មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

28/02/2022 - 10:04

រឿង​រ៉ាវ​របស់​ “សេដ្ឋី​” ថាច់​ឡែណែ

គ្រាន់​តែរយៈ​ពេល​ ៥ ឆ្នាំ​ រស់​នៅ​លើ​តំ​បន់​ដី​ទឹក​ប្រៃ សោះ​កក្រោះ​ ប៉ុន្តែ​បក្ខ​ជន​ជន​ជាតិ​ខ្មែរ​ ថាច់​ឡែណែ មាន​ទ្រព្យ​សម្បត្តិ​ក្នុង​ដៃ​ច្រើន​ពាន់​លាន​ដុង​។​

បង​ថាច់​ឡែណែ ប្រ​មូល​ផល​បង្គា​វិបុល​វប្ប​កម្ម​។​

កាល​ពីឆ្នាំ​ ២០១២ បង​ថាច់​ឡែ​ណែ ពីខេត្ត​ត្រា​វិញ​ មក​រស់​នៅ​ភូមិ​ក្រសាំង​ ឃុំ​យឿង​ហ្វា ស្រុក​គៀង​លឿង​ ខេត្ត​គៀង​យ៉ាង​ បង្កើត​អា​ជីព​។​ ប្រ​មូល​អស់​ដើម​ទុន​ ទើប​បង​ឡែ​ណែ ទិញ​បាន​ដី​កសិកម្ម​ចំ​នួន​ ២ ហិក​តា​ ប៉ុន្តែ​ដី​នៅ​ចោល​ទំ​នេរ​ សុទ្ធ​តែ​ដើម​ប្លុង​ និង​ស្មៅ​ ទឹក​ប្រៃ​ដុះ​ពេញ​ទាំង​អស់​។​ បង​ឡែ​ណែ បាន​ទំ​នាក់​ទំ​នង​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ដើម្បី​ស្វែង​យល់​ពីគោល​ការណ៍​គម្រោង​ប្លង់​ និង​ទិស​ដៅ​អភិវឌ្ឍ​នៃ​តំ​បន់​ដី​នេះ​។​ ដើម្បី​បង្ហាញ​ច្បាស់​ពីការ​ប្តេជ្ញា​ចិត្ត​ផ្សារ​ភ្ជាប់​នឹង​ភូមិ​ក្រ​សាំង​ ឃុំ​យឿង​ហ្វា បង​ឡែ​ណែ បាន​ចូល​រួម​ការ​ងារ​ក្នុង​ក្រុម​ និង​ភូមិ​ រួច​ធ្វើ​លិខិត​សុំ​ចូល​ក្នុង​កង​ជួរ​បក្ស​។​ “ការ​ចូល​ក្នុង​កង​ជួរ​បក្ស​ ក៏​ជា​វិធី​មួយ​ដើម្បី​ខ្ញុំ​កៀក​ជិត​នឹង​គោល​ការណ៍​ គោល​នយោ​បាយ​ ជាមួយ​នឹង​អ្វី​ដែល​ថ្មី​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​។​ ខ្ញុំ​មាន​សំ​ណាង​បាន​ “គ្រូ​” កសិករ​ជាច្រើន​ណែនាំ​ពី​បទ​ពិសោធន៍​ចិញ្ចឹម​បង្គា ទន្ទឹម​នឹង​នោះ​ បាន​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​ និង​ទទួល​បាន​ការ​ណែនាំ​ ពីវិទ្យា​សាស្រ្ត​បច្ចេក​ទេស​ ម្ល៉ោះ​ហើយ​ការ​បង្ក​បង្កើន​ផល​មាន​ប្រ​សិទ្ធ​ភាព​បន្តិច​ម្តង​ៗ​” បង​ថាច់​ឡែ​ណែ រៀប​រាប់​ដោយ​ស្មោះ​យ៉ាង​នេះ​។​

