មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/07/2021 - 13:16

ចាក​ភាព​ក្រីក្រ​ផ្ដើម​ពី​ដើម​ទុន​ជំ​នួយ​របស់​រដ្ឋ

បង​ស្រី លីធី​ឡាញ នៅ​ភូមិ​ត្រឿង​ថាញ់ ឃុំ​ត្រឿង​ថាញ់ ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ អា​ស្រ័យ​ប្រើ​ប្រាស់​ដើម​ទុន​ជំ​នួយ​របស់​រដ្ឋ​ប្រ​កប​ដោយ​ប្រសិទ្ធ​ភាព។

បង​ស្រី​ឡាញ​ ទើប​លក់​កូន​ស្ពៃ​ក្ដោប​បណ្ដុះ​ជាង ១ ពាន់​ថង់ នៅ​សល់​តែ​បន្តិច​បន្ដួច​សម្រាប់​លក់​រាយ​។

បង​ស្រី​ឡាញ រៀប​រាប់៖ មុន​នេះ ប្ដី​ប្រពន្ធ​បង​ស្រី​រស់​នៅដោយ​ការ​ដើរ​ស៊ី​ឈ្នួល​រក​បាន​ថ្ងៃ​ណា​ហូប​ថ្ងៃ​នោះ មិន​មានសេស​សល់​អ្វី​ទេ។ ពេល​កូន ២ នាក់​ធំ​ឡើង ប្រាក់​ចំ​ណាយ​ប្រើ​ប្រាស់​កើន ជីវ​ភាព​រឹត​តែ​លំ​បាក។  បំ​ផុត​នៅ​ពេល​គ្រួសារ​មាន​ធុរៈ ឬ​កូនៗ​ឈឺ​ថ្កាត់​ជា​ដើម។ 

បង​ត្រឹង​ឡុង​ហោ លេ​ខា​បក្ស​ឃុំ​ត្រឿង​ថាញ់ ឱ្យ​ដឹង៖ "បង​ស្រីឡាញ អ្នក​នៅ​ក្នុង​ភូមិភាគម្ដាយ​គាត់​ជា​ជន​ជាតិ​ខ្មែរ ពេល​ដែល​ភូមិ​ស្នើ​ជំនួយ​មុខ​របរ​ចំ​ណុះ​កម្ម​វិធី ១៣៥ យើង​ខ្ញុំ​បាន​ពិនិត្យ​និង​ជំនួយ​ប្ដី​បង​ស្រី​រៀន​មុខ​របរ​ជាង​សំ​ណង់ ចំ​ណែក​បង​ស្រី​ឡាញ ត្រូវ​បាន​ជំ​នួយ​ទុន​សម្រាប់​ធ្វើ​អា​ជីវ​កម្ម"។

ខណៈ​ពេល​ដង​ផ្លូវ​តាម​ភូមិ​បាន​ចាក់​កៅ​ស៊ូ បង​ស្រី​ឡាញ ក៏មាន​គំនិត​បង្កើត​របរ​បណ្ដុះ​គ្រាប់​ពូជ​ដំ​ណាំ។ បង​ស្រី​ឡាញ ឱ្យ​ដឹង៖ "សមា​គម​នារី​ឃុំ​បាន​ឧទ្ទេស​នាម​ទម្រង់​ត្បាញ​កំប្លោក និង​លក់​ដូរ​កំប៉ិក​កំ​ប៉ុក ដើម្បី​ខ្ញុំ​ប្រើ​ប្រាស់​ទុន​បុលដែល​រដ្ឋ​ជំ​នួយ។ ដោយ​សារ​ខ្ញុំ​ធ្លាប់​ស៊ី​ឈ្នួល​បណ្ដុះ​គ្រាប់​ពូជដំ​ណាំ​នៅ​ខណ្ឌ​ថូក​ណូក ក៏​ដឹង​ថា​មុខ​របរ​នេះ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង។ ពេល​ផ្លូវ​ខាង​មុខ​ផ្ទះ​ខ្ញុំ​បាន​ចាក់​កៅ​ស៊ូ កិច្ច​ការ​លក់​ដូរ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​។ ជា​ពិសេស ខ្ញុំ​អាចប្រ​កប​របរ​ក្នុង​ផ្ទះ នឹង​មាន​ពេល​វេលា​ដណ្ដំា​បាយ គិត​គូរ​ឱ្យ​កូន ២ នាក់ ទៅ​រៀន"។

