មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

13/12/2021 - 08:37

អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

មក​កាន់​អនុ​សង្កាត់​ ១០ សង្កាត់​ ៩ ក្រុង​ត្រា​វិញ​ ខេត្ត​ត្រា​វិញ​ សួរ​រក​លោក​ថាច់​ឡេ មាមីង​នៅ​ទីនេះ​អ្នក​ណាក៏​ស្គាល់​ទាំង​អស់​។​ ពីព្រោះ​គាត់​តែង​ជួយ​ឧបត្ថម្ភ​គាំ​ពារ និង​ចលនា​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​សកម្ម​ក្នុង​ការ​ផលិត​ ដើម្បី​លើក​កម្ពស់​ជីវ​ភាព​គ្រួ​សារ​និង​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​។​

 ផ្លូវ​បេតុង​ដែល​គ្រួ​សារ​លោក​ថាច់​ឡេ បរិច្ចាគ​ដី​កសាង​។​

លោក​ថាច់​ឡេ ឱ្យ​ដឹង​៖ “ខ្ញុំ​និង​គ្រួ​សារ​តែង​ខិត​ខំ​ធ្វើ​ជាគំ​រូ​ល្អ​នៅ​រាល់​បញ្ហា​ក្នុង​សង្គម​ គោរព​បាន​ល្អ​នូវ​គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​។​ ព្រម​ជា​មួយ​នោះ​ ធ្វើ​គំ​រូ​ក្នុង​ការ​រួម​វិភាគ​ទាន​កម្លាំង​ពល​កម្ម​ ទ្រព្យ​សម្បត្តិ​ដើម្បី​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​។​ ជាក់​ស្ដែង ​គ្រួ​សារ​ខ្ញុំ​ឈាន​មុខ​ក្នុង​ការ​បរិច្ចាគ​ដី​ជាប់​ថ្នល់​ជាង​ ១៣២ម២ គិត​តម្លៃ​ជាង​ ៣៥០ លាន​ដុង​ ដើម្បី​រដ្ឋ​ធ្វើ​ផ្លូវ​គមនា​គមន៍​”។​

លោក​ថាច់​ឡេ ជាអ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ គាត់​តែង​សកម្ម​ចលនា​ប្រ​ជា​ជន​អនុវត្ត​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ កសាង​ជន​បទ​ថ្មី​ បង្វែរ​រចនា​សម្ព័ន្ធ​កសិកម្ម​ អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​កម្ម​ អភិ​វឌ្ឍសេដ្ឋ​កិច្ច​ សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​គ្រួ​សារ​ ដើម្បី​លើក​កម្ពស់​ជីវ​ភាព​។​ ក្រៅ​ពីនោះ​ លោក​ថាច់​ឡេ នៅ​ទាំង​សហការ​ជា​មួយ​នឹង​ព្រះ​ចៅ​អធិ​ការ​វត្ត​ចម្បកមាស​ (ខឿន​) ចលនា​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ដល់​ព្រះ​សង្ឃ​ និង​មាមីង​ពុទ្ធ​បរិស័ទ​ក្នុង​ចំ​ណុះ​ជើង​វត្ត​ទៀត​ផង​។​ ព្រម​ជា​មួយ​នោះ​ ចលនា​ប្រ​ជា​ជន​ អនុ​វត្ត​នូវ​ការ​ចលនា​កសាង​ជីវ​ភាព​វប្ប​ធម៌​នៅ​តំ​បន់​តាំង​ទីលំ​នៅ​ កសាង​ជន​បទ​ថ្មី​។​ ពិសេស​គឺ​ចលនា​វត្ត​និង​មាមីង​ពុទ្ធ​បរិស័ទ​ បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ អនុ​វត្ត​សារ​ ៥K របស់​ក្រសួង​សុខា​ភិបាល​។​ ផ្តើម​ពីនោះ​ ស្មារ​តី​យល់​ដឹង​បង្ការ​ប្រ​ឆាំង​ជំងឺ​ឆ្លង​រាល​ដាល​របស់​មាមីង​ពុទ្ធ​បរិស័ទ​កាន់​តែបាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គាត់​នៅ​ទាំង​ចលនា​វត្ត​ ពុទ្ធ​បរិស័ទ​ និង​សប្បុរស​ជន​រួម​វិភាគ​ទាន​អំ​ណោយ​ជាច្រើន​ចំ​ណែក​ជូន​ដល់​ប្រ​ជា​ជន​នៅ​ទីតាំង​បិទ​ខ្ទប់​ និង​មណ្ឌល​ធ្វើ​ចត្តា​ឡីស័ក។​

លោក​ង្វៀង​យ្វី​ថាវ សមាជិក​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​ ៧ បញ្ជាក់​ឱ្យ​ដឹង​៖ “លោក​ថាច់​ឡេ មិន​ត្រឹម​តែជា​គំ​រូ​ឈាន​មុខ​ក្នុង​ការ​ចលនា​របស់​ភូមិ​ភាគ​ប៉ុណ្ណោះ​ទេ គាត់​នៅ​ទាំង​សកម្ម​ឃោស​នា ចលនា​គ្រួ​សារ​និង​មាមីង​នៅ​ភូមិ​ភាគ​ធ្វើ​តាម​ទៀត​ផង​។​ គាត់​តែង​ម្ចាស់​ការ​ចូល​រួម​ផ្តល់​ យោបល់​ជាមួយ​នឹង​អង្គ​ការ​មហា​ជន​ និង​មាន​ប្រ​ជា​ប្រិយ​ក្នុង​សហគមន៍ តែង​បាន​មាមីង​ខ្មែរ​មក​រកដើម្បី​រ៉ាយ​រាប់​ប្រាប់​អំ​ពី​មតិ ​គោល​បំ​ណង​។​ គាត់​បាន​ចលនា​មាមីង​បរិច្ចាគ​ដី​ កម្លាំង​ពលកម្ម​កសាង​ផ្លូវ​បេតុង​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​កាន់​តែសម្បូរ​សប្បាយ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”៕​

                                  សើុង​ម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