![សប្បុរសជនជូនអំណោយចំនួន ១២៤ ចំណែកដល់គ្រួសារជនជាតិខ្មែរនៅតឹងមី](https://baocantho.com.vn/image/fckeditor/upload/2022/20220307/images/khmer/21.jpg)
សប្បុរសជនថតរូបជាមួយព្រះសង្ឃវត្តសិរីសួស្តីដូនល្អ (កណ្តាល) និងមាមីងខ្មែរ។
សប្បុរសជនពីរនាក់នៅក្រុងកឹងធើ គឺបងស្រីថៀងទ្រុក និងត្វៀកអាញ បានជូនអំណោយចំនួន ១២៤ ចំណែក (មានអង្ករ មីកញ្ចប់ និងប្រេងឆា) ដល់មាមីងជនជាតិខ្មែរ នៅភូមិព្រែកនិស្ស័យ ភូមិតាមោង និងប្រគេនវត្តសិរីសួស្តីដូនល្អ (កណ្តាល) ឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង។
នេះគឺជាសកម្មភាពប្រចាំឆ្នាំ សម្តែងបង្ហាញពីទឹកចិត្តរបស់បងស្រីទាំងពីរនាក់ ចំពោះមាមីងជនជាតិភាគតិចដែលមានជីវភាពក្រលំបាក៕
ទ្រុកម៉ាយ-លីសៀ