លោក Y Thanh Ha Nie Kdam សមាជិកមជ្ឈិមបក្ស ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំគណៈប្រតិភូ ទើបមានកិច្ចជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តសុកត្រាំង។ កិច្ចជំនួបធ្វើការបានពិភាក្សាលើបញ្ហាដូចជា៖ ការស្ទង់មតិនិងវាយតម្លៃពីផលប៉ះពាល់នៃសេចក្តីសម្រេចលេខ ៨៦១/QĐ-TTg ឆ្នាំ ២០២១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការអនុម័តបញ្ជីឈ្មោះឃុំតំបន់ III តំបន់ II និងតំបន់ I នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ និងសេចក្តីសម្រេចលេខ ៦១២/QĐ-UBDT ឆ្នាំ ២០២១ របស់គណៈកម្មាធិការជនជាតិ ស្តីពីការផ្តល់សច្ចាប័នលើបញ្ជីភូមិលំបាកខ្លាំងនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥។
គណៈប្រតិភូនៃក្រុមប្រឹក្សាជនជាតិជំនួបធ្វើការនៅខេត្តសុកត្រាំង។
ក្នុងកិច្ចជំនួបធ្វើការថ្នាក់ដឹកនាំខេត្តសុកត្រាំង បណ្តាភូមិភាគ មន្ទីរ គណៈ ផ្នែកក្នុងខេត្ត ក៏បានលើកឡើងពីផលបះពាលនៃសេចក្តីសម្រេចលេខ ៨៦១/QĐ-TTg បានជះឥទ្ធិពលដល់ការអនុវត្តគោលនយោបាយសុខុមាលភាពសង្គម ការជំនួយគ្រួសារក្រីក្រ និងសិស្ស និស្សិតបុលប្រាក់ ដើម្បីរៀនសូត្រនិងបង្កបង្កើនផល; ពិសេស ដោយផលប៉ះពាល់នៃជំងឺរាតត្បាត COVID-១៩ ប្រែប្រួលស្មុគស្មាញ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាជន បំផុតគឺជនរួមជាតិខ្មែរ គ្រួសារក្រ និងគ្រួសារកៀកបន្ទាត់ក្រ។ អាស្រ័យហេតុនេះ មានមតិសំណូមពរ និងសំណើជាច្រើន សង្ឃឹមថា គណៈប្រតិភូ ពិនិត្យពិច័យ និងលើកជាសំណើដល់ស្ថាប័នមានសមត្ថកិច្ច ដើម្បីប្រជាជនដែលមានស្ថានភាពលំបាកបានទទួលផលពីគោលនយោបាយជំនួយ។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង លោកត្រឹងវ៉ាន់លូវ បានស្នើដល់គណៈប្រតិភូនៃក្រុមប្រឹក្សាជនជាតិ លើកជាសំណើដល់ស្ថាប័នមានសមត្ថកិច្ច ពិនិត្យពិច័យពន្យារពេលអនុវត្តបណ្តាសេចក្តីសម្រេច អាចទុកអនុវត្តនៅដំណាក់កាលក្រោយ ព្រោះបច្ចុប្បន្ន ជំងឺ COVID-១៩ បានបង្កផលប៉ះពាល់ដល់ជីវភាពប្រជាជន និងសិស្សានុសិស្ស។ ទន្ទឹមនឹងនោះ បានស្នើស្ថាប័នមានសមត្ថកិច្ច ពិនិត្យពិច័យឱ្យអនុវត្តបន្តគោលនយោបាយជំនួយដំណាក់កាល ២០២១-២០២៥ ដល់មុខសញ្ញាដែលលែងបានទទួលផល ដោយផលប៉ះពាល់នៃសេចក្តីសម្រេចលេខ ៨៦១/QĐ-TTg និងសេចក្តីសម្រេចលេខ ៦១២/QĐ-UBDT ដូចជាគោលនយោបាយធានារ៉ាប់រងសុខាភិបាល គោលនយោបាយអភិវឌ្ឍន៍ការអប់រំមតេ្តយ្យ គោលនយោបាយឥណទានអនុគ្រោះ។ល។
ជំនួសមុខគណៈប្រតិភូ លោក Y Thanh Ha Nie Kdam បានកត់សម្គាល់នូវមតិយោបល់ និងសំណើរបស់ខេត្ត បណ្តាភូមិភាគ មន្ទីរ គណៈ ផ្នែក ហើយបានមានប្រសាសន៍ថា នឹងធ្វើការបូកសរុប ដើម្បីរាយការណ៍ជូនស្ថាប័នមានសមត្ថកិច្ចពិនិត្យពិច័យ។
ក្នុងដំណើរជំនួបធ្វើការនៅខេត្តសុកត្រាំង គណៈប្រតិភូនៃក្រុមប្រឹក្សាជនជាតិ ក៏បានធ្វើការស្ទង់មតិនៅស្រុកត្រឹងដេ ស្តីពីការវាយតម្លៃ ផលបះពាល់នៃសេចក្តីសម្រេចលេខ ៨៦១/QĐ-TTg និងសេចក្តីសម្រេចលេខ ៦១២/QĐ-UBDT។ គណៈប្រតិភូបានកត់សម្គាល់នូវសំណើជាក់ស្តែងពីមូលដ្ឋាន៕
ប្រភព៖ TTXVN - បកប្រែ៖ សុផន