ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/08/2021 - 08:00

ឆន្ទៈ​មោះ​មុត​នៃ​បដិវត្តន៍​ខែ​សីហា​និង​បុណ្យ​ជាតិ​ ២ កញ្ញា​ អម​តៈ !

ថ្ងៃ​ទី ២ ខែសីហា​ ឆ្នាំ​ ១៩៤៥ នៅ​ទីលាន​បាឌិញ​ (ហាណូយ​) លោក​ប្រ​ធាន​ ហូជី​មិញ​ អាន​សេច​ក្ដី​ប្រកាស​ឯក​រាជ្យ​ បង្កើត​ប្រ​ទេស​សាធា​រណរដ្ឋ​ប្រ​ជា​ធិប​តេយ្យ​វៀត​ណាម​ បើក​ទំ​ព័រ​នៃ​យុគ​សម័យ​ថ្មី​ សម្រាប់​ប្រ​វត្តិ​សាស្រ្ត​ជន​ជាតិ​។​     រូប​ឯក​សារ​

មុន​នេះ​ ៧៦ ឆ្នាំ​ នៅ​ខែ​សីហា​ ឆ្នាំ​ ១៩៤៥ បក្ស​យើង​បាន​ដឹក​នាំ​ទូទាំង​ប្រ​ជា​ជន​ក្រោក​ឡើង​ វាយ​កម្ទេច​នឹម​ត្រួត​ត្រា​នៃ​របប​អា​ណា​និគម​សក្ដិ​ភូមិ​ និង​ដណ្ដើម​មក​វិញ​ខឿន​ឯក​រាជ្យ​ជូន​ជន​ជាតិ​។​ ផ្ដើម​ពី​បដិវត្តន៍​ដ៏​មហិមា​នោះ​ ថ្ងៃ​ទី ២-៩-១៩៤៥ ប្រ​ទេស​សាធា​រណរដ្ឋ​ប្រ​ជា​ធិប​តេយ្យ​វៀត​ណាម​ត្រូវ​បាន​បង្កើត​ឡើង​ នាំ​មក​ជីវ​ភាព​ថ្មី​ដ៏​ភ្លឺ​ស្វាង​ជូន​ប្រ​ជា​ជន​វៀត​ណាម​។​

ថ្ងៃ​ទី ១៥-៤-១៩៤៥ បក្ស​យើង​បាន​បង្រួប​បង្រួម​រវាង​កង​វៀត​ណាម​ឃោស​នា​រំដោះ​ និង​កង​សង្គ្រោះ​ជាតិ​ ទៅ​ជា​កង​រំដោះ​វៀត​ណាម​។​ នៅ​ខែ​មិថុនា​ ឆ្នាំ​ ១៩៤៥ បក្ស​យើង​បាន​សម្រេច​បង្កើត​តំ​បន់​រំដោះ​វៀត​បាក់​ ជា​ទីតាំង​មូល​ដ្ឋាន​បដិវត្តន៍​លើ​ទូទាំង​ប្រ​ទេស​។​

សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​របស់​បក្ស​ ប្រ​ជុំ​នៅ​តឹង​ត្រាវ ចាប់​ពីថ្ងៃ​ទី ១៣ ដល់​ថ្ងៃ​ទី ១៥-៨-១៩៤៥ បក្ស​បាន​សម្រេច​បំ​ផុស​ចលនា​ កុប​កម្ម​លើ​ទូទាំង​ប្រ​ទេស​ ដណ្ដើម​យក​រដ្ឋ​អំ​ណាច​ មុន​ពេល​កង​ទ័ព​សម្ពន្ធ​ភាព​ចូល​មក​ឥណ្ឌូ​ចិន​។​ ក្នុង​លិខិត​អំ​ពាវ​នាវ​ធ្វើ​កុប​កម្ម​ (១៨ -៨-១៩៤៥)  លោក​ប្រ​ធាន ​ហូជី​មិញ​ លើក​ឡើង​យ៉ាង​ច្បាស់​៖ “បង​ប្អូន​ជន​រួម​ជាតិ​ទាំង​ឡាយ​ជា​ទី​គោរព​ស្រឡាញ់​ ! ពេល​វេលា​សម្រេច​ជោគ​វាស​នា​របស់​ជន​ជាតិ​យើង​បាន​មក​ដល់​។​ ជន​រួម​ជាតិ​យើង​ទូទាំង​ប្រ​ទេស​ ចូរក្រោក​ឈរ​ឡើង​ យក​កម្លាំង​ខ្លួន​យើង ​ដើម្បី​រំដោះ​ខ្លួន​យើង​”។​

ជាមួយ​នឹង​បក្ខ​ជន​ ៥.០០០ នាក់​ បក្ស​យើង​បាន​ដឹក​នាំ​ទូទាំង​ប្រ​ជា​ជន​បើក​យុទ្ធ​នា​ការ​ធ្វើ​កុប​កម្ម​ ខែសីហា​ ឆ្នាំ​១៩៤៥ ដើម្បី​ផ្ដួល​រំលំ​ការ​ជិះ​ជាន់​គាប​សង្កត់​នៃ​របប​អា​ណានិគម​ចក្រ​ពត្តិ​ និង​សក្ដិភូមិ​។​ ក្នុង​នោះ​ ហាណូយ​ សាយហ្គង ហ្វេ ជាតំ​បន់​ទាំង​ ៣ ដ៏​សំ​ខាន់​ សម្រេច​នូវ​ជ័យ​ជម្នះ​នៃ​បដិវត្តន៍​ខែសីហា​ ឆ្នាំ​ ១៩៤៥។​

