ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/02/2022 - 14:20

ខេត្ត​សុក​ត្រាំង​ ប្រ​គល់​ផ្ទះ​ ៨៤៩ ខ្នង​ដល់​គ្រួ​សារ​ក្រី​ក្រ

គណៈ​ចង្អុល​ការ​ចលនា​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ  ដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​ខេត្ត​សុក​ត្រាំង​ ទើប​ធ្វើ​ពិធី​ប្រ​គល់​ផ្ទះ​  ៨៤៩  ខ្នង​សរុប​ទឹក​ប្រាក់​ជាង​ ៤២ ពាន់​លាន​ដុង​។​  ជា​មធ្យម​ផ្ទះ​មួយ​ខ្នង​ តម្លៃ​ ៥០ លាន​ដុង​ អា​ស្រ័យ​ការ​ឧបត្ថម្ភរបស់​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ ក្រុម​ហ៊ុន​អា​ជីវ​កម្ម​ ធនាគារ​ពាណិ​ជ្ជកម្ម​ អង្គ​ការ​ បុគ្គ​លក្នុង​ និង​ក្រៅ​ខេត្ត​។​ តាម​ប្រ​សាសន៍​លោក​ត្រឹង​វ៉ាន់​ឡូវ  ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ខេត្ត​នៅ​មាន​គ្រួ​សារ​ក្រី​ក្រជាង​ ២.៣០០ គ្រួ​សារ​ ដែល​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​ដែល​ត្រូវ​ការ​ជំនួយ​ឧបត្ថម្ភ​។​ អា​ស្រ័យ​ហេតុ​នេះ​ ខេត្ត​បន្ត​ចលនា​គ្រប់​ស្ថាប័ន​ អង្គ​ការ​និង​បុគ្គ​ល ដើម្បី​ខេត្ត​សុក​ត្រាំង​ឆាប់​សម្រេច​បាន​ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ទាំង​នេះ​។​

គណៈ​ចង្អុល​ការ​ចលនា​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រដែល​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​ខេត្ត​សុក​ត្រាំង​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ។​

ស្រប​ក្នុង​ឱកាស​នេះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ បាន​ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​និង​បុគ្គ​លដែល​សម្រេច​បាន​ស្នាដៃ​ឆ្នើម​   រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ចលនា​នេះ។​ បន្ត​ចូល​រួម​គាំ​ទ្រការ​ចលនា​របស់​ខេត្ត​ ក្រុម​ហ៊ុន​ចំ​កាត់​សមាជិក​មួយ​ឆ្នោត​សុក​ត្រាំង​ ឧបត្ថម្ភ​ទឹក​ប្រាក់​ ៦ ពាន់​លាន​ដុង​ដល់​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ ដើម្បី​សាង​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ ក្នុង​ឆ្នាំ​ ២០២២៕​

                      លីធាន​-ត្រឹង​ហ្គោន

 ​  

ចែករំលែកអត្ថបទ