មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

02/08/2021 - 08:32

សកល​វិទ្យា​ល័យ​កឹង​ធើ រំញោច​បង្កើត​ដោយ​សិប្ប​និម្មិត​ជោគ​ជ័យ​លើ​ត្រី​ឈ្វាត​ឆ្នូត

ក្រោយ​ពីមួយ​រយៈ​កាល​អនុ​វត្ត​ការ​ស្រាវ​ជ្រាវ​ តាម​រយៈ​បធាន​បទ​៖ “សិក្សា​លក្ខណ​ជីវ​សាស្រ្ត​មួយ​ចំ​នួន​នៃ​ការ​បង្កើត​ និង​ផលិត​ពូជ​ត្រី​ឈ្វាតឆ្នូត” ក្រុម​កម្មា​ភិបាល​ស្រាវ​ជ្រាវ​នៅ​ផ្នែក​ជល​ផល​ - សកល​វិទ្យា​ល័យ​កឹង​ធើ និង​អ្នក​ធ្វើ​និក្ខេបទ​ ត្រឹង​ដុង​ភឿង​អាង​ បាន​ធ្វើ​ការ​រំញោច​បង្កើត​ដោយ​សិប្ប​និម្មិត​ជោគ​ជ័យ​លើ​ត្រី​ឈ្វាត​ឆ្នូត។​

 ​ ត្រី​ឈ្វាត​ឆ្នូត។​

ត្រី​ឈ្វាត​ឆ្នូត មាន​ឈ្មោះ​ជា​ភាសា​អង់​គ្លេស​ Giant pangasius និង​ឈ្មោះ​វិទ្យា​សាស្រ្ត​ Pangasius macronema ។​ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ ត្រី​ឈ្វាត​ឆ្នូត ត្រូវ​បាន​គេ​ប្រ​ទះ​ឃើញ​នៅ​ទន្លេ​តៀង​ និង​ទន្លេ​ហូវ ចំ​ណុះ​ភូមិ​សាស្រ្ត​ជា​ច្រើន​ខេត្ត​ ក្រុង​ មាន​ដូច​៖ អាង​យ៉ាង​ ដុង​ថាប កឹង​ធើ សុក​ត្រាំង​ ។​ល។​ ត្រី​ឈ្វាត​ឆ្នូត​ធំ​បំ​ផុត​គឺ​ ៤០០ ក្រាម​/ក្បាល​។​ ត្រី​មាន​ប្រ​វែង​ពី ២ ទៅ​ ២,៧ សង់​ទីម៉ែត្រ ឯត្រី​ឈ្មោល​មាន​ទំ​ហំ​ធំ​បំ​ផុត​ប្រ​មាណ​ ៣០ សង់​ទីម៉ែត្រ។​ នេះ​ប្រ​ភេទ​ត្រី​តូចបំ​ផុត​ក្នុង​ពូជ​ Pangasiidae ។​ ថ្វី​ដ្បិត​តែ​ដូច្នោះ​ ត្រី​ឈ្វាត​ឆ្នូត​មាន​គុណ​ភាព​សាច់​ក្រអូប​ឆ្ងាញ់​និង​សម្បូរ​ដោយ​ជីវ​ជាតិ​ ម៉្លោះ​ហើយ​អាច​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់​ពី ១២០.០០០ ទៅ​ ១៥០.០០០ ដុង​/គីឡូ​ក្រាម​ ឬ​លើស​ពី​នេះ​។​ រយៈ​ពេល​កន្លង​ ដោយ​មិន​ទាន់​ផលិត​បាន​កូន​ពូជ​សិប្ប​និម្មិត​ ម៉្លោះ​ហើយ​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ អ្នក​ដែល​ចង់​ចិញ្ចឹម​ត្រូវ​ទៅ​រក​ចាប់​កូន​ពូជ​ពី​ធម្ម​ជាតិ​ ម៉្លោះ​ហើយ​នៅ​ខ្វះ​ប្រ​ភព​កូន​ពូជ​ ពិបាក​ក្នុង​ការ​ពង្រីក​ចិញ្ចឹម​ដោយ​ទ្រង់​ទ្រាយ​ធំ​ ទោះ​ជាប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​នាំ​មក​ពី​ប្រ​ភេទ​ត្រី​នេះ​ខ្ពស់​ក៏​ដោយ​ ។​

យោង​តាម​ផ្នែក​ជល​ផល​ - សាកល​វិទ្យា​ល័យ​កឹង​ធើ លើក​ដំបូង​ដែល​ត្រី​ឈ្វាត​ឆ្នូត​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ ត្រូវ​បាន​បង្កាត់​ពូជ​ដោយ​សិប្ប​និម្មិត​សម្រេច​ជោគ​ជ័យ​ នឹង​បើក​នូវ​ក្តី​សង្ឃឹម​ជា​ច្រើន​ ដើម្បី​អភិវឌ្ឍ​ពូជ​ត្រី​ពិសេស​ដែល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​នា​ពេល​អនា​គត​។​ តាម​រយៈ​បធាន​បទ​៖ “សិក្សា​លក្ខណ​ជីវ​សាស្រ្ត​មួយ​ចំ​នួន​នៃ​ការ​បង្កើត​និង​ផលិត​ពូជ​ត្រី​ឈ្វាត​ឆ្នូត” អា​ស្រ័យ​ដោយ​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ក្រុង​កឹង​ធើ​ឧបត្ថម្ភ​ផ្នែក​ជល​ផល​ - សាកល​វិទ្យា​ល័យ​កឹង​ធើ មិន​ត្រឹម​តែ​តម្រង់​ទិស​កសាង​ដំណើរ​ការ​បច្ចេក​ទេស​សម្រាប់​ការ​ផលិត​ពូជ​ដោយ​សិប្ប​និម្មិត​ ដើម្បី​រួម​ចំ​ណែក​ធ្វើ​ពិពិធ​កម្ម​ចំ​ពោះ​ជលផល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចង់​រួម​ចំ​ណែក​ជា​មូល​ដ្ឋាន​ ដើម្បី​កំ​ណត់​ទិស​ធ្វើ​អា​ជីវ​កម្ម​ និង​អភិ​រក្ស​ពូជ​ត្រី​នេះ​នៅ​ក្នុង​ធម្ម​ជាតិ​ទៀត​ផង​៕​

                          វ៉ាន់​កុង​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