មាមីងជនរួមជាតិខ្មែរនៅភូមិឥដ្ឋ ឃុំហ្វៀងហូយ ស្រុកកាងឡុង ខេត្តត្រាវិញ តែងលើកកម្ពស់ស្មារតីសាមគ្គី ពលកម្មផលិត និងកសាង ចលនាប្រជាស្វ័យគ្រប់គ្រង បង្ការ រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។
ក្រុមប្រជាស្វ័យត្រាណភូមិឥដ្ឋ។
លោកថាច់បាំង លេខាសាខាបក្ស ភូមិឥដ្ឋ ឲ្យដឹង៖ មុននេះ សង្កេតឃើញស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់នេះមានភាពស្មុគស្មាញ រដ្ឋអំណាចភូមិភាគ បានសកម្មផ្សព្វផ្សាយ ចលនាប្រជាជន ប្រតិបត្តិល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ ស្ថាប័នមានសមត្ថកិច្ចបានផ្សព្វផ្សាយនូវវិធានការជាច្រើន ដូចជា៖ គ្រប់គ្រងរដ្ឋបាល បង្កើនការយាមល្បាត ត្រួតពិនិត្យ គ្រប់គ្រងភូមិសាស្រ្ត។ ដោយការជំនួយរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ឆ្នាំ ២០១៦ ភូមិឥដ្ឋបង្កើតបានក្លឹប “ណែនាំអប់រំសហគមន៍មិនបំពានច្បាប់”។ សមាជិកក្នុងក្លឹប គឺជាកម្មាភិបាល អង្គការមហាជនរបស់ភូមិ និងសមាជិកគណៈកម្មការវត្ត អ្នកមានប្រជាប្រិយក្នុងសហគមន៍។
កម្លាំងក្រុមប្រជាស្វ័យត្រាណកំពុងសម្អាតបរិស្ថាននៅមុខទីស្នាក់ការគណៈកម្មការប្រជាជនភូមិឥដ្ឋ។
ទន្ទឹមនឹងនោះ ភូមិឥដ្ឋ តែងយកចិត្តទុកដាក់ដល់ការកសាងនិងពង្រឹងក្រុមប្រជាស្វ័យត្រាណ។ សព្វថ្ងៃ ភូមិមានក្រុមប្រជាស្វ័យត្រាណ ១៤ ក្រុម កំពុងដំណើរការយ៉ាងសកម្ម។ ភូមិមានក្របខណ្ឌកងជីវពលមួយក្រុមនៅនឹងកន្លែង កងកម្លាំងនេះ តែងបានពង្រឹងនិងធើ្វឱ្យសុក្រឹតជាប្រចាំ ហើយតែងសហការនឹងកងកម្លាំងនគរបាល ចាត់តាំងដើរល្បាតនិងយាមការពារតំបន់នេះ។ បងថាច់ថាញស្វឹង នៅភូមិឥដ្ឋ ឱ្យដឹង៖ “តាំងពីមានក្រុមប្រជាស្វ័យត្រាណ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្តមានភាពល្អប្រសើរច្រើន ស្ថានភាពចោរលួចឆ្កែ លេងល្បែងស៊ីសង ជល់មាន់ លែងកើតមានទៀត។ ប្រជាជនក៏បានផ្នែកសមត្ថកិច្ចចាត់តាំងបើកវគ្គហ្វឹកហ្វឺននិងផ្សព្វផ្សាយអំពីការបង្ការប្រឆាំងឧក្រិដ្ឋកម្ម បានជាគ្មានការព្រួយបារម្ភទៀត”។
លោកថាច់បាំង លេខាសាខាបក្សភូមិឥដ្ឋ ឲ្យដឹង៖ “អាស្រ័យអនុវត្តនូវដំណោះស្រាយព្រមៗគ្នាជាច្រើន បានជា ៥ ឆ្នាំកន្លង ភូមិឥដ្ឋតែងបានទទួលស្គាល់ជាភូមិសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់”៕
សើុងម៉ាល័យ -ត្រឹងហ្គោន