17/01/2022 - 07:39

អា​ហា​រូបត្ថម្ភ​បង្កើន​ប្រ​ព័ន្ធ​ភាព​សុាំ​សម្រាប់​កុមារ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩

 អា​ហា​រូបត្ថម្ភ​រួម​ចំ​ណែក​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ បង្កើន​ប្រ​ព័ន្ធ​ភាព​សុាំនៃ​រាង​កាយ​ ប្រ​ឆាំង​នឹង​ជំងឺ​ដម្កាត់​។​  សមាគម​របប​អា​ហា​រូបត្ថម្ភ​វៀត​ណាម​ និង​វិទ្យា​ស្ថាន​អា​ហា​រូបត្ថម្ភ​វៀត​ណាម​  បាន​ធ្វើ​ការ​ណែ​នាំ​ពីអា​ហា​រូបត្ថម្ភ​បង្ការ​ជំងឺ​ COVID -១៩ សម្រាប់​កុមារ​វ័យ​សិក្សា​ ដូច​ខាង​ក្រោម​៖។​

ទឹក​ដោះ​គោជាប្រ​ភព​ផ្គត់​ផ្គង់​កាល់​ស្យូមដ៏​សំ​ខាន់​សម្រាប់​កុមារ​។​ រូប​ថត​ជាឧទាហរណ៍​ពីអីុនធឺ​ណិត

ជាន់​ទី ១៖  ធញ្ញជាតិ​ដំឡូ​ងនិង​ផលិត​ផលច្នៃ​ សំ​ដៅ​ផ្គត់​ផ្គង់​ប្រូតេអីុន​រុក្ខ​ជាតិ​ វីតាមីន​ប្រ​ភេទ​ B ពិសេស​គឺ​វីតាមីន​ B១ ជាតិ​រ៉ែ​ និង​ជាតិ​សរ​សៃ​។​ ប្រ​សិន​បើ​របប​ទទួល​ទាន​ខ្វះ​សារ​ធាតុ​  glucid កុមារ​នឹង​កើន​ទម្ងន់​យឺត​ ឬ​ល្ហិត​ល្ហៃ​។​

ជាន់​ទី​២៖ បន្លែ​ និង​បន្លែ​ផ្លែ​ឈើ​/ទុំ​ ដើម្បី​ផ្គត់​ផ្គង់​វីតាមីន​ និង​ជាតិ​រ៉ែ​ពិត​ប្រាកដ​ក្នុង​រាង​កាយ​។​ ក្នុង​ពេល​ទទួល​ទាន​អា​ហារ​ម្តង​ៗ​ គប្បី​មាន​ប្រ​ភេទ​បន្លែ​ផ្លែ​ឈើ​ពី ៣-៥ មុខ​ តាម​ចំ​នួន​ដែល​កុមារ​ចូល​ចិត្ត​។​

ជាន់​ទី ៣៖ សាច់​ជល​ផល​ ស៊ុត​និង​គ្រាប់​ធញ្ញ​ជាតិ​ផ្សេង​ៗ​ ដែល​សម្បូរ​ទៅ​ដោយ​ជីវ​ជាតិ​ ដើម្បី​ផ្គត់​ផ្គង់​ប្រូតេអីុនដល់​រាងកាយ​។​ ប្រូតេអីុន ជាសមាស​ធាតុ​មូល​ដ្ឋាន​នៃ​រូប​ធាតុ​រស់​ផ្សេង​ៗ​។​ ប្រូតេ​អីុនចូល​រួម​ជា​សមាស​ធាតុ​បង្កើត​កោ​សិកា។​ ប្រូតេអីុនជា​សមាស​ធាតុ​យ៉ាង​សំ​ខាន់​នៃ​អ័ក​ម៉ូន អង់​ស៊ី​ម រួម​ចំ​ណែក​ដំណាក់​កាល​ផលិត​អង្គ​បដិបក្ខ​។​ ប្រូតេ​អីុន​ក៏​រួម​ចំ​ណែក​ទៅ​ក្នុង​សកម្ម​ភាព​សម្រួល​ដល់​ការ​វិវត្តន៍ ដែល​រក្សា​តុល្យ​ភាព​ប្រ​ព័ន្ធ​ភាព​សុាំរាង​កាយ​។​

ជាន់​ទី ៤៖ ទឹក​ដោះ​គោ​និង​ផលិត​ផលច្នៃ​ពីទឹក​ដោះ​គោ។​ ទឹក​ដោះ​និង​ផលិត​ផលច្នៃ​ពីទឹក​ដោះ​ គឺ​ជាប្រ​ភព​ផ្គត់​ផ្គង់​កាល់​ស្យូម​យ៉ាង​សំ​ខាន់​ សម្រាប់​កុមារ​វ័យ​សិក្សា​ ពិសេស​ដំណាក់​កាល​ពេញវ័យ​ ឆ្អឹង​នឹង​រីក​លូត​ឆាប់​រហ័ស​ តម្រូវ​ការ​កាល់​ស្យូម​និង​សារ​ធាតុ​ចិញ្ចឹម​ផ្សេង​ៗ​កើន​ខ្ពស់​។​ កុមារ​គប្បី​ផឹកទឹក​ដោះ​គោ និង​ទឹក​ដោះ​គោជូរ​ គ្មាន​ស្ករ​ឬ​ស្ករ​តិច​ ទឹក​ដោះ​គោជូរ​ និង​ប្រ​ភេទ​ប្រូម៉ាត​មួយ​ចំ​នួន​ ជួយ​បង្កើន​ប្រ​ព័ន្ធ​ភាព​សុាំ​សម្រាប់​រាងកាយ​ ពីព្រោះ​មាន​ផ្ទុក​អតិសុខុម​ប្រាណ​ដែល​មាន​ប្រ​យោជន៍​ផង​។​ ចំ​ពោះ​កុមារ​ ដែល​ធាត់លើស​ទម្ងន់​ គប្បី​ផឹក​ទឹក​ដោះ​គោសម្រក​ទម្ងន់​។​

