គណៈប្រតិបត្តិការសម្ព័ន្ធយុវជនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង តែងផ្លាស់ថ្មីវិធីសកម្មភាពដើម្បីទាក់ទាញសមណសិស្សចូលរួមចលនាសម្ព័ន្ធយុវជន។
សមាជិកសម្ព័ន្ធយុវជនចូលរួមប្រឡងស្វែងយល់ច្បាប់ អាស្រ័យសម្ព័ន្ធយុវជន សាលាបំផុសចលនា (រូបថតខណៈជំងឺ COVID-១៩ មិនទាន់ផ្ទុះរាលដាល)។
សមាជិកសម្ព័ន្ធយុវជនសាលាចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្ត ( រូបថតខណៈជំងឺ COVID-១៩ មិនទាន់ផ្ទុះរាលដាល)។
តាមប្រសាសន៍អ្នកគ្រូលីធីអ៊ុកក្វៀង លេខាសម្ព័ន្ធយុវជនសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បច្ចុប្បន្ន សាលាមានសមាជិកសម្ព័ន្ធយុវជនចំនួន ៦២ អង្គនិងរូប សកម្មភាពនៅ ៥ សាខាសម្ព័ន្ធយុវជន។ ជាអង្គភាពពិសេសដោយឡែក ម្ល៉ោះហើយគណៈប្រតិបត្តិការសម្ព័ន្ធយុវជន តែងផ្តោតទៅលើការអប់រំនយោបាយសតិអារម្មណ៍ដល់សម្ព័ន្ធយុវជន ដើម្បីនឹងនរសតិអារម្មណ៍ មិនងាករេទិសដៅ ឧត្តមគតិរបស់បក្ស មិនញាប់ញ័រចំពោះឧបាយកល “ប្រែប្រួលសន្តិភាព” របស់អានុភាពអមិត្តពីខាងក្រៅ; មូលអារម្មណ៍បម្រើការងាររៀនសូត្របានល្អនិងសម្រេចភារកិច្ច។ ខ្លឹមសារ ឯកសារប្រជុំសាខាសម្ព័ន្ធយុវជន តែងបានធ្វើបច្ចុប្បន្នភាពជារឿយៗ មានការផ្លាស់ថ្មីសមស្របដើម្បីអប់រំយុវជនមានការរស់នៅល្អ មានឧត្តមគតិបដិវត្តន៍ គោលជំហរនយោបាយរឹងប៉ឹងនិងពោរពេញដោយទឹកចិត្តស្នេហាជាតិ។ ជាក់ស្តែងដូច៖ ពិធីប្រឡងនិទានអំពីអ៊ំហូ ចំណាប់អារម្មណ៍អំពីលោកគ្រូអ្នកគ្រូ អំពីសាលារៀន; ប្រឡងសរសេរអំពី “គំរូឆ្នើមរៀនសូត្រនិងធ្វើតាមឧត្តមគតិសីលធម៌ ឥរិយាបថហូជីមិញ”; ស្វែងយល់អំពីទិវាបង្កើតសម្ព័ន្ធយុវជន; ប្រជុំពីបធានបទតម្រង់ទិសអាជីព៘ ម្ល៉ោះហើយតែងទាក់ទាញសមណសិស្សចូលរួម”។ ទន្ទឹមនឹងនោះ គណៈប្រតិបត្តិការសម្ព័ន្ធយុវជនសាលា បានសហការផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ។ ពិសេសគឺផ្សព្វផ្សាយពីច្បាប់បង្ការ ប្រឆាំងគ្រឿងញៀន; ច្បាប់ចរាចរណ៍ផ្លូវគោក; បញ្ហាហិង្សាក្នុងសាលា; ប្រព្រឹត្តល្មើសច្បាប់ចំពោះយុវជន តស៊ូទប់ស្កាត់និងបដិសេធរាល់ដំណឹងចចាមអារ៉ាមលើបណ្តាញសង្គម៘ ឆ្លងតាមរយៈនោះ សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹកក្នុងការប្រើប្រាស់បណ្តាញសង្គម ដឹងរបៀបដោះស្រាយរាល់ព័ត៌មានអវិជ្ជមាន ច្រានចោលនូវទស្សនៈខុសឆ្គង មួលបង្កាច់ជាដើម។ ព្រមជាមួយនោះ កំណត់ទិសដៅសម្រាប់សមណសិស្សប្រើប្រាស់បណ្តាញសង្គម ឱ្យបានសមស្រប ដើម្បីធានាពេលវេលារៀនសូត្រនិងសកម្មភាព។ ក្រៅពីនេះ គណៈប្រតិបត្តិការសម្ព័ន្ធយុវជនសាលា ថែមទាំងបំផុសចលនារួមវិភាគទានគាំទ្រជនរួមជាតិរងគ្រោះទឹកជំនន់នៅភូមិភាគកណ្ដាលពីសមាជិកសម្ព័ន្ធយុវជន បានទឹកប្រាក់សរុបជិត ១២ លានដុង។
លោកគ្រូថាច់ឫទ្ធិ នាយករងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឱ្យដឹង៖ “រាល់សកម្មភាពសម្ព័ន្ធយុវជន ជួយឱ្យសមណៈសិស្ស កកើតនូវឧត្តមគតិបដិវត្តន៍ សីលធម៌ល្អប្រសើរ ផ្នត់រស់នៅមនោសញ្ចេតនា គោរពច្បាប់ ជាជំហានៗលត់ដំចរិយាសម្បត្តិ។ ផ្តើមពីប្រសិទ្ធភាពនោះ សម្ព័ន្ធយុវជនសាលា ៣ ឆ្នាំបន្តបន្ទាប់សម្រេចកិត្តិនាមជាសម្ព័ន្ធយុវជនរឹងមាំឆ្នើម”៕
យ្វីអាញ-លីសៀ