មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/07/2021 - 14:53

មនោ​សញ្ចេត​នា​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ យ័ញ​ង៉ុក​សាង​

វរសេនីយ៍​ទោ យ័ញ​ង៉ុក​សាង​ ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​មហា​ជន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ គឺ​ជា​គំ​រូ​លេច​ធ្លោ​មួយ​រូប​នៃ​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ខេត្ត​។​

លោក​វរសេនីយ៍​ទោ យ័ញ​ង៉ុក​សាង​ ថ្លែង​យោ​បល់​ក្នុង​ពិធី​បើក​ការ​ដ្ឋា​ន​សាង​សង់​ខ្លោង​ទ្វារ​ បង្គោល​ទង់​របង​សាលា​ទាន​ភូមិ​ព្រែក​សួង​ ក្រុង​រ៉ាច់​យ៉ា ខេត្ត​គៀង​យ៉ាង​។​

ឆ្នាំ​ ១៩៩៩ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យា​ស្ថាន​ការ​ពារ​ព្រំ​ដែន​ អនុ​សេនីយ៍​ត្រី​ យ័ញ​ង៉ុក​សាង​ បាន​មក​បំ​ពេញ​ការ​ងារ​នៅ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ភូមី ស្រុក​យ៉ាង​ថាញ់។​ ទន្ទឹម​នឹង​ការ​បំ​ពេញ​តួនា​ទី​និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រក្សា​សន្តិ​សុខ​នយោ​បាយ​ និង​សណ្តាប់​ធ្នាប់​សង្គម​នៅ​តាម​បន្ទាត់​ព្រំ​ដែន​បាន​ល្អ​ បង​នៅ​ទាំង​ធ្វើ​សេនា​ធិការ​ជូន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ អនុ​វត្ត​នូវ​ភារ​កិច្ច​ជួយ​ប្រ​ជា​ជន​តំ​បន់​ព្រំ​ដែន​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​និង​លំ​នឹង​ជីវ​ភាព​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។​ វរសេនីយ៍​ទោ​ យ័ញ​ង៉ុក​សាង​ មាន​ប្រ​សាសន៍​៖ “ចំ​ពោះ​ប្រ​ជា​ជន​ខ្មែរ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​គប្បី​យល់​ពី​ទំ​នៀម​ទម្លាប់​ និង​ប្រា​ស្រ័យ​ទាក់​ទង​ជា​ភា​សា​ខ្មែរ​ ដើម្បី​មា​មីង​យល់​ច្បាស់​ពី​ខ្លឹម​សារ​ឃោស​នា​នៃ​ស្ថាន​ការណ៍​នីមួយ​ៗ​”។​

លោក​វរសេនីយ៍​ទោ យ័ញ​ង៉ុក​សាង​ (ទី​ពីរ​រាប់​ពីឆ្វេង​) បាន​នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ ហ៊ុន​សែន​ ជូន​គ្រឿង​ឥស្សរិយ​យស សហមេត្រី​។

