គណៈលេខាបក្ស ទើបដាក់ចេញបទបញ្ជា ស្តីពីការបង្កើនការដឹកនាំរបស់បក្ស ចំពោះការងារកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពរហូតដល់ឆ្នាំ ២០៣០។
កសិករនៅឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ខេត្តត្រាវិញ ដាំដំណាំលើដីស្រែ ដើម្បីពង្រីក
សេដ្ឋកិច្ចគ្រួសារ។ រូបថត៖ ម៉ាល័យ
តាមរយៈនោះ ដើម្បីអនុវត្តសម្រេចជោគជ័យទិសដៅអត្រាភាពក្រីក្រពហុទិស បន្តរក្សាកម្រិតកាត់បន្ថយពី ១-១,៥% ក្នុងមួយឆ្នាំដែលសេចក្តីសម្រេចមហាសន្និបាតលើកទី XIII របស់បក្សបានដាក់ចេញ ខិតខំដល់ឆ្នាំ ២០៣០ ជាមូលដ្ឋានគ្មាននៅស្រុកក្រ ឃុំលំបាកខ្លាំង គណៈលេខាបក្សសំណូមពរ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងអង្គការបក្ស គប្បីផ្តុំកម្លាំងដឹកនាំ ចង្អុលការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព កំណត់ការងារកាត់បន្ថយភាពក្រីក្រដោយចីរភាព គឺជាគោលការណ៍ធំឥតងាករេរបស់បក្ស រដ្ឋ ជាភារកិច្ចនយោបាយដ៏សំខាន់ ជាប្រចាំ យូរអង្វែងរបស់ទូទាំងប្រព័ន្ធនយោបាយនិងទូទាំងសង្គម រួមចំណែកអនុវត្តជឿនលឿន សមភាពសង្គម សកម្មលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន។ ផ្លាស់ថ្មី ជំរុញមាំ លើកកម្ពស់គុណភាពចលនាប្រឡងប្រណាំង “ទូទាំងប្រទេសព្រួតដៃដើម្បីអ្នកក្រ - មិនទុកឱ្យអ្នកណាម្នាក់នៅខាងក្រោយ” ពញ្ញាក់ស្មារតីខ្លួនទីពឹងខ្លួន ពង្រីកកម្លាំងផ្ទៃក្នុងឈានឡើង “ចាកផុតពីភាពក្រីក្រ កសាងជីវភាពសម្បូរសប្បាយ” របស់ប្រជាជននិងសហគមន៍ ខិតខំ “ដើម្បីវៀតណាមគ្មាននៅភាពក្រីក្រ”។
ក្នុងបទបញ្ជា គណៈលេខាបក្ស ថែមទាំងសំណូមពរគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជន បន្តធ្វើឱ្យសុក្រឹតគោលនយោបាយកាត់បន្ថយភាពក្រីក្រ បទដ្ឋានក្រីក្រពហុទិស ផ្សារភ្ជាប់នឹងទិសដៅ អភិវឌ្ឍប្រកបដោយចីរភាព ធានាកម្រិតរស់នៅអប្បបរមាកើនជាលំដាប់ និងលទ្ធភាពទទួលបានគ្រប់សេវាសង្គមជាមូលដ្ឋានរបស់ប្រជាជន។ ផ្លាស់ថ្មីវិធីសាស្រ្តកាត់បន្ថយភាពក្រីក្រ ដាក់ចេញគោលនយោបាយជំនួយមានលក្ខខ័ណ្ឌ បង្កើនឥណទានគោលនយោបាយសង្គមសម្រាប់អ្នកក្រ គាំពារសង្គមចំពោះគ្រួសារក្រីក្រមានលទ្ធភាពពលកម្ម។ មានគោលនយោបាយលើកទឹកចិត្តអាជីវកម្មនិងសហករណ៍ចងសម្ព័ន្ធក្នុងការផលិត ធ្វើអាជីវកម្ម ប្រើប្រាស់ផលិតផល អភិវឌ្ឍពិពិធកម្មទម្រង់ផលិត ដោយមានការចូលរួមពីគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ។ ឧបត្ថម្ភការអភិវឌ្ឍទម្រង់ផលិតនិងធ្វើអាជីវកម្មសមស្របនឹងអ្នកក្រ ពិសេសគឺតំបន់ជនបទ តំបន់ភ្នំ។ មានគោលនយោបាយឧបត្ថម្ភ លើកទឹកចិត្តអាជីវកម្មវិនិយោគនៅភូមិសាស្រ្តលំបាក ភ្ជាប់ជាមួយនឹងធានាការការពារប្រទេស-សន្តិសុខ។ ត្រួតពិនិត្យនិងកែសម្រួលផែនការរៀបចំអនុវត្ត ផ្លាស់ប្តូរទីលំនៅប្រជាជន ធានារបររកស៊ីប្រកបដោយចីរភាព និងសុវត្ថិភាពជូនប្រជាជននៅតំបន់ប្រឈមនឹងផលប៉ះពាល់នៃគ្រោះធម្មជាតិ ប្រែប្រួលអាកាសធាតុតំបន់ព្រៃដែលមានលក្ខណៈពិសេស។ ផ្តោតការយកចិត្តទុកដាក់ដោះស្រាយដីផលិត ដីសង់ផ្ទះ។ល។ សមស្រប បង្កការងារធ្វើ ធានាសេវាសុខាភិបាល អប់រំ លំនៅឋាន ទឹកស្អាត អនាម័យ បរិស្ថាន ព័ត៌មាននិងសេវាសង្គមផ្សេងៗ សម្រាប់អ្នកក្រ សំខាន់គឺចំពោះជនជាតិភាគតិចនិងតំបន់ភ្នំ៕
យោង៖ baodantoc.com-មុនី