មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/10/2021 - 08:57

គិត​គូរ​ការ​ងារ​សាសនា​ ការ​ងារ​សង្គម​

អស់​រយៈ​ពេល​ជាង​ ២២ ឆ្នាំ​ ព្រះ​ចៅ​អធិ​ការ​វត្ត​មជ្ឈិមា​រាម (ជ្រោយ​ទឹម​ចាស់​) សង្កាត់​ទី ១០ ក្រុង​សុក​ត្រាំង​ ខេត្ត​សុក​ត្រាំង​ ព្រះ​តេជព្រះ​គុណ​លីឌាង តែង​យក​ព្រះ​ទ័យ​គិត​គូរ​ដល់​ការ​បួស​រៀន​របស់​ព្រះ​សង្ឃ​ កសាង​វត្ត​អា​រាម​ និង​ជួយ​មាមីង​ពុទ្ធ​បរិស័ទ​ក្រី​ក្រ។​ល។​

ព្រះ​តេជព្រះ​គុណ​ លីឌាង។​

ឆ្នាំ​ ១៩៨២ ព្រះ​តេជព្រះ​គុណ​ លីឌាង បាន​ចូល​សាង​ផ្នួស​បួស​រៀន​នៅ​វត្ត​ជ្រោយ​ទឹម​ចាស់​។​ លុះ​ដល់​ឆ្នាំ​ ១៩៩៧ ព្រះ​តេជព្រះ​គុណ​លីឌាង ត្រូវ​បាន​គណៈ​កម្ម​ការ​វត្ត​និង​មាមីង​ពុទ្ធ​បរិស័ទ​ទំ​នុក​ចិត្ត​ តែង​តាំង​ធ្វើ​ជាព្រះ​ចៅ​អធិ​ការ​វត្ត​ រហូត​មក​ទល់​សព្វ​ថ្ងៃ​។​ ព្រះ​អង្គ​រួម​ជា​មួយ​គណៈ​កម្ម​ការ​វត្ត​បវារណា​មាមីង​ពុទ្ធ​បរិស័ទ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ រួម​វិភាគ​ទាន​ទឹក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុង​ ដើម្បី​កសាង​ក្លោង​ទ្វារ​ ទីធ្លាវត្ត​ កុដិ​ សាលា​។​ល។​ ពិសេស​ វត្ត​កំ​ពុង​កសាង​ព្រះ​វិហារ​ គិត​ជាទឹក​ប្រាក់​ជាង​ ១០ ពាន់​លាន​ដុង​ ដែល​ពុទ្ធ​បរិស័ទ​រួម​វិភាគ​ទាន​។​ តាម​ការ​គ្រោង​ទុក​ ព្រះ​វិហារ​នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​ ២០២៣។​ ព្រះ​តេជ​ព្រះ​គុណ​លីឌាង មាន​ថេរដី​កា​ “អា​ត្មា​តែង​យក​ព្រះ​ទ័យ​គិត​គូរ​ដល់​ការ​សិក្សា​រៀន​សូត្រ​របស់​ព្រះ​សង្ឃ​ និង​ការ​កសាង​វត្ត​អា​រាម​ឱ្យ​បាន​សម​រម្យ​។​ បច្ចុប្បន្ន​ វត្ត​ជ្រោយ​ទឹម​ចាស់​មាន​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​បាន​និមន្ត​ទៅ​សិក្សា​ថ្នាក់​ពុទ្ធិក​បឋម​សិក្សា​ និង​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​។​ អា​ត្មា​ភាព​ខិត​ខំ​ប្រឹង​ប្រែង​កសាង​វត្ត​មាន​សោ​ភណ​ភាព​ស្រស់​ស្អាត​ និង​អភិ​រក្ស​តម្លៃ​វប្ប​ធម៌​ខ្មែរ​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​កម្សាន្ត​”។​