ដោយ​សារ​ស្ទាត់​ជំ​នាញ​ទាំង​ភាសា​ខ្មែរ​ក៏​ដូច​ជាភា​សា​វៀត​ ម្ល៉ោះ​ហើយ​វរសេនីយ៍​ទោ​យ័ញ​ង៉ុក​សាង​ ត្រូវ​បាន​ជ្រើស​ធ្វើ​ជា​កម្មា​ភិបាល​បក​ប្រែ​ភាសា​ខ្មែរ​ ដើម្បី​ជួយ​ដល់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ ងាយ​ស្រួល​ក្នុង​កិច្ច​ការ​បរ​ទេស​។​ បង​ក៏​ជា​សមា​ជិក​នៃ​ក្រុម​ការ​ងារ​ខ័ណ្ឌ​សី​មា​ បោះ​បង្គោល​ព្រំ​ដែន​លេខ​ ១០ ទទួល​បន្ទុក​ខ្សែ​បន្ទាត់​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ ជា​មួយ​នឹង​ខេត្ត​កំ​ពត​់និង​ខេត្ត​តា​កែវ​នៃ​ប្រ​ទេស​កម្ពុជា​។​ លោក​វរសេនីយ៍​ទោ ង្វៀង​វ៉ាន់​ត្វង ស្នង​ការ​នយោ​បាយ​រង​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​គៀង​យ៉ាង​ មាន​ប្រ​សាសន៍​៖ “សម​មិត្ត​សាង​ តែង​ចូល​រួម​ឃោស​នានិង​បក​ប្រែ​ឱ្យ​ក្រុម​ការ​ងារ​ ដើម្បី​ពិ​ភាក្សា​អំ​ពី​ស្ថាន​ភាព​ខ័ណ្ឌ​សីមា​ បោះ​បង្គោល​ព្រំ​ដែន​ ដោយ​មាន​ការ​យល់​ដឹង​ជ្រៅ​ជ្រះ​អំ​ពី​ទំ​នៀម​ទម្លាប់​នៃ​ប្រ​ជា​ជន​កម្ពុជា​ សម​មិត្ត​សាង​ ក៏​បាន​ជួយ​ក្រុម​ការ​ងារ​ខ័ណ្ឌ​សីមា​ បោះ​បង្គោល​ព្រំ​ដែន​លេខ​ ១០ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ អនុ​វត្ត​ភារ​កិច្ច​បាន​រលូន​។​

វរសេនីយ៍​ទោ យ័ញ​ង៉ុក​សាង​ នៅ​ទាំង​ធ្វើ​ជា​អនុ​ប្រ​ធាន​សមា​គម​សប្បុរស​ធម៌​ញ៉ឹង​អៃ​ ក្រុង​រ៉ាច់​យ៉ាទៀត​ផង​។​ ក្នុង​រយៈ​ពេល​ ៦ ឆ្នាំ​កន្លង​ លោក​បាន​រួម​ជា​មួយ​សមាគម​សប្បុរស​ធម៌​ ចលនា​សាង​សង់​ផ្ទះ​បាន​ចំ​នួន​ ១៩ ខ្នង​ ជូន​គ្រួ​សារ​ក្រនិង​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ទទួល​ចិញ្ចឹម​មនុស្ស​ចាស់​អនា​ថា​ ៩ រូប​ កសាង​និង​ជួស​ជុល​ស្ពាន​បេតុង​ជន​បទ​បាន​ចំ​នួន​ ១០ ខ្សែ​ នៅ​ភូមិ​ភាគ​នានា​នៃ​ខេត្ត​គៀង​យ៉ាង​។​ល។​

កន្លង​រយៈ​ពេល​ ២៧ ឆ្នាំ​បំ​ពេញ​ការ​ងារ​ក្នុង​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ វរសេនី​យ៍ទោ យ័ញ​ង៉ុក​សាង​ សម្រេច​បាន​ស្នាដៃ​លេច​ធ្លោ​ជា​ច្រើន​ ហើយ​ទទួល​បាន​លិខិត​សរ​សើរ​ និង​ប័ណ្ណ​សរ​សើរ​ជាច្រើន​របស់​ផ្នែក​ និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​។​ ក្នុង​នោះ​ មាន​មេ​ដាយ​យុទ្ធ​ជន​រុង​រឿង​ អា​ស្រ័យ​ប្រ​ធាន​រដ្ឋ​ប្រ​ទាន​ជូន​។​ គ្រឿង​ឥស្ស​រិយ​យស សហ​មេត្រី​ អា​ស្រ័យ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រ​ទាន​ជូន​ ដោយ​មាន​ស្នា​ដៃ​ល្អ​ក្នុង​កិច្ច​សហប្រតិ​បត្តិ​ការ​ជួយ​កសាង​និង​អភិវឌ្ឍន៍​អង្គ​ភាព​ ចំ​ណុះ​យោធ​ភូមិ​ភាគ​ទី ៣ នៃ​កង​យោធ​ពល​ខេមរ​ភូមិ​ន្ទ៕​

               អត្ថ​បទ​និង​រូប​៖ មក​រា​-បកប្រែ៖ សុផន

ចែករំលែកអត្ថបទ