ស្ថិតនៅកណ្តាលវាលស្រែពោរពេញដោយកួរស្រូវឱនដាក់គ្រាប់ និងចម្ការឈើហូបផ្លែខៀវស្រងាត់នៅតំបន់ដីដែលសម្បូរដោយប្រវេណីបដិវត្តន៍របស់ឃុំហូដាក់កៀង ក្រុងកឹងធើ មានបុរសម្នាក់សក់ស្កូវ ប៉ុន្តែស្មារតីតែងពោរពេញដោយភាពក្លៀវក្លា នោះគឺលោកឡេមិញដួង។ ទោះបីជាយុទ្ធជនពិការកម្រិត ៣/៤ ក៏ដោយ ប៉ុន្តែពេញមួយជីវិតគាត់តែងខិតខំប្រឹងប្រែងដើម្បីស័ក្តិសមនឹងពាក្យដែលអ៊ំហូធ្លាប់និយាយ៖ “យុទ្ធជនពិការ ប៉ុន្តែមិនឥតប្រយោជន៍”។

យុទ្ធជនពិការឡេមិញដួង (ខាងឆ្វេង) នៅឃុំហូដាក់កៀង ក្រុងកឹងធើ បង្ហាញស្នាដៃដែលបក្ស រដ្ឋ បានប្រគល់ជូន។
កើតនិងធំដឹងក្តីក្នុងសម័យសង្គ្រាម ហេតុនោះ កុមារឡេមិញដួង ឆាប់ភ្ញាក់រលឹកខាងស្មារតីបដិវត្តន៍ និងចូលរួមតស៊ូប្រយុទ្ធតាំងពីក្មេង។ ឆ្នាំ ១៩៧២ គាត់បានចូលរួមកងឈ្លបនៅឃុំហូដាក់កៀង មួយឆ្នាំក្រោយមក គាត់ធ្វើជាប្រធានកងអនុសេនាតូចឃុំ។ ក្នុងការប្រយុទ្ធដ៏សាហាវមួយគាត់រងរបួសធ្ងន់ ក្រោយមកបានទទួលស្គាល់ជាយុទ្ធជនពិការកម្រិត ៣/៤ ដោយរងផលប៉ះពាល់សារធាតុពុលឌីអុកស៊ីន បាត់បង់សមត្ថភាពពលកម្ម៣៥%។ ទោះបីមានរបួសស្នាមពីសង្គ្រាមក៏ដោយ ប៉ុន្តែស្មារតីគាត់នៅតែមិនចុះញ៉មឡើយ។
ក្រោយពីប្រទេសជាតិបានរំដោះទាំងស្រុង លោកឡេមិញដួង បន្តចូលរួមការងារនៅភូមិភាគ។ គាត់ធ្លាប់កាន់តំណែងជាអនុប្រធានកងយោធាឃុំ ប្រធាននគរបាលឃុំ អនុប្រធាននិងជាប្រធានគណៈកម្មាធិការប្រជាជនឃុំហូដាក់កៀង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកចូវថាញ់ ខេត្តសុកត្រាំង (ចាស់) រហូតដល់ឆ្នាំ ២០១២ គាត់ចូលនិវត្តន៍។ ទោះបីស្ថិតក្នុងមុខតំណែងណាក៏ដោយ គាត់តែងខិតខំដោយមិនខ្លាចនឿយហត់ ដើម្បីលើកកម្ពស់ជីវភាពប្រជាជន ជួយឱ្យស្រុកកំណើតហូដាក់កៀង មានភាពរីកចម្រើនដោយឥតឈប់ឈរ។

ចម្ការខ្នុររបស់គ្រួសារយុទ្ធជនពិការ ឡេមិញដួង (ខាងស្តាំ) នៅឃុំហូដាក់កៀង ក្រុងកឹងធើ។
ក្រោយពីចូលនិវត្តន៍ លោកឡេមិញដួង បន្តចូលរួមក្នុងចលនាបង្កើនការផលិត ក្រៅពីនោះ លោកថែមទាំងចលនាប្រជាជនធ្វើស្រែប្រមូលផ្តុំផលិតស្រូវតាមរយៈការបង្កើតក្រុមសហការផលិតកសិកម្ម។ ផ្តើមពីទម្រង់សហការនេះ ប្រជាជនបានកៀកជិតវិទ្យាសាស្ត្របច្ចេកទេស ប្រើប្រាស់ពូជស្រូវមានការបញ្ជាក់ ពូជស្រូវអតិផល និងពូជស្រូវអតិផល។ល។ ពិសេសគឺផលិតផលត្រូវបានធានាទិញ តម្លៃលំនឹង និងប្រាក់ចំណេញបានកើនខ្ពស់។ លោកឡេមិញដួង ឱ្យដឹង៖ “បច្ចុប្បន្ន ទិន្នផលស្រូវកើនឡើងពី ៦-៨ តោនក្នុងមួយហិកតា ជាពិសេស កសិករមានការយល់ដឹងខ្ពស់បង្គួរក្នុងការផលិតកសិកម្ម ហេតុនោះទើបទិន្នផលបានលំនឹង។ ចំណែកគ្រួសារខ្ញុំ បច្ចុប្បន្នធ្វើស្រែ ៤,៥ ហិកតា ស្រូវរដូវដើមឆ្នាំនេះ ទើបប្រមូលផលរួច ដោយសារប្រើប្រាស់គ្រឿងចក្រទំនើប និងសង្វាក់បច្ចេកទេសជឿនលឿន ទើបទិន្នផលបានជិត ៦ តោនក្នុងមួយហិកតា ក្រោយពីទូទាត់រួចស្រេចនៅចំណេញបាន៥០%។ ក្រៅពីនោះ ខ្ញុំបានវិនិយោគដាំខ្នុរ ដើម្បីកែលម្អសេដ្ឋកិច្ចគ្រួសារទៀតផង”។
លោកង្វៀងវុាំងមី ប្រធានគណៈកម្មាធិការប្រជាជនឃុំហូដាក់កៀង ក្រុងកឹងធើ ឱ្យដឹង៖ “ពង្រីកប្រវេណី “កងទ័ពអ៊ំហូ” ច្រើនឆ្នាំកន្លង សមាគមអតីតយុទ្ធជនឃុំហូដាក់កៀង ក្នុងនោះមានសមាជិកជាច្រើនក្នុងនាមជាពូ ជាអ៊ំដែលជាយុទ្ធជនពិការតែងធ្វើជាគំរូនិងឈានមុខក្នុងចលនាផលិត និងធ្វើអាជីវកម្មពូកែ ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ។ ផ្តើមពីចលនានេះ បានជួយឱ្យសមាជិកអតីតយុទ្ធជន យុទ្ធជនពិការជាច្រើន ឈានឡើងចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមានស្របច្បាប់ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅភូមិភាគ”។
ជាមួយនឹងការរួមចំណែករបស់ខ្លួន លោកឡេមិញដួង បានបក្សនិងរដ្ឋជូនគ្រឿងឥស្សរិយយស តស៊ូប្រឆាំងអាមេរិកថ្នាក់លេខ២ មេដាយអនុស្សាវរីយ៍ការពារសន្តិសុខមាតុភូមិ សញ្ញាលក្ខណ៍អាយុបក្ស៥០ឆ្នាំ ព្រមជាមួយនឹងប័ណ្ណសរសើរ លិខិតសរសើរជាច្រើនទៀត៕
ត្រឿងផល - វិមាន