ថ្ងៃ​ទី ២ ខែសីហា​ ឆ្នាំ​ ១៩៤៥ នៅ​ទីលាន​បាឌិញ​ (ហាណូយ​) លោក​ប្រ​ធាន ហូជី​មិញ​ ជំនួស​មុខ​រដ្ឋា​ភិបាល​បណ្ដោះ​អា​សន្ន​ អាន​សេច​ក្ដី​ប្រ​កាស​ឯក​រាជ្យ​ បង្កើត​ប្រ​ទេស​សាធា​រណរដ្ឋ​ប្រ​ជា​ធិប​តេយ្យ​វៀត​ណាម​។​

ក្រោយ​នេះ​ និយាយ​ពីគោល​ដៅ​របស់​បដិវត្តន៍​ខែសីហា​ លោក​ប្រ​ធាន ​ហូជីមិញ​ បាន​បង្ហាញ​ច្បាស់​៖ “គោល​ដៅ​បដិវត្តន៍​ខែសីហា​ ជាអ្វី​ ? គឺ​ការ​ដណ្ដើម​យក​វិញ​នូវ​សន្តិ​ភាព​ បូរណ​ភាព​ ឯក​រាជ្យ​និង​ប្រ​ជា​ធិប​តេយ្យ​សម្រាប់​ប្រ​ទេស​ជាតិ​យើង​ សម្រាប់​ប្រ​ជា​ជន​យើង​។​ បដិវត្តន៍​ខែសីហា​សម្រេច​ជោគ​ជ័យ​ ថ្ងៃ​ទី ២ ខែកញ្ញា​ ប្រ​ទេស​យើង​បាន​ប្រ​កាស​ឯក​រាជ្យ​។​ ប្រ​ទេស​សាធា​រណរដ្ឋ​ប្រ​ជា​ធិប​តេយ្យ​វៀត​ណាម​ត្រូវ​បាន​បង្កើត​ឡើង​។​ ការ​បោះ​ឆ្នោត​ ជាសកលដោយ​សេរី​ ត្រូវ​បាន​រៀប​ចំ​ឡើង​ ប្រ​ជា​ជន​ទូទាំង​ប្រ​ទេស​ បាន​បោះ​ឆ្នោត​បង្កើត​រដ្ឋ​សភា​។​ រដ្ឋ​សភា​បាន​អនុ​មតិ​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​និង​បោះ​ឆ្នោត​បង្កើត​រដ្ឋា​ភិបាល​មជ្ឈិម​ រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ ចាប់​ពីឃុំ​ដល់​ខេត្ត​ គឺ​អា​ស្រ័យ​ប្រ​ជា​ជន​ជាអ្នក​បោះ​ឆ្នោត​ជ្រើស​រើស​។​ ដូច្នេះ​ដំណាក់​កាល​នោះ​ យើង​បាន​ចាប់​ផ្ដើម​អនុ​វត្ត​បូរណ​ភាព​ ឯក​រាជ្យ​ និង​ប្រ​ជា​ធិប​តេយ្យ​”។​

លោក​ប្រ​ធាន​ ហូជីមិញ​ ក៏​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ អំ​ពី​អត្ថ​ន័យ​ដ៏​ធំ​ធេង​នៃ​បដិវត្តន៍ ខែសីហា​៖ “បដិវត្តន៍​ខែសីហា​ ឆ្នាំ​ ១៩៤៥ សម្រេច​ជោគ​ជ័យ​។​ នោះ​គឺ​ជ័យ​ជម្នះ​ដំបូង​របស់​លទ្ធិ​ម៉ាក្ស-លេនីន នៅ​ប្រ​ទេស​អា​ណានិគម​ពាក់​កណ្ដាល​សក្ដិ​ភូមិ​”។​ លោក​សង្កត់​ធ្ងន់​៖ “ជ័យ​ជម្នះ​នោះ​ បាន​ជួយ​ឱ្យ​ជន​ជាតិ​វៀត​ណាម​ឆ្ពោះ​ទៅ​យុគ​សម័យ​ថ្មី​ យុគ​សម័យ​ឯក​រាជ្យ​ សេរី​ភាព​ និង​សង្គម​និយម​”។​ អា​ស្រ័យ​ហេតុ​នោះ​ លោក​បញ្ជាក់​៖ “នោះ​គឺ​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ធេង​ណាស់​ក្នុង​ប្រ​វត្តិ​សាស្រ្ត​ប្រ​ទេស​យើង​”។​

សេច​ក្ដី​ប្រ​កាស​ឯក​រាជ្យ​ (២-៩-១៩៤៥) បាន​ប្រ​កាស​ជាសាធា​រណៈ​ “គ្រប់​ជន​ជាតិ​លើពិភព​លោក​កើត​មក​មាន​សម​ភាព​ ជន​ជាតិ​ណាក៏​មាន​សិទ្ធិ​រស់​រាន មាន​សិទ្ធិ​ទទួល​បាន​សុភ​មង្គល​ និង​សិទ្ធិ​សេរី​ភាព​” ក៏​ជាសញ្ញា​នៃ​ការ​ដួល​រលំ​របស់​អា​ណា​និគម​និយម​លើស​កលលោក​៕​

យោង​៖ កាសែត​បៀង​ផុង - ប្រែ៖ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