27/12/2021 - 10:11

មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​

ក្រៅ​ពីអនុ​វត្ត​ភារ​កិច្ច​នយោ​បាយ​ កសាង​ គ្រប់​គ្រង​និង​ការ​ពារ​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ត្រា​វិញ​ ថែម​ទាំង​អនុ​វត្ត​មាន​ប្រ​សិ​ទ្ធភាព​នូវ​កម្ម​វិធី​គិត​គូរ​ ឧបត្ថម្ភ​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​លំ​នឹង​ជីវ​ភាព​ទៀត​ផង​។​ល។​

កម្មា​ភិបាល​យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​កំ​ពង់​ផែត្រឿង​ឡុង​ហ្វា ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​ប្អូន​ឡឹម​ត្រេវ​យី (កូន​របស់​លោក​ឡឹម​ក្វឹក​កឿង​) លើក​ទឹក​ចិត្ត​ប្អូន​បន្ត​សិក្សា​មហា​វិទ្យា​ល័យ​ សាលា​នាយ​ទា​ហាន​កាំភ្លើង​ធំ​។​

អង្គ​ភាព​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​រៀប​ចំ​ផ្សព្វ​ផ្សាយ​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ដែល​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​សុខុមាល​ភាព​សង្គម​ដល់​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ដូច​៖ គោល​នយោ​បាយ​ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​សុខា​ភិបាល​ និង​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​។​ល។​ ឆ្លង​តាម​រយៈ​នោះ​ ប្រ​ទះ​ឃើញ​នូវ​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​ជា​ច្រើន​ ដូច​៖ “បន្ទប់​ពិនិត្យ​ជំងឺ​យោធា​ប្រ​ជា​ជន​គួបផ្សំ​” រៀប​ចំ​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ជាង​ ៣១០.២២១ លើក​នាក់​ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ចំ​នួន​ ១២.៤២៣ លើក គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​ ៨៧០ លាន​ដុង​; ចលនា​ប្រ​ជា​ជន​អនុវត្ត​ផែន​ការ​គ្រួ​សារ​បាន​ចំ​នួន​ ២៣.៣១៥ គ្រួ​សារ​; ចាក់​ថ្នាំ​បង្ការ​បើក​ទូលាយ​ ជូន​កុមារ​និង​ស្រ្តីចំ​នួន​ ១០២.៤៣៤ លើក​នាក់​; ជ្រលក់​ថ្នាំ​មុង​បង្ការ​មូសជូន​ប្រ​ជា​ជន​ចំ​នួន​ ៦៨.៤០០ គ្រួ​សារ​។​

