ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/10/2021 - 07:20

អាង​យ៉ាង​៖

​ អភិវឌ្ឍន៍​ទេស​ចរណ៍​ផ្សារភ្ជាប់​នឹង​ភូមិ​របរ​របស់​ជន​ជាតិ​ភាគ​តិច​

យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​ រយៈ​ពេល​កន្លង​ ខេត្ត​បាន​ផ្សព្វ​ផ្សាយ​សកម្ម​ភាព​ជា​ច្រើន​ ស្តីពី​ការ​អភិវឌ្ឍ​ទេស​ចរណ៍​ផ្សារ​ភ្ជាប់​នឹង​ភូមិ​របរ​របស់​ជន​ជាតិ​ភាគ​តិច​។​ តាម​រយៈ​នោះ​ ខេត្ត​បាន​ឧបត្ថម្ភ​កសាង​បន្ទប់​ដាក់​តាំង​បង្ហាញ​ ឧទ្ទេស​នាម​ផលិត​ផលផ្សារ​ភ្ជាប់​នឹង​ដំណើរ​ទេស​ចរណ៍​និង​គោល​ដៅ​ទេស​ចរណ៍​សម្រាប់​ភូមិ​របរ​ត្បាញ​ហូល​ផា​មួង​ខ្មែរ​វ៉ាន់​យ៉ាវ (ស្រុក​ទ្រីតូង​) ជា​មួយ​ទឹក​ប្រាក់​ចំ​នួន​ ៥០០ លាន​ដុង​។​ បើក​វគ្គ​បណ្តុះ​បណ្តាល​ហ្វឹក​ហ្វឺន​បច្ចេក​ទេស​ និង​បណ្តុះ​បណ្តាល​របរ (ធ្វើ​ស្ករ​ត្នោត​ ត្បាញ​ហូល​ផា​មួង ជាង​ឈើ​ជា​លក្ខណៈ​គ្រួ​សារ​ និង​ប៉ាក់) បាន​ ៧ វគ្គ​ មាន​សិក្ខា​កាម​ ២១០ នាក់​ ជា​មួយ​ទឹក​ប្រាក់​សរុប​ ២៨០ លាន​ដុង​។​ ក្រៅ​ពី​នោះ​ ផ្នែក​សមត្ថ​កិច្ច​ខេត្ត​បាន​រចនា​ប្លង់​និង​ចែក​ចាយ​ខិត្ត​ប័ណ្ណ​និង​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ពីផលិត​ផល​ភូមិ​របរ និង​ផលិត​ផល​សិប្ប​កម្ម​វិចិត្រ​​សិល្បៈ​ និង​ផលិត​ផល​ពិសេស​ៗ​របស់​ខេត្ត​អាង​យ៉ាង​។​ ជា​រៀង​រាល់​ឆ្នាំ​ ខេត្ត​នៅ​ទាំង​ឧបត្ថម្ភ​ដល់​មូល​ដ្ឋាន​ឧស្សាហ​កម្ម​ - សិប្ប​កម្ម​ខ្នាត​តូច ចូល​រួម​តាំង​ពិព័រណ៍​ផ្សារ​ណាត់​។​ កិច្ច​ប្រ​ជុំ​ទំ​នាក់​ទំ​នង​ពាណិជ្ជ​កម្ម​ ចង​សម្ព័ន្ធ​ការ​ផ្គត់​ផ្គង់​និង​តម្រូវ​ការ​ជំ​រុញ​ផលិត​ផល​របស់​ខេត្ត​ទៅ​កាន់​ទីផ្សារ​នៅ​ភូមិ​ភាគ​ខាង​ជើង​ ភូមិ​ភាគ​កណ្តាល​ តីង្វៀង​ និង​ក្រុង​ហូជី​មិញ​។​ ចាត់​តាំង​បន្ទប់​ដាក់​តាំង​ ឧទ្ទេស​នាម​...។​ល។​

ភ្ញៀវ​ទេស​ចរ​រីក​រាយ​ពេល​ស្លៀក​សម្លៀក​បំ​ពាក់​របស់​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​របរ​ត្បាញ​ហូល​ផា​មួង​ខ្មែរ​វ៉ាន់​យ៉ាវ។​

អាង​យ៉ាង​ មាន​របរសិប្ប​កម្ម​ជា​ច្រើន​ ប្រ​កប​ដោយ​លក្ខណៈ​វប្ប​ធម៌​ជន​ជាតិ​។​ ជាក់​ស្តែង​ដូច​៖ ភូមិ​របរ​ត្បាញ​សំ​ពត់​ចរ​បាប់ចាមចូវ​ផុង ចាម​យ៉ា​ភឿក ភូមិ​របរ​ត្បាញ​ហូល​ផា​មួង​ខ្មែរ​វ៉ាន់​យ៉ាវ ភូមិ​របរ​ផលិត​ស្ករ​ត្នោត​អាង​ភូ​និង​ចូវ​ឡាំង​។​ បណ្តា​ភូមិ​របរ​ទាំង​នេះ​ ត្រូវ​បាន​វិនិ​យោគ​និង​អភិវឌ្ឍ​ដើម្បី​បម្រើ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​ប្រ​ជា​ជន​ក្នុង​តំ​បន់​ និង​បង្កើត​នូវ​ផលិត​ផល​វត្ថុ​អនុស្សាវ​រីយ៍​មាន​លក្ខណៈ​ពិសេស​សម្រាប់​ផ្គត់​ផ្គង់​ភ្ញៀវ​ទេស​ចរ​៕​ 

          ថាញ​ឡុង​-លេង​មី

ចែករំលែកអត្ថបទ