កីឡា - ទេសចរណ៍ ទេសចរណ៍

13/12/2021 - 08:37

ដើម​ឈើ​ទាល​មាន​អា​យុ​វែង​កម្រ​មាន​នៅ​ត្រា​វិញ​

នៅ​ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ មាន​ដើម​ឈើ​ទាល​មួយ​ដើម​មាន​អា​យុ​កាល​ជាង​ ៧០០ ឆ្នាំ​ ផ្សារ​ភ្ជាប់​នឹង​ប្រវត្តិ​រឿង​និទាន​ដ៏​អស្ចារ្យ​ ទាក់​ទាញ​មនុស្ស​ជាច្រើន​មក​ទស្សនា​និង​ធ្វើ​សក្ការ​បូជា​។​

រូប​ភាព​មួយ​ចំ​នួន​នៃ​ដើម​ឈើ​ទាលដែល​មាន​អា​យុ​វែង​។​

ដើមឈើ​នេះ​ស្ថិត​នៅ​ក្បែរ​ផ្លូវ​សើុង​ថុង (សង្កាត់​ ៧ ក្រុង​ត្រា​វិញ​) មាន​មែក​គ្រប​ដណ្ដប់​ប្រ​មាណ​ ១.០០០ ម៉ែ​ត្រការ៉េ​ កម្ពស់​ប្រ​ហែល​ ២៥ ម៉ែ​ត្រ គល់​ទំ​ហំ​ប្រ​មាណ​ ៧ ម៉ែ​ត្រ។​ តាម​សម្ដី​ប្រ​ជា​ជន​នៅ​ទីនេះ​ ដើម​ឈើ​ទាលនេះ​មាន​អា​យុ​កាល​ប្រ​ហែល​ ៧០០-៨០០ឆ្នាំ​។​ មាន​ប្រ​វត្តិ​រឿង​និទាន​ជាច្រើន​ត្រូវ​បាន​ប្រ​ជា​ជន​និយាយ​តៗ​គ្នា​ តែមិន​ទាន់​បញ្ជាក់​ច្បាស់​លាស់​។​ មាន​អ្នក​ខ្លះ​និយាយ​ថា​ ដើម​ឈើ​ទាលត្រូវ​បាន​ដាំ​បញ្រ្ចាស់​ចុង​ជា​ច្រើន​ដើម​ ប៉ុន្តែ​រស់​បាន​តែមួយ​ដើម​ ហើយ​មាន​រូប​ភាព​ចម្លែក​ដូច​បច្ចុប្បន្ន​។​ ដោយ​សារ​ដើម​ធំ​ខ្ពស់​ ម៉្លោះ​ហើយ​ក្នុង​សម័យ​តស៊ូ​ប្រ​ឆាំង​អា​មេរិក​ ដើម​នេះ​គឺ​ជាកន្លែង​ចង​ទង់​បដិវត្តន៍។​ ភាគី​សត្រូវ​ឃើញ​ផ្ទុះ​កំ​ហឹង​បាន​កាប់​រំលំ​ជាច្រើន​លើក​តែ​មិន​បាន​សម្រេច​។​ ពិសេស​មាន​មនុស្ស​ ២ នាក់​ដែល​អារ​ដើម​នេះ​ផ្ទាល់​ ក៏​ស្លាប់​ដោយ​មិន​ដឹង​មូល​ហេតុ​ រឿង​នេះ​បាន​គេនិយាយ​តៗ​គ្នា​ថា​ ដើម​ឈើ​ទាល​ស័ក្តិ​សិទ្ធិ​ណាស់​ ដូច្នេះ​តាំង​ពីនោះ​មាមីង​នាំ​គ្នា​មក​ធ្វើ​សក្ការ​បូជា​រហូត​មក​ទល់​បច្ចុប្បន្ន​។​

ពេល​ធ្វើ​ផ្លូវ​សើុង​ថុង ភូមិ​ភាគ​ក៏​ធ្វើ​ ”ចៀស​” ដើម​ឈើ​ទាល​នេះ​។​  បច្ចុប្បន្ន​ នៅ​ក្បែរ​ដើម​ឈើ​ទាល​មាន​ខ្ទម​អ្នក​តាមួយ​ដ៏​សម​រម្យ​សម្រាប់​ភ្ញៀវ​ចតុទ្ទិស​មក​ទស្សនា​ធ្វើ​សក្កា​របូជា​។​ ភាព​អស្ចារ្យ​នៃ​ដើម​ឈើ​ទាល​នេះ​គឺ​សាច់​រមួល​តាំង​ពីគល់​ដល់​មែក ខណៈ​ពេល​ដើម​ឈើ​ជុំ​វិញ​សុទ្ធ​តែ​ដុះ​ឡើង​ត្រង់​ធម្ម​តា​។​ ដោយ​សារ​ដើម​ឈើ​ធំ​ត្រមែង​ត្រមោង​ បង្កើត​ទៅ​ជារូប​ភាព​ប្លែក​ៗ​ គន់​គាប់​នេត្រា​។​ អ្នក​ជំនាញ​ខាង​ព្រៃ​ឈើ​ជន​ជាតិ​អូស្រ្តាលី​ម្នាក់​ ពេល​មក​ទស្សនា​ពិនិត្យ​សង្កេត​បាន​ឱ្យ​ដឹង​ថា​ ដើម​ឈើ​ទាល​ដ៏​អស្ចារ្យ​នេះ​មាន​តែ​មួយ​ដើម​គត់​នៅ​អា​ស៊ី​អា​គ្នេយ៍។​ បច្ចុប្បន្ន​ មាន​ភ្ញៀវ​ទេស​ចរ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​ទស្សនា​ដើម​ឈើ​ទាលនេះ​យ៉ាង​ច្រើន​កុះ​ករ៕​ 

             យោង​៖ baocantho.com.vn-មុនី​

ចែករំលែកអត្ថបទ