វត្តអារាមគឺជាមជ្ឈមណ្ឌលសកម្មភាពសាសនា វប្បធម៌របស់ជនរួមជាតិខ្មែរ។ ព្រោះហេតុនោះ ការអភិរក្សនូវតម្លៃវប្បធម៌ប្រពៃណី តែងបានវត្តទក្ខិណនិកាយខ្មែរនៅខេត្តសុកត្រាំងយកចិត្តទុកដាក់អនុវត្តយ៉ាងល្អប្រសើរ។
ទូក-ងតែងបានរក្សាទុកក្នុងវត្តអារាម (ពិធីដាក់ទូក-ងចុះទឹកនៅវត្តពពុះទឹក)។
វត្តជ្រោយទឹមចាស់ នៅសង្កាត់ ១០ ក្រុងសុកត្រាំង ខេត្តសុកត្រាំង ជាវត្តមួយក្នុងចំណោមវត្តខ្មែរទាំងឡាយដែលរក្សាបានក្រុមទូក-ង ជាច្រើនឆ្នាំមក។ ថវិកាបោះទូក-ង និងសម្រាប់ការហាត់សម អុំប្រណាំង គឺអាស្រ័យពុទ្ធបរិស័ទព្រួតដៃគ្នារួមវិភាគទានទាំងអស់ ដើម្បីអភិរក្សវិញ្ញាសាកីឡាប្រពៃណីរបស់ជនជាតិ។ វត្តនៅទាំងមានក្រុមភ្លេងពិណពាទ្យប្រគំកំដរក្នុងឱកាសថ្ងៃបុណ្យទានប្រពៃណីរបស់ជនរួមជាតិក្នុងវត្តនិងនៅតាមភូមិស្រុកទៀតផង។ ព្រះតេជព្រះគុណលីឌាង ព្រះចៅអធិការវត្តជ្រោយទឹមចាស់ មានថេរដីកា៖ “ចំពោះវត្តនិងភូមិស្រុក ឱ្យតែឮសូរភ្លេងពិណពាទ្យបន្លឺឡើង គឺជាសញ្ញាប្រាប់ថាមានគេធ្វើបុណ្យ ដូចបុណ្យផ្កា បុណ្យសព។ល។ រីឯប្រណាំងទូក-ង គឺជាវិញ្ញាសាកីឡាប្រពៃណីបានជនរួមជាតិខ្មែរស្រឡាញ់ពេញចិត្តបំផុត ម្ល៉ោះហើយវត្តតែងបញ្ចេញកម្លាំងអភិរក្សវង់ភ្លេង ពិណពាទ្យនិងទូក-ងក្នុងអំឡុងពេលជាច្រើនឆ្នាំមកនេះ”។ ចំណែកព្រះតេជព្រះគុណ ឡឹមចន្ទសំណាង ព្រះចៅអធិការរងវត្តព្រែកអណ្តើក ឃុំថាញ់ភូ ស្រុកមីស្វៀង មានថេរដីកា៖ “ច្រើនឆ្នាំមកនេះ វត្តបានអភិរក្សវង់ភ្លេងពិណពាទ្យ របាំឆៃយុាំ ក្បាំងមុខ មកុដ និងសម្លៀកបំពាក់របាំ។ អាត្មាភាពនៅទាំងអញ្ជើញគ្រូមកបង្រៀនភ្លេងពិណពាទ្យ និងរបាំឆៃយុាំដល់ពុទ្ធបរិស័ទ កូនសិស្សទៀតផង។ ក្នុងថ្ងៃបុណ្យទាន ឬមាមីងពុទ្ធបរិស័ទធ្វើបុណ្យអ្វីម្យ៉ាង តែងមានវត្តមានក្រុមភ្លេងពិណពាទ្យ ក្រុមរបាំ ឆៃយុាំលេងកំដរ ហេតុនោះបានរួមចំណែកអភិរក្សកេរដំណែលរបស់ជនជាតិផង ដើម្បីពុទ្ធបរិស័ទបានកម្សាន្តអារម្មណ៍ បន្ទាប់ពីការពលកម្មនឿយហត់ផង”។
លោកត្រឹងថាញ់លីម នាយករងមន្ទីរវប្បធម៌-កីឡានិងទេសចរណ៍ខេត្តសុកត្រាំង គូសបញ្ជាក់៖ “សិល្បៈប្រគំភ្លេងពិណពាទ្យ” “សិល្បៈរបាំប្រជាប្រិយខ្មែររាំវង់” “សិល្បៈរបាំ” និង “សិល្បៈល្ខោនយូរកេរ” បានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ និងពិធីប្រណាំងទូក-ង ប្រពៃណីរបស់ជនរួមជាតិខ្មែរ ក៏បានទទួលស្គាល់ជាពិធីបុណ្យធំថ្នាក់តំបន់។ សមិទ្ធផលនេះគឺ អាស្រ័យការព្រួតដៃអភិរក្សវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ ក្នុងនោះមានការរួមចំណែកដ៏ធំធេងពីវត្តអារាមនានា។ ពីព្រោះវត្តខ្មែរមិនត្រឹមតែជាកន្លែងសកម្មភាពសាសនាប៉ុណ្ណោះទេ នៅទាំងជាកន្លែងអភិរក្សវប្បធម៌របស់ជនជាតិខ្មែរទៀតផង”៕
លីធាន-វិមាន