12/07/2021 - 13:16

ភាព​ស័ក្តិ​សិទ្ធិ​នៃ​ទីសក្កា​របូជា​យិញ​កូវ​

ជា​ទីតាំង​សក្កា​របូជា​មួយ​ដែល​ភ្ញៀវ​ទេស​ចរ​មិន​គួរ​រំលង​ ពេល​ធ្វើ​ដំណើរ​ទៅ​កម្សាននៅ​ភូក្វឹក នោះ​គឺ​ ទីសក្កា​របូជា​យិញ​កូវ​។​ ហេតុ​អ្វី​បាន​ជា​ទីសក្ការ​បូជា​យិញ​កូវ​”ទាក់​ទាញ​”ភ្ញៀវ​ទេស​ចរ​មក​កម្សាន្ត​ដូច្នេះ​?

កន្លែង​ទីសក្ការ​បូជា​ដ៏​ស័ក្តិ​សិទ្ធិ​។​

សួន​ច្បារ​ក្បែរ​ទីសក្កា​របូជា​យិញ​កូវ​។​

ស្ពាន​តភ្ជាប់​ទីសក្ការ​បូជា​យិញ​កូវ​លយ​ចេញ​ទៅ​សមុទ្រ​។​

បើ​តាម​អ្នក​ទេស​ចរ​ជា​ច្រើន​ បាន​ឱ្យ​ដឹង​៖ ទី​សក្ការ​បូជា​យិញ​កូវ​ ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ ពីព្រោះ​ជា​កន្លែង​មាន​លក្ខណៈ​បុរាណ ស័ក្តិ​សិទ្ធិ​និង​មាន​ទីតាំង​ស្អាត​។​ ពោល​គឺ​ទីសក្កា​របូជា​យិញ​កូវ​បាន​កសាង​តាំង​ពីសតវត្ស​ទី ១៧ ស្ថិត​នៅ​លើ​ផែន​ថ្ម​មួយ​ នៅ​ចំ​មាត់​ទន្លេ​យឿង​ដុង​ ក្បែរ​ឆ្នេរ​សមុទ្រ​។​ ពីច្រក​ទ្វារ​នៃ​ទី​សក្កា​របូ​ជា​យិញ​កូវ​ សម្លឹង​ចេញ​ទៅ​សមុទ្រ​ល្វឹង​ល្វើយ​។​ ផែន​ថ្មកសាង​ទីសក្ការ​នេះ​ខ្ពស់​ត្រដែត ម្ល៉ោះ​ហើយ​ទីសក្ការ​បូជា​យិញ​កូវ​ តែង​មាន​ជំនោរ​ខ្យល់​ត្រ​ជាក់​បក់​មក​ពី​សមុទ្រ​និង​ទន្លេ​យឿង​ដុង​។​

មាន​ឯក​សារ​ខ្លះ​បាន​បញ្ជាក់​៖ ទីសក្ការបូជា​នេះ​​ត្រូវ​បាន​កសាង​ឡើង​វិញ​កាល​ពី​ឆ្នាំ​ ១៩៣៧ លុះ​ដល់​ឆ្នាំ​ ១៩៩៧ ប្រ​ជា​ជន​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​ជួស​ជុល​ ហើយ​ថ្មី​ៗ​នេះ​ជុំ​វិញ​ទីសក្ការ​បូជា​ត្រូវ​បាន​កសាង​សំ​ណង់​ជា​ច្រើន​ដើម្បី​បម្រើ​ភ្ញៀវ​ទេស​ចរ​ផង​ដែរ​។​ អា​ស្រ័យ​ហេតុ​នោះ​ ស្ពាន​តូច​មួយ​ខ្សែ​ពី​វាល​ខ្សាច់​ទៅ​កាន់​ទីសក្ការៈ​គឺ​មិន​មាន​ទៀត​ទេ។​ តាម​មាត់​ទន្លេ​យឿង​ដុង​ ត្រូវ​បាន​កសាង​សួន​ច្បារ​មួយ​បន្ថែម​និង​ស្ពាន​ថ្មមួយ​មាន​ប្រ​វែង​ចាប់​ពីសួន​ច្បារ​ទៅ​ជាប់​មាត់​ទន្លេ​នៅ​ខាង​ឆ្វេង​នៃ​ផ្នែក​ខាង​ក្រោម​ទីសក្ការៈ​លយ​ចេញ​ទៅ​សមុទ្រ​។​  ស្ពាន​នេះ​ហើយ​ដែល​ជា​កន្លែង​ថត​រូប​ដ៏​ស្រស់​ស្អាត​ក្នុង​ពេល​ថ្ងៃ​និង​ជាកន្លែង​លំ​ហែ​កាយ​ដ៏​មនោ​រម្យ​នាពេល​យប់​ ម្ល៉ោះ​ហើយ​លើ​ស្ពាន​ពេល​ណាក៏​មាន​ភ្ញៀវ​ទេស​ចរ​ដែរ​។​

