មណ្ឌលអេកូទេសចរណ៍ប៊ឺវឡុងនៅខេត្តដុងណាយ ត្រូវបានភ្ញៀវទេសចរប្រៀបដូច“ឈូងសមុទ្រហាឡុងបំប្រួញតូច” ម្ល៉ោះហើយប្រសិនបើគ្មានឱកាសធ្វើដំណើរទៅក្វាងនិញទេ ភ្ញៀវទេសចរអាចនឹងទៅលម្ហែកាយនៅទីនេះ។
ស្ពានសាងស្នេហ៍នៅប៊ឺវឡុង។
កន្លែង”រស់ក្នុងក្ដីស្រមៃ” នៅប៊ឺវឡុង (រូបថតខណៈពេលជំងឺ COVID-១៩ មិនទាន់ផ្ទុះរាលដាល)។
សកម្មភាពកម្សាន្តសប្បាយនៅប៊ឺវឡុង (រូបថតកាលជំងឺ COVID-១៩ មិនទាន់ផ្ទុះរាលដាល)។
ជ្រុងមួយដ៏ស្ងប់ស្ងាត់នៅប៊ឺវឡុង។
មណ្ឌលអេកូទេសចរណ៍ប៊ឺវឡុង (ប៊ឺវឡុង) ស្ថិតនៅភាគខាងលិចក្រុងបៀងហ្វា ខេត្តដុងណាយ ចម្ងាយពីក្រុងហូជីមិញ ប្រមាណ ៣០ គ.ម។ ប៊ឺវឡុង មានផ្ទៃដីសរុបប្រមាណ ៨៤ ហិកតា កម្ពស់មធ្យម ១០០ ម៉ែត្របើប្រៀបនឹងកម្រិតនៃទឹកសមុទ្រ។ ពិសេស តំបន់អេកូនេះមានទាំងភ្នំនិងគុហា (ភ្នំប៊ិញដៀង និងគុហាឡុងសើុង) ម្ល៉ោះហើយទេសភាពនៅទីនេះស្រស់ត្រកាលគួរជាទីគយគន់។
កាលពីមុននេះ មណ្ឌលអេកូនេះគឺជាតំបន់ភ្នំក្រមថ្មរហោស្ថាន ត្រូវបានភូមិភាគទាញយកផលថ្ម ម្ល៉ោះហើយកកើតទៅជាស្រះទឹកដ៏ធំៗ។ ដោយឃើញទីនេះមានទាំងស្រះដងភ្នំ វត្តអារាម រូងភ្នំសមស្របដើម្បីអភិវឌ្ឍទេសចរណ៍ ម្ល៉ោះហើយខេត្តដុងណាយមានគម្រោងប្លង់កសាងតំបន់នេះឱ្យក្លាយជាតំបន់អេកូទេសចរណ៍។ល។ ក្រោយពីរយៈពេលកែប្រែ ជួសជុល ប៊ឺវឡុងកកើតបានទៅជារមណីយដ្ឋានដ៏ស្រស់ស្អាត ប្រៀបដូច “ឈូងសមុទ្រហាឡុងបំប្រួញតូច” របស់ណាមបូ។ ដំណើរការសកម្មភាពមានប្រសិទ្ធភាព ប៊ឺវឡុងជាជំហានៗ ត្រូវបានវិនិយោគបើកបន្ថែមសេវាកម្មជាច្រើន ដូច៖ ការហូបចុក លម្ហែកាយ ជួលទូក ជិះទូកក្ងាន ជួលតង់។ល។ អាចឆ្លើយតបតាមតម្រូវការភ្ញៀវទេសចរដែលមកទស្សនាកម្សាន្ត ម្ល៉ោះហើយមណ្ឌលអេកូទេសចរណ៍នេះមានភ្ញៀវមកកម្សាន្តច្រើនកុះករ ពិសេសគឺនៅថ្ងៃចុងសប្តាហ៍។
ភ្ញៀវទេសចរអាចធ្វើដំណើរទៅប៊ឺវឡុងបានគ្រប់ពេលក្នុងឆ្នាំ ពីព្រោះនៅទីនេះតិចមានភ្លៀងរលឹម។ ថ្វីត្បិតដូច្នោះ តែឱកាសដែលល្អបំផុតសម្រាប់ភ្ញៀវទេសចរ គឺចាប់ពីខែធ្នូរហូតដល់ខែមេសាឆ្នាំក្រោយ ពីព្រោះអាកាសធាតុល្អងាយស្រួលដល់សកម្មភាពនៅទីលានខាងក្រៅ និងថតរូបបានស្អាត។ មណ្ឌលអេកូនេះ មានទីតាំងជាច្រើន “រស់ក្នុងក្ដីស្រមៃ” គួរជាទីមនោរម្យ ដូចជាស្រះឡុងអឹង ស្រះឡុងវឹង ស្ពានសាងស្នេហ៍ ដើម្បីបម្រើភ្ញៀវទេសចរយុវវ័យ ប៊ឺវឡុងនៅទាំងកសាងមណ្ឌលកម្សាន្តជាច្រើន មានដូចរថយន្តអគ្គិសនី រោងកូនបាល់ចង្អូរស្គីរំអិលខ្លួនពោងបណ្តែតទឹក៘ ខណៈពេលហេវហត់ ភ្ញៀវទេសចរអាចនឹងក្រាលផ្ទាំងកៅស៊ូ អង្គុយលម្ហែក្រោមម្លប់ឈើធំៗត្រជាក់ស្រួល ឬក៏ឆ្ពោះទៅកាន់វត្តប៊ឺវផុង កោតឺ ដើម្បីមានអារម្មណ៍ស្ងប់ស្ងាត់ ហើយស្តាប់ស្នូរជួងបន្លឺឡើងល្វើយៗនាពេលរសៀល៕
ហាថាញ-លីសៀ