ជាន់​ទី៥៖ ខ្លាញ់​។​ កុមារ​ស្ថិត​ក្នុង​វ័យ​សិក្សា​ គប្បី​ប្រើ​ប្រាស់​ខ្លាញ់​កុំ​ឱ្យ​លើស​ពីចំ​នួន​ឯក​តាទទួល​ទាន​តាម​ការ​ផ្តល់​អនុ​សាសន៍​។​ ចំ​ពោះ​កុមារ​ដែល​ធាត់​លើស​ទម្ងន់​ គប្បី​កាត់​បន្ថយ​នូវ​មុខ​ម្ហូប​ចៀន ឬ​ចំ​ណី​អា​ហារ​ចម្អិន​ស្រាប់​ដែល​មាន​ខ្លាញ់​ច្រើន​។​

ជាន់​ទី៦៖ ស្ករ​និង​អំ​បិល​៖ កុមារ​អា​យុ​ពី ៦-១១ ឆ្នាំ​ ប្រើ​ប្រាស់​ស្ករ​ក្រោម​ ១៥ ខាំក្នុង​មួយ​ថ្ងៃ​។​ កុមារ​អា​យុ​ពី ១២-១៤ឆ្នាំ​៖ ប្រើ​ប្រាស់​ស្ករ​ក្រោម​ ២៥ ខាំក្នុង​មួយ​ថ្ងៃ​។​ កុមារ​អា​យុ​ពី ១៥-១៩ ឆ្នាំ​៖ ប្រើ​ប្រាស់​ស្ករ​ក្រោម​ ២៥ ខាំក្នុង​មួយ​ថ្ងៃ​។​ អំ​បិល​៖ គប្បី​ប្រើ​ប្រាស់​អំ​បិល​អ៊ី​អូត​។​ កុមារ​ស្ថិត​ក្នុង​វ័យ​សិក្សា​មិន​ត្រូវ​ប្រើ​ប្រាស់​លើស​ចំ​នួន​ឯក​តាដែល​មាន​ការ​ណែនាំ​ពីអំ​បិល​ ដូច​៖ កុមារ​អា​យុ​ពី ៥-១១ឆ្នាំ​៖ ប្រើ​ប្រាស់​អំ​បិល​ក្រោម​ ៤ ខាំក្នុង​មួយ​ថ្ងៃ​។​ កុមារ​អា​យុ​ពី ១២-១៤ឆ្នាំ​៖  ប្រើ​ប្រាស់​អំ​បិល​ក្រោម ​៥ ខាំក្នុង​មួយ​ថ្ងៃ​។​ កុមារ​អា​យុ​ពី ១៥-១៩ ឆ្នាំ​៖ ប្រើ​ប្រាស់​អំ​បិល​ក្រោម​ ៥ ខាំក្នុង​មួយ​ថ្ងៃ​។​

ផឹកគ្រប់​ចំ​នួន​ទឹក​៖ តម្រូវ​ការ​ទឹក​ផឹក​យោង​ទៅ​តាម​ទម្ងន់​ អា​យុ​និង​សកម្ម​ភាព​រាង​កាយ​របស់​កុមារ​។​ ក្នុង​មួយ​ឯក​តាទឹក​ប្រ​ហាក់​ប្រ​ហែល​នឹង​ ២០០ មីល្លីលីត្រ​ទឹក​។​ កុមារ​អា​យុ​ពី ៦-១១ ឆ្នាំ​៖ ផឹក​ទឹក​មធ្យម​ភាគ​ពី៦-៨ឯក​តាក្នុង​មួយ​ថ្ងៃ​។​ កុមារ​អា​យុ​ពី ១២-១៤ ឆ្នាំ​៖ ផឹកទឹក​មធ្យម​ភាគ​ពី ៨-១០ ឯក​តាក្នុង​មួយ​ថ្ងៃ​។​ កុមារ​អា​យុ​ពី ១៥-១៩ ឆ្នាំ​៖ ផឹកទឹក​មធ្យម​ភាគ​ពី ៨- ១២ ឯក​តាក្នុង​មួយ​ថ្ងៃ​។​

បង្កើន​សកម្ម​ភាព​រាងកាយ​ អាច​នឹង​ចែក​ជាច្រើន​លើក​ហាត់​ប្រាណ​ ដោយ​រយៈ​ពេល​ខ្លី​ក្នុង​មួយ​ថ្ងៃ​ហាត់​មួយ​លើក​ យ៉ាង​ហោច​ណាស់​ជាង​ ១០ នាទី​៕​

                     យោង​៖ កឹង​ធើ-ភាសា​វៀត​-  ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