ការ​ងារ​បណ្ដុះ​គ្រាប់​ពូជ​ដំ​ណាំ​មិន​លំ​បាក​ទេ ដ្បិត​អី បង​ស្រីឡាញ​ធ្លាប់​ចេះ​កាល​ពី​ទៅ​ធ្វើ​ការ​ឈ្នួល។ ប៉ុន្តែ​ពេល​ទើប​ចេញ​ធ្វើ​របរ​បណ្ដុះ​គ្រាប់​ពូជ​ដំ​ណាំ អ្នក​ដាំ​មិន​ទាន់​ដឹង​ឮ​ច្រើន​។  ព្រោះ​ហេតុ​នោះ បង​ស្រី​ឡាញ​បាន​ទំ​នាក់ទំ​នង​ទៅ​មូល​ដ្ឋាន​អា​ជីវ​កម្ម​ដែល​គាត់​ធ្លាប់​ធ្វើ​ការ​ឈ្នួល​នៅ​ថូក​ណូក​ដើម្បី​បោះ​ម៉ូយ។ លុះ​ដង​ផ្លូវ​មុខ​ផ្ទះ​បង​ស្រី​មាន​ម៉ូតូ​បើក​បរ​ចុះ​ឡើង​ច្រើន និង​មាន​អ្នក​ទិញ​កាន់​តែ​ច្រើន​ឡើង។ បង​ស្រី​ឡាញ ចែក​រំ​លែក៖ "ខ្ញុំ​ជ្រើស​គ្រាប់​ពូជ​ធុន​ល្អ​សម្រាប់​បណ្ដុះ ម្ល៉ោះ​ហើយ​ដំ​ណាំ​ឆាប់​ចាក់​ឫស​ខណៈ​ពេល​យក​ទៅ​ដាំ​។ ហេតុ​នោះ អ្នក​ដាំ​ជឿ​ទុក​ចិត្ត​មក​រក​ទិញ​កាន់​តែ​ច្រើន។ ហើយ​ចេះ​តែ​ឧទ្ទេស​នាម​បន្ត​ពី​មួយ​ទៅ​មួយ ទើប​មាន​ច្រក​ចេញ​លំ​នឹង​។ ខ្ញុំ​ក៏​ឈប់​បោះ​ម៉ូយ​ឱ្យមូល​ដ្ឋាន​អា​ជីវ​កម្ម​នៅ​ខ័ណ្ឌ​ថូក​ណូក​ទៀត​"។

ធ្វើ​ការ​ងារ​ពេល​ថ្ងៃ​មិន​ទាន់ ប្ដី​ប្រ​ពន្ធ​បង​ស្រី​ឡាញ​និង​កូនៗ​ពេល​យប់​នាំ​គ្នា​មូរ​កន្ទោង​ស្លឹក​ធ្វើ​ថង់​បណ្ដុះ​គ្រាប់​ពូជ​។ សព្វ​ថ្ងៃ​ប្រាក់​ចំ​ណូល​ផ្ដើម​ពី​មុខ​របរ​បណ្តុះ​គ្រាប់​ពូជ​ដំ​ណាំ​របស់​បង​ស្រី​ឡាញ​បាន​លំ​នឹង។ ប្ដី​បង​ស្រី​ក៏​បាន​ឡើង​មេ​ជាង ម្ល៉ោះ​ហើយ​ការ​ងារ​រក​ស៊ី​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ថែម​ទៀត។ ផ្ទះ​ត្រូវ​បាន​ទទួល​ឧបត្ថម្ភ​អំ​ពី​កម្ម​វិធី ១៣៤ ដោយ​បាន​ជំនួយ​ជួស​ជុល​យ៉ាង​សម​រម្យ ម្ល៉ោះ​ហើយ​គ្រួសារ​បង​ស្រីបាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ៕

                             ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