា​ថាញ់១។​ តាម​ប្រ​សាសន៍​លោក​ សើុង​រឿ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាញ់ ប្រ​ឡាយ​ត្រូវ​តែ​ជីក​ស្តារ​ជា​រឿយ​ៗ​ ទើប​បរិមាណ​ទឹក​ធានា​គ្រប់​គ្រាន់​ដើម្បី​ឱ្យ​មាមីង​ផលិត​កសិកម្ម​នៅ​រដូវ​ប្រាំ​ងឆ្នាំ​  ២០២២។​ ក្រៅ​ពីធានា​ទឹក​សម្រាប់​ផលិត​កសិកម្ម​ ឃុំ​ថែម​ទាំង​ផ្តោត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ធានា​ទឹក​ស្អាត​សម្រាប់​ឱ្យ​ប្រ​ជា​ជន​ប្រើ​ប្រាស់​។​ បច្ចុប្បន្ន​ ឃុំ​ដុង​ថាញ់ រក្សា​ខ្ជាប់​លក្ខ​ឋាន​គ្រួ​សារ​ប្រ​ជា​ជន​ មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ ១០០% ក្នុង​ឆ្នាំ​នេះ​ មាន​បន្ថែម​ ៣១០ គ្រួ​សារ​ទៀត​ បាន​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​ទឹក​ស្អាត​ សរុប​ចំ​នួន​គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្អាត​កើន​ដល់​ ២៧១៩/២៧៩២ គ្រួ​សារ​។​

លោក​រឿ ចែក​រំលែក​បន្ថែម​ ដុង​ថាញ់ជា​ឃុំ​ជន​បទ​ថ្មី​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​រួម​គ្នា​កសាង​ផ្នត់​រស់​នៅ​ស៊ី​វិ​ល័យ​ និង​សោ​ភណ​ភាព​បរិស្ថាន​ ស្អាត​ស្អំ​។​ គ្រួ​សារ​នៅ​តំ​បន់​នេះ​រក្សា​អនា​ម័យ​ជុំ​វិញ​ផ្ទះ​ ធ្វើ​របង​ ខ្លោង​ទ្វារ​ និង​ដាក់​អំ​ពូលភ្លើង​នៅ​មុខ​ខ្លោង​ទ្វារ​តាម​ទិស​ដៅ​ភ្លឺ​-បៃតង​-ជ្រះ​- ស្អាត។​ ទូទាំង​ឃុំ​មាន​ ៧/៧ ភូមិ​ ផ្លូវ​មាន​អគ្គិសនី អុជ​បំ​ភ្លឺ​ ធានា​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំណើរ​ទៅ​មក​ ងាយ​ស្រួល​នៅ​ពេល​យប់​។​ បង​ សើុង​សុផាត់​ នៅ​ភូមិ​ហ្វា​ថាញ់១ ឱ្យ​ដឹង​៖ “ផ្លូវ​ស្រឡះ​ស្រឡំ មាន​ភ្លើង​បំ​ភ្លឺ​ ម៉្លោះ​ហើយ​ខ្ញុំ​លែង​នៅ​ផ្ទះ​សំ​ណាក់​ក្បែរ​តំ​បន់​ឧស្សា​ហកម្ម​ហ្វាភូ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​មក​រាល់​ថ្ងៃ​។​ នៅ​ផ្ទះ​របស់​ខ្លួន​វាស្រួល​ជាង​ថែម​ទាំង​មិន​បង់​ប្រាក់​ជួល​ផ្ទះ​សំ​ណាក់​ទៀត ​ផង”។​

អា​ស្រ័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មាន​ការ​អភិវឌ្ឍ លក្ខណៈ​ធ្វើ​សេដ្ឋ​កិច្ច​របស់​ប្រ​ជា​ជន​ក៏​មាន​ភាព​រីក​ចម្រើន​។​ លោក​ សើុង​រឿ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ ឃុំ​មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រចំ​នួន​ ១៦ គ្រួ​សារ​ប៉ុណ្ណោះ​។​ នៅ​ចំ​ពោះ​មុខ​ គឺ​ឃុំ​ផ្តោត​ការ​យក​ចិត្ត​ដាក់​ជួយ​ឱ្យ​គ្រួ​សារ​ទាំង​នេះ​បាន​លំ​នឹង​ជីវ​ភាព​។​ បន្ទាប់​មក​ ទើប​ស្វែង​រកការ​ងារ​ធ្វើ​សម​ស្រប​ ដើម្បី​ជួយ​ឱ្យ​គ្រួ​សារ​ទាំង​នេះ​អភិវឌ្ឍសេដ្ឋ​កិច្ច​គ្រួ​សារ​។​ ដុង​ថាញ់ កំ​ពុង​បន្ត​ការ​បង្កើន​គុណ​ភាព​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ដើម្បី​ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែល្អ​ប្រ​សើរ​ឡើង​៕​

                             ហាថាញ-ត្រឹង​ហ្គោន 

ចែករំលែកអត្ថបទ