ក្រៅ​ពីមាន​ទីតាំង​ស្អាត​ ទីសក្ការ​បូជា​យិញកូវ​ ថែម​ទាំង​មាន​រឿង​ព្រេង​ជា​ច្រើន​ដែល​ដំ​ណាល​ដោយ​អ្នក​ភូមិ​នេសាទ​ ម្ល៉ោះ​ហើយ​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជាច្រើន​ចង់​ដឹង​ ចង់​ស្វែង​យល់​។​ រឿង​ដំណាល​តៗ​គ្នា​ថា​ នៅ​ពេល​ឃើញ​លើ​ផ្ទៃ​សមុទ្រ​ផុស​ឡើង​ផែន​ថ្ម​មួយ​ដុំ​ខ្ពស់​ ចាស់​ព្រឹទ្ធា​ចារ្យ​កាល​នោះ​បាន​ឱ្យ​កសាង​ទីសក្ការ​បូជា​លើផែន​ថ្មនោះ​។​ ក្រោយ​ពីរួច​ពីគ្រោះ​ថ្នាក់​នៅ​សមុទ្រ​ អ្នក​នេសាទ​តែង​ទៅ​សែន​ថ្វាយ​ និង​ជួស​ជុល​ទីសក្កា​រៈ​ឡើង​វិញ​ក្លាយ​ទៅ​ជា​ទីសក្កា​របូជា​យិញ​កូវ​ដូច​សព្វ​ថ្ងៃ​។​ ទីសក្កា​របូជា​យិញកូវ​ គោ​រព​វត្ថុ​ស័ក្តិ​សិទ្ធិ​ ឫទ្ធិ​បារមី ដូច​ជា​ជំនឿ​គោរព​ព្រះ​នាង​គង់​ស៊ី​អ៊ីង​នៅ​ភាគ​ខាង​ត្បូង​អ៊ី​ចឹង​ដែរ​។​ ជា​កន្លែង​មួយ​មាន​ភាព​ស័ក្តិ​សិទ្ធិ​ ដូច​ទីសក្កា​របូជា​យិញ​កូវ​ ម្ល៉ោះ​ហើយ​មាន​រឿង​និទាន​រឿង​ព្រេង​ផ្សេង​ៗ​គ្នា​ជា​ច្រើន​ដំណាល​ពីដំ​ណាក់​កាល​កកើត​ទីសក្ការ​បូជា​នេះ​ផង​ដែរ​។​ ប៉ុន្តែ​អ្វី​ដែល​សំ​ខាន់​នោះ​គឺ​តម្លៃ​វប្ប​ធម៌​ជាក់​ស្តែង​នៃ​ទីសក្ការ​បូជា​នឹង​អ្នក​ភូមិ​នេសាទ​តំ​បន់​កោះ​ពេជ្រ​។​ នោះ​គឺ​ នៅ​ពេល​ដែល​វង្វេង​ទិស​ ពួក​គាត់​នឹង​មើល​ទៅ​ផែន​ថ្មខ្ពស់​ កន្លែង​មាន​ទីសក្កា​របូជា​យិញកូវ​ ដើម្បី​កំ​ណត់​បាន​ទិដៅ​ចូល​មក​ដី​គោក​។​

ដូច​ជា​ទីសក្កា​របូជា​ឯទៀត​នៅ​តំ​បន់​សមុទ្រ​នៃ​ប្រ​ទេស​វៀត​ណាម​ដែរ​ ទីសក្កា​របូជា​យិញ​កូវ​ក៏​បាន​កំ​ណត់​ថ្ងៃ​សែន​ផង​ដែរ​។​ ភ្ញៀវ​ទេស​ចរ​មក​ទីនេះ​នៅ​ថ្ងៃ​ ១៥,១៦ ខែ ១០ (ចន្ទ​គតិ​វៀត​ណាម​) រៀង​រាល់​ឆ្នាំ​ នឹង​បាន​ចូល​រួម​ពិធី​បុណ្យ​នៅ​ទីសក្ការ​បូជា​យិញ​កូវ​។​ នោះ​គឺ​ជា​ពិធី​ដ៏​ស័ក្តិ​សិទ្ធិ​មួយ​បួង​សួង​សុំ​ឱ្យ​ភ្លៀង​ខ្យល់​ធ្លាក់​ស្មើ​ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​៕​                     

                                 ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