ដោយ​ឡែក​ទម្រង់​ “ខាប់​អង្ករ​សប្បុរស​ធម៌​” អង្គ​ភាព​បាន​ចលនា​កម្មា​ភិបាល​ យុទ្ធ​ជន​ រៃអង្គាស​ ផ្តល់​ជូន​អង្ករ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​ខ្លាំង​ មធ្យម​ភាគ​ក្នុង​មួយ​ខែផ្តល់​ជូន​ពី ៣០-៤០ គីឡូ​ក្រាម​អង្ករ​។​ ចាប់​ពីឆ្នាំ​ ២០១៦ មក​ទល់​ពេល​នេះ​ អង្គ​ភាព​បាន​ឧបត្ថម្ភ​អង្ករ​ជាង​ ៤,១ តោន​។​ អនុវត្ត​កម្ម​វិធី​“ជំរុញ​ដំណើរ​ប្អូន​ទៅ​សាលា​” អង្គ​ភាព​បាន​ទទួល​គាំ​ពារ​សិស្ស​ ៣៤ នាក់​ ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​ខ្លាំង​ សិស្ស​កំ​ព្រា​គ្មាន​ទីពឹង​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ៥០០.០០០ ដុង​/ខែ។​ តាំង​ពីឆ្នាំ​ ២០១៩ មក​ទល់​ពេល​នេះ​ បណ្ដា​អង្គ​ភាព​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​ទទួល​ប្អូន​ៗ​ ៤ នាក់​ធ្វើ​ជា “កូន​ធម៌​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​” ។​ ឱកាស​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​ បុណ្យ​សំ​ពះ​ព្រះ​ខែ ទិវា​កុមារ​អន្តរជាតិ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​។​ល។​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​បាន​សហការ​ជា​មួយ​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ភូមិ​ភាគ​ និង​សាលា​រៀន​លើ​ភូមិ​សាស្ត្រ​ ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​សិស្សា​នុ​សិស្ស​ ដោយ​ទឹក​ប្រាក់​សរុប​ជាង​ ៦៤ លាន​ដុង​។​ ពិសេស​ កម្មា​ភិបាល​យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ថែម​ទាំង​ចំ​ណាយ​កម្លាំង​ពលកម្ម​ ១២០ ថ្ងៃ​ ជួស​ជុល​បន្ទប់​រៀន​ចំ​នួន​ ១០; ជូន​សិក្ខូប​ករណ៍​ដល់​សិស្សា​នុ​សិស្ស​គិត​ជាទឹក​ប្រាក់​សរុប​ជាង​ ២១៨ លាន​ដុង​។​ល។​ អនុវត្ត​ទម្រង់​ “ព្រួត​ដៃ​ការ​ពារ​បរិស្ថាន​ជីវ​ចម្រុះ​សមុទ្រ​បៃតង​ ស្អាត​” អង្គ​ភាព​បាន​រៀប​ចំ​យុទ្ធ​នាការ​សម្អាត​សមុទ្រ​បាន​ចំ​នួន​ ១១៤ លើ​ក ទាក់​ទាញ​កម្មា​ភិបាល​ សម្ព័ន្ធ​យុវ​ជន​ សមាជិក​សមាគម​និង​ប្រ​ជា​ជន​ភូមិ​ភាគ​ចូល​រួម​ចំ​នួន​ ៤.៤០០ លើក​នាក់​; វិនិច្ឆ័យ​កាក​សំ​ណល់​គ្រប់​ប្រ​ភេទ​ប្រ​មាណ​ ៤១ តោន​ សម្អាត​ឆ្នេរ​សមុទ្រ​ប្រ​វែង​ជាង​ ៤៤គ.ម; ផ្សព្វ​ផ្សា​យ ចលនា​ប្រ​ជា​ជន​ ៧.៧៦៧ គ្រួ​សារ​ចុះ​កិច្ច​សន្យា​ការ​ពារ​បរិស្ថាន​សមុទ្រ​។​ល។​

អនុ​សេនីយ៍​ឯក​ ត្រឹង​វ៉ាន់​តឺ ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​កំ​ពង់​ផែ​ត្រឿង​ឡុង​ហ្វា ឱ្យ​ដឹង​៖  “អនុវត្ត​ពាក្យ​ស្លោក​សកម្ម​ភាព​ “ប៉ុស្តិ៍​ជាផ្ទះ​ ព្រំ​ដែន​ជាភូមិ​ស្រុក​ ជន​រួម​ជាតិ​ភាគ​តិច​ជាបង​ប្អូន​សាច់​ញាតិ​” កម្មា​ភិបាល​ យុទ្ធ​ជន​មាន​ការ​ឯក​ភាព​ខ្ពស់​អំ​ពី​ស្មារ​តី​ភ្ញាក់​រលឹក​ ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុ​វត្ត​គោល​នយោ​បាយ​សុខុមាល​ភាព​សង្គម​ គិត​គូរ​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ ចូល​រួម​បង្ការ​ ជំនះ​គ្រោះ​ធម្ម​ជាតិ​ - ស្វែង​រកជួយ​សង្គ្រោះ​”៕​

  យោង​តាម​៖ កាសែត​ត្រា​វិញ​ - លីសៀ

ចែករំលែកអត្ថបទ