កីឡា - ទេសចរណ៍ ទេសចរណ៍

27/09/2021 - 09:09

ទស្សនា​វត្ត​ផឹកលើង

វត្ដ​ផឹក​លើង ជា​ទីតាំង​ទេស​ចរណ៍​បែប​សាសនា​ដ៏​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរ​ ពេល​មក​កាន់​តំ​បន់​បៃណូយ ខេត្ដ​អាង​យ៉ាង​។

 នៅ​ព្រះ​វិហារ​វត្ត​ផឹក​លើង សម្លឹង​ទៅ​ឃើញ​បដិមាព្រះ​កច្ចាយនត្ថេរ។​

ស្រះ​ធ្វីលីម​នៅ​ចង្កេះ​ភ្នំ​កឹម។​

វត្ត​ផឹកលើង។

តំបន់​បៃណូយ​មាន​ទីតាំង​ទេស​ចរណ៍​បែប​សាសនា​ជា​ច្រើន​ ប៉ុន្តែ​ភ្ញៀវ​ទេស​ចរ​ភាគ​ច្រើន​ពេល​មក​កាន់​តំ​បន់​បៃណូយ​ដ៏​ពិសិដ្ឋ​ តែង​មក​ទស្សនា​វត្ត​ផឹក​លើង។​ វត្ត​មាន​ទីតាំង​នៅ​ចង្កេះ​ភ្នំ​កឹម ស្ថិត​នៅ​ឃុំ​អាង​ហៅ​ ស្រុក​ទិញ​បៀង​ ត្រូវ​បាន​សាង​សង់​លើ​ផ្ទៃ​ដី​ប្រ​មាណ​ ១៣ ហិកតា​។​ យោង​តាម​ចាស់​ព្រឹទ្ធា​ចារ្យ​នៅ​ទីនេះ​ ៖  វត្ត​បាន​កសាង​មុន​នេះ​ប្រ​ហែល​ ១០០ ឆ្នាំ​ ធ្លាប់​ជា​មូល​ដ្ឋាន​បដិវត្តន៍​ប្រ​ឆាំង​ពួក​អា​ណា​និគម​និង​ចក្រ​ពត្តិ​។​ កាល​ទើប​កសាង​ វត្ត​មាន​ព្រះ​ពុទ្ធ​បដិមា​មួយ​អង្គ​កម្ពស់​ ១,២ ម៉ែ​ត្រ ហើយ​ក៏​បាន​រក្សា​នៅ​គង់​វង់​រហូត​មក​ទល់​សព្វ​ថ្ងៃ​។​ វត្ត​បែរ​មុខ​ទៅ​ទិស​បស្ចឹម សម្លឹង​ទៅ​ឃើញ​ស្រះ​ធ្វី​លីម។​ ស្រះ​នេះ​ចំ​ណុះ​ទឹក​ជាង​ ៦០.០០០ ម៉ែ​ត្រ​គុប ជា​កន្លែង​ស្ដុក​ទឹក​សម្រាប់​ប្រ​ជា​ជន​ប្រើ​ប្រាស់​ ស្រោច​ស្រព​ និង​ជា​រមណីយដ្ឋាន​សម្រាប់​ទស្សនា​កម្សាន្ដ​។​