កាល​ពី​ចុង​ឆ្នាំ​ ២០១៨ បង​ថាច់​ឡែ​ណែ ជោគ​ជ័យ​ដ៏​ធំ​ពីទម្រង់​ចិញ្ចឹម​បង្គា​វិបុល​វប្ប​កម្ម​ ដោយ​ទទួល​បាន​ប្រាក់​ចំ​ណូល​ជិត​ ២០០ លាន​ដុង​លើ​ផ្ទៃ​ដី​ ២ ហិកតា​។​ បង្ក​បង្កើន​ផល​បណ្តើរ​ៗ​ សន្សែ​សន្សំ​បណ្តើរ​ បង​ថាច់​ឡែណែ ទិញ​ដី​បន្ថែម​បាន​ ១៨ ហិកតា​ដែល​ជាប់​នឹង​ដី​ ២ ហិក​តា​ដំបូង​ដើម្បី​ពង្រីក​ផ្ទៃ​ដី​បង្ក​បង្កើន​ផល។​ មាន​ចំ​ណុច​ពិសេស​ម្យ៉ាង​ គ្រួ​សារ​ជាច្រើន​ដែល​មាន​ផ្ទៃ​ដី​នៅ​ជាប់​ក្បែរ​នឹង​បង​ ប៉ុន្តែ​បែរ​ជា​បង្ក​បង្កើន​ផល​មិន​មាន​ប្រ​សិទ្ធ​ភាព​ ម្ល៉ោះ​ហើយ​ក៏​លក់​ដី​ឱ្យ​បង​ក្នុង​តម្លៃ​គួរ​សម​។​ ប៉ុន្មាន​ឆ្នាំ​កន្លង​ ផ្តើម​ពីដី​ ២០ ហិក​តា​ដែល​ចិញ្ចឹម​បង្គាវិបុល​វប្ប​កម្ម​ ឆ្លាស់​នឹង​ចិញ្ចឹម​ក្តាម​ផង​នោះ​ បង​ឡែ​ណែ រក​បាន​ប្រាក់​ចំ​ណូល​ពី ៦០០ - ៨០០ លាន​ដុង​ ក្រោយ​ពីចិញ្ចឹម​ ២ រដូវ​ក្នុង​មួយ​ឆ្នាំ​។​ បង​ឱ្យ​ដឹង​៖ ដើម្បី​ទម្រង់​ចិញ្ចឹម​បង្គា​វិបុល​វប្ប​កម្ម​មាន​ប្រ​សិទ្ធ​ភាព​ និង​លក់​បាន​ថ្លៃ​ អ្នក​ចិញ្ចឹម​ត្រូវ​តាម​ដាន​យ៉ាង​ដិត​ដល់​ដំណាក់​កាល​វិវឌ្ឍន៍​របស់​បង្គា។​ យោង​ទៅ​តាម​ពេល​វេលា​ដែល​អ្នក​ចិញ្ចឹម​ម្ចាស់​ការ​បង្កើត​បាន​ជា​វារិជាតិ​ ឬ​ស្លែ ដើម្បី​ធ្វើ​ជាចំ​ណី​ធម្ម​ជាតិ​ នោះ​ទើប​បង្គា​ធាត់​ធំ​ល្អ​ សម​ប្រ​កប​នឹង​បរិស្ថាន​ផង​។​ ជាង​នោះ​ទៅ​ទៀត​ បង្គា ក្តាមដែល​ស៊ី​ស្លែ សាច់ណែន​ហាប់ ទីផ្សារ​ពេញ​និយម​ លក់​បាន​ថ្លៃ​ផង​។​

គ្រាន់​តែ​រយៈ​ពេល​ ៥ ឆ្នាំ​រស់​នៅ​លើ​តំ​បន់​ដី​ទឹក​ប្រៃ សោះ​កក្រោះ​ ប៉ុន្តែ​បក្ខ​ជន​ជន​ជាតិ​ខ្មែរ​ ថាច់​ឡែ​ណែ មាន​ទ្រព្យ​សម្បត្តិ​ក្នុង​ដៃ​ច្រើន​ពាន់​លាន​ដុង​។​ បច្ចុប្បន្ន​ បង​ឡែ​ណែ ថែម​ទាំង​ជា​នាយក​សហ​ករណ៍​ដាំ​និង​ចិញ្ចឹម​ជល​ផល​ណូយ​ម៉ី ដែល​ជំនាញ​ផ្គត់​ផ្គង់​កូន​ពូជ​ ចំ​ណី​ កំ​បោរ​ ព្រម​ជា​មួយ​នោះ​ ចង​សម្ព័ន្ធ​នឹង​ឈ្មួញ​ អា​ជីវ​កម្ម​ ប្រ​មូល​ទិញ​ផលិត​ផល​បង្គា ក្តាមលើ​ភូមិ​សាស្រ្ត​ទៀត​ផង​៕​

យោង​៖ កាសែត​ប្រ​ជា​ជន​ - ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