ព្រះ​តេជព្រះ​គុណ​ លីឌាង ផ្តល់​ជូន​នំនិង​គ្រឿង​ភេសជ្ជៈ​ដល់​មូល​ដ្ឋាន​ធ្វើ​ចត្តាឡីស័កប្រ​មូល​ផ្តុំ​ ដើម្បី​ឧបត្ថម្ភ​ប្រ​ជា​ជន​មក​ពី​តំ​បន់​ជំងឺ​។​

សាង​ផ្នួស​បួស​រៀន​រយៈ​ពេល​ជាង​ ៤០ វស្សា​ ព្រះ​អង្គ​តែង​គិត​គូរ​ការ​ងារ​សាសនា​ ការ​ងារ​សង្គម​ ដោយ​ចលនា​ពុទ្ធ​បរិស័ទ​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ ដើម្បី​មាន​ជីវ​ភាព​ធូរ​ធារ។​ ទង្វើ​ល្អ​របស់​ព្រះ​អង្គ​រីក​សាយ​ភាយ ត្រូវ​បាន​មាមីង​ពុទ្ធ​បរិស័ទ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ទំ​នុក​ចិត្ត​ ម្ល៉ោះ​ហើយ​មាមីង​ខ្នះ​ខ្នែង​រួម​វិភាគ​ទាន​ ដើម្បី​កសាង​វត្ត​អា​រាម​និង​ជួយ​អ្នក​ក្រី​ក្រ​នៅ​ភូមិ​ស្រុក​។​ ជាក់​ស្តែង​ ព្រះ​អង្គ​ចលនា​បាន​អង្ករ​ជាង​ ៩ តោន​ មីរាប់​រយ​កែស​ និង​សម្ភារៈ​ប្រើ​ប្រាស់​ផ្សេង​ៗ​ ដើម្បី​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ មាន​ជីវ​ភាព​ក្រលំ​បាក​ដែល​រង​ប៉ះ​ពាល់​ដោយ​ជំងឺ​ COVID-១៩។​ ជាពិសេស​ ព្រះ​តេជព្រះ​គុណ​ ថែម​ទាំង​ចលនា​ពុទ្ធ​បរិស័ទ​ឧបត្ថម្ភ​ចំ​ណី​អា​ហារ នំបុ័ង ផ្លែ​ឈើ​ និង​ទឹក​សុទ្ធ​។​ល។​ ដល់​ប្រ​ជា​ជន​មក​ពី​តំ​បន់​ជំងឺ​ដែល​ធ្វើ​ចត្តាឡីស័កនៅ​សាលា​បឋម​សិក្សា​សង្កាត់​ទី ១០។​

លោក​ ង្វៀង​វៀត​យុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ទី ១០ ឱ្យ​ដឹង​៖ “ព្រះ​តេជ​ព្រះ​គុណ​លីឌាង គឺ​ជាគំ​រូ​ឆ្នើម​ក្នុង​ការ​អនុវត្ត​ល្អ​ការ​ងារ​សាសនា​ បំ​ពេញ​ល្អ​ការ​ងារ​សង្គម​។​ ព្រះ​អង្គ​ចលនា​ពុទ្ធ​បរិស័ទ​គិត​គូរ​ដល់​អ្នក​ក្រ ដែល​រង​ប៉ះ​ពាល់​ដោយ​ជំងឺ​ COVID-១៩។​ សំ​ខាន់​ គឺ​ការ​ផ្សព្វ​ផ្សាយ ចលនា​មាមីង​ខ្មែរ​អនុវត្ត​ល្អ​គោល​មាគ៌ា​ គោល​ការណ៍​របស់​បក្ស​   ក្រឹត្យ​ច្បាប់​របស់ រដ្ឋ​។​ ជាក់​ស្តែង​ ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​កន្លង​ហើយ​ មាមីង​ខ្មែរ​ក្នុង​សង្កាត់​ទី ១០ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​សារ​ ៥K អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩”៕

​              យ្វីអាញ-លីសៀ

  

  

ចែករំលែកអត្ថបទ