ក្រោយ​រយៈ​ពេល​បាន​ជួស​ជុល​ វត្ត​ផឹក​លើង កាន់​តែស្រស់​ស្អាត​ ដោយ​មាន​សំ​ណង់​ជា​ច្រើន​ ដូច​៖ ព្រះ​វិហារ​ សាលា​ទាន​ ចេតិយ ប្រា​សាទ​សង់​លើ​ស្រះ​ សួន​ច្បារ​ជាដើម​។​ល។​ ជា​ពិសេស​ នៅ​ឆ្នាំ​ ២០០៣ វត្ត​ផឹក​លើង​បាន​កសាង​បដិមា​ព្រះ​កច្ចាយន​ត្ថេរ​យ៉ាង​ធំ​ សាង​ពីបេ​តុង​ សរ​សៃ​ដែក​ទម្ងន់​ ៤០០ តោន​ កម្ពស់​ ៣៣,៦០ ម៉ែ​ត្រ លើ​ផ្ទៃ​ទំ​ហំ​ ២ ហិកតា​ បែរ​ព្រះ​ភក្រ្តឆ្ពោះ​ទៅ​ព្រះ​វិហារ​។​ សំ​ណង់​បដិមាព្រះ​កច្ចាយន​ត្ថេរ នៅ​វត្ត​ផឹកលើង ត្រូវ​បាន​កំ​ណត់​សម្គាល់​ជាបដិមា​ធំ​បំ​ផុត​ សម្រេច​ឯតទគ្គ​កម្ម​វៀត​ណាម​នៅ​ឆ្នាំ​ ២០០៦ និង​សម្រេច​ឯតទគ្គកម្ម​អា​ស៊ី​នៅ​ឆ្នាំ​ ២០១៣។​

 មុន​នេះ​ ភ្ញៀវ​ទេស​ចរ​ចង់​ទៅ​ទស្សនា​វត្ត​ផឹក​លើង​ត្រូវ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ប្រ​ហែល​ ៤ គីឡូ​ម៉ែត្រ ឆ្លង​កាត់​ជម្រាល​ភ្នំ​ដ៏​គ្រោះ​ថ្នាក់​។​ នៅ​ដំណាក់​កាល​វត្ត​ជួស​ជុល​ ខេត្ត​អាង​យ៉ាង​ក៏​បាន​កសាង​ផ្លូវ​បេតុង​ចាប់​ពីជើង​ភ្នំ​ឡើង​ទៅ​ដល់​វត្ត​។​ តាម​ការ​ពេញចិត្ត​ ភ្ញៀវ​ទេស​ចរ​អាច​ជ្រើស​ជិះ​ម៉ូតូ​ឬ​រថ​យន្ដ​ឡើង​កាន់​វត្ត​។​ ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​មិន​ចង់​ឆ្លង​កាត់​ផ្លូវ​ព្រៃ​ភ្នំ​បត់​បែន​ ក៏​អាច​ឡើង​ភ្នំ​ដោយ​កន្រ្តក​ខ្សែ​កាប​។​ អង្គុយ​ក្នុង​កន្រ្តក​ខ្សែ​កាប​ គន់​មើល​ជួរ​ដើម​ឈើ​ធំ​ៗ​ ផ្ទះ​តូចធំ​ឆ្លង​កាត់​ស្រះ​ស្ដុក​ទឹក​ថ្លា​ឆ្វេង​ក៏​ជា​ការ​ឆ្លង​កាត់​បទ​ពិសោធន៍​ម៉្យាង​សម្រាប់​ភ្ញៀវ​ទេសចរ​។​

ពេល​ឡើង​ភ្នំ​ ក្រៅ​ពីទៅ​កម្សាន្ត​វត្ត​ផឹកលើង ភ្ញៀវ​ទេស​ចរ​អាច​ទៅ​កាន់​វត្ត​វ៉ាង​លិញ ទស្សនា​កម្សាន្ត​ស្រះ​ធ្វី​លីម ឬ​ភ្លក់​នំចាក់​អំ​បែង​ជា​មួយ​អន្លក់​បន្លែ​ព្រៃ​យ៉ាង​ឆ្ងាញ់​ពិសា​។​ ភ្នំ​កឹម នៅ​រក្សា​បាន​ដើម​ឈើ​ធំ​ៗ​ជា​ច្រើន​ ម្ល៉ោះ​ហើយ​មាន​ខ្យល់​អា​កាស​ត្រជាក់​ស្រួល​ ភ្ញៀវ​ទេស​ចរ​អាច​ដើរ​កម្សាន្ត​ទីនេះ​ទីនោះ​ពេញមួយ​ថ្ងៃ​ក៏​មិន​ជិន​ណាយ​ដែរ​៕​ 

                       ហាថាញ - ថាច់​ធី

ចែករំលែកអត្ថបទ